សុខភាព
សម្រាលកូនហើយប៉ុន្មានខែ ទើបអាចចាក់វ៉ាក់សាំងកូវីដ-១៩ បាន?
ម៉ាក់ៗដែលទើបសម្រាលកូនរួច ច្បាស់ជាមានចម្ងល់មិនខាន ថាតើម៉ាក់ៗអាចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានអត់? និងគួរចាក់នៅពេលណាល្អ បើអាអូនបៅដោះ?
ពិតណាស់ ស្រីៗយើងអាចចាក់វ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ នៅគ្រប់ពេលទាំងអស់ មិនថានៅអំឡុងពេលមានគភ៌ ឬក្រោយពេលសម្រាលកូនឡើយ។
ការណែនាំពីមហាវិទ្យាល័យ Royal ផ្នែកសម្ភព និងរោគស្ត្រី
មហាវិទ្យាល័យ Royal ផ្នែកសម្ភព និងរោគស្ត្រីបានណែនាំថា ស្ត្រីដែលទើបសម្រាលកូនហើយភ្លាមៗ គួរតែទៅចាក់វ៉ាក់សាំងដូចទៅនឹងគ្នាយើងទូទៅដែរ (ស្ត្រីដែលគ្មានផ្ទៃពោះ)។

បើយោងតាមសៀវភៅបៃតងនៃសុខភាពសាធារណៈប្រទេសអង់គ្លេស (PHE) បានផ្ដល់ព័ត៌មានចុងក្រោយបំផុតស្ដីពីការចាក់វ៉ាក់សាំងថាស្ត្រីដែលព្យាយាមយកកូន ឬក្រោយសម្រាលកូនរួចភ្លាម គប្បីទៅចាក់វ៉ាក់សាំងដែលស័ក្ដិសមទៅនឹងលក្ខខណ្ឌអាយុ និងហានិភ័យរបស់ខ្លួន។
ម៉ាក់សម្រាលកូនដោយវះកាត់ អាចចាក់វ៉ាក់សាំងបានអត់?
ទន្ទឹមនឹងនេះដែរ សម្រាប់ស្ត្រីដែលសម្រាលកូនដោយវះកាត់ ក៏មិនមានភាពខុសប្លែកគ្នាដែរ គឺសុទ្ធតែអាចចាក់វ៉ាក់សាំងបានគ្រប់ពេល។
ជាក់ស្ដែង ហានិភ័យនៃវីរុសកូវីដ-១៩ កាន់តែកើនឡើងលើស្ត្រីពពោះ នៅត្រីមាសចុងក្រោយ។ ដូច្នេះហើយ ស្ត្រីពពោះគប្បីចាក់វ៉ាក់សាំងឲ្យបាន២ដូសមុនពេលសម្រាលកូន ឬមុនពេលចូលដល់ត្រីមាសទីបី។

ស្ត្រីបំបៅដោះកូនចាក់វ៉ាក់សាំងបានឬទេ?
វ៉ាក់សាំងមានប្រសិទ្ធភាពក្នុងការការពារជំងឺកូវីដ-១៩ ដល់ស្ត្រីកំពុងពពោះ កំពុងព្យាយាមយកកូន ឬកំពុងតែបំបៅដោះកូនដូចគ្នា។ របាយការណ៍ថ្មីៗនេះបានបង្ហាញថា ស្ត្រីដែលកំពុងបំបៅដោះកូន អាចទទួលបានអង់ទីករនៅក្នុងទឹកដោះ ដែលមានសមត្ថភាពក្នុងការការពារអាអូនឲ្យជៀសផុតពីវីរុសមួយនេះ។ យ៉ាងណាមិញ យើងត្រូវការទិន្នន័យបន្ថែមទៀត ដើម្បីកំណត់ថាតើអង់ទីករទាំងនេះអាចការពារអាអូនបាននៅកម្រិតណា៕
អត្ថបទផ្ដល់ដោយ៖ Hello Krupet
ចុចអាន៖ស្រីៗមានបញ្ហាសុខភាព ៧ មុខនេះ អាចពិបាកមានកូន
ចុចអាន៖ស្ត្រីពពោះមិនទាន់ចាក់វ៉ាក់សាំងកូវីដ បង្កជាក្ដីបារម្ភ ពេលអូមីក្រុងរាតត្បាត

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង