សុខភាព
ដំបូន្មានខ្លី-ខ្លឹម ងាយអនុវត្ត សម្រាប់ប្តីប្រពន្ធថ្មីថ្មោងត្រៀមយកកូន
ប្រសិនបើយើងទើបរៀបការថ្មីថ្មោង និងកំពុងត្រៀមយកកូន អត្ថបទនេះជាជំនួយដ៏សំខាន់ ដើម្បីជួយឲ្យប្រាកដថា គ្នាយើងមានគភ៌ប្រកបដោយសុវត្ថិភាព សុខភាពល្អទាំងម្ដាយ និងកូន។ ខាងក្រោមនេះ ជាដំបូន្មានល្អៗ អ្នកទើបក្លាយជាប្ដីប្រពន្ធក្ដៅៗ អាចអនុវត្តតាម។

១. សុខភាពទូទៅ
ការហាត់ប្រាណឲ្យទៀងទាត់ក្នុងកម្រិតមធ្យមមួយ គឺជារឿងសំខាន់មួយ ដែលស្ត្រីត្រៀមយកកូនគួរធ្វើជាប្រចាំ។ ការចាប់ផ្ដើមហាត់ប្រាណមុនពេលពពោះ ជួយឲ្យម៉ាក់ៗមានរូបរាងសមរម្យពេលពពោះ មានកម្លាំងគ្រប់គ្រាន់ត្រៀមសម្រាប់ពេលសម្រាល និងថែទាំទារក។ គ្នាយើងក៏គួរតែមានរបបអាហារល្អ និងមានតុល្យភាពដោយព្យាយាមញ៉ាំបន្លែ និងផ្លែឈើឲ្យច្រើន។ ពិសេស យើងគួរបន្លែស្លឹកបៃតង ញ៉ាំអាហារដែលមានជាតិម្សៅច្រើនដូចជា នំបុ័ង Pasta អង្ករ និងដំឡូង ញ៉ាំអាហារសម្បូរប្រូតេអ៊ីនដូចជា សាច់គ្មានខ្លាញ់ សាច់មាន់ ត្រី ស៊ុត និងគ្រាប់ធញ្ញជាតិ ញ៉ាំអាហារផលិតពីទឹកដោះគោដូចជា ទឹកដោះគោ ឈីស និងទឹកដោះគោជូរ ដែលមានជាតិកាល់ស្យូម។ មួយវិញទៀត យើងគួរចៀសវាងអាហារកែច្នៃ និងអាហារសម្បូរជាតិខ្លាញ់អាក្រក់ ឬអាហារផ្អែមខ្លាំង។
២. ទម្ងន់រាងកាយ
ទម្ងន់ដែលបញ្ជាក់ថាមានសុខភាពល្អត្រូវបានកំណត់ដោយ BMI ។ ទម្ងន់ដែលមានសុខភាពល្អគឺ BMIគឺមានចន្លោះពី ២០ ទៅ ២៥ ។ ការមានផ្ទៃពោះ អាចចំណាយពេលយូរ ប្រសិនបើស្ត្រីស្គមពេក ទម្ងន់ក្រោមស្តង់ដារ (BMI ក្រោម១៩) ឬធាត់លើសទម្ងន់ (BMI ៣០ ឬលើសនេះ)។ បុរសដែលមាន BMI ចាប់ពី ៣០ ឡើងទៅទំនងជាមានការថយចុះនៃអត្រាមានកូនដែរ។
៣. ភាពញឹកញាប់នៃការរួមភេទ
ដើម្បីឲ្យការត្រៀមយកកូនជោគជ័យ យើងគួរព្យាយាមរួមភេទរៀងរាល់ ២ ទៅ ៣ ថ្ងៃម្ដង។ ប្រសិនបើយើងមានអារម្មណ៍តានតឹង ឬសុខភាពផ្លូវចិត្តមិនល្អ ក៏អាចប៉ះពាល់ដល់ទំនាក់ទំនងដៃគូ និងកាត់បន្ថយចំណង់ផ្លូវភេទដែរ។ ម៉្យាងវិញទៀត បើយើងមិនបានរួមភេទញឹកញាប់ដូចធម្មតាទេ នេះក៏អាចប៉ះពាល់ដល់ឱកាសក្នុងការមានផ្ទៃពោះដូចគ្នា។
៤. កាត់បន្ថយផឹកស្រា និងឈប់ជក់បារី
ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមអាចប៉ះពាល់ដល់ឱកាសនៃការមានកូនទាំងបុរស និងស្ត្រី។ ដូច្នេះប្រសិនមានបើយើងត្រៀមយកកូន យើងគួរតែកាត់បន្ថយការញ៉ាំគ្រឿងស្រវឹង និងមួយវិញទៀត គឺកាត់បន្ថយ ឬបញ្ឈប់ការជក់បារី។ មិនត្រឹមតែប៉ុណ្ណោះ ការជក់បារីបង្កើនហានិភ័យធ្វើឲ្យស្ត្រីប្រឈមនឹងការរលូតកូន ឬអាចប៉ះពាល់ដល់គភ៌ក្នុងផ្ទៃ បើបន្តជក់អំឡុងពេលពពោះ។
៥. ប្រើប្រាស់ថ្នាំ
ការប្រើថ្នាំតាមវេជ្ជបញ្ជា និងថ្នាំគ្មានវេជ្ជបញ្ជាមួយចំនួនអាចរំខានដល់ការមានកូន។ មុននឹងប្រើថ្នាំអ្វីមួយគួរតែពិភាក្សាជាមួយគ្រូពេទ្យជំនាញជាមុនសិន។

៦. ថ្នាំពន្យារកំណើត
ប្រសិនបើស្ត្រីកំពុងប្រើថ្នាំពន្យារកំណើត ហើយមានគម្រោងត្រៀមយកកូន វាជាការល្អបំផុតក្នុងការរង់ចាំ ៣ខែបន្ទាប់ពីឈប់ប្រើថ្នាំ មុននឹងព្យាយាមមានផ្ទៃពោះ ដើម្បីកាត់បន្ថយហានិភ័យនៃការរលូតកូន។
ក្រៅពីនេះ ពេលព្យាយាមយកកូនស្ត្រីគួរញ៉ាំពពួកវីតាមីនបំប៉នដែលណែនាំដោយគ្រូពេទ្យ ឬឱសថការីជំនាញ និងត្រូវចាប់ផ្ដើមញ៉ាំថ្នាំអាស៊ីដហ្វូលីក ដើម្បីឲ្យគភ៌លូតលាស់បានល្អ។ គ្នាយើងដែលត្រៀមយកកូនក៏គួរតែទៅពិនិត្យសុខភាពទូទៅឲ្យបានទៀងទាត់ពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីពិនិត្យមើលជំងឺដែលអាចមាន និងព្យាបាលឲ្យបានទាន់ពេលវេលា ចៀសវាងប៉ះពាល់ទៅដល់កូន៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៩ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ