សុខភាព
“ស៊ាំថ្នាំផ្សះ” ឆក់ជីវិតរាប់លាននាក់ហើយ ភាគច្រើនជាក្មេង
ករណីអ្នកជំងឺស្លាប់បាត់បង់ជីវិតដោយសារបាក់តេរីស៊ាំជាមួយថ្នាំផ្សះបានសម្លាប់មនុស្សច្រើនជាងជំងឺគ្រុនចាញ់និងជំងឺអេដស៍ទៅទៀត ហើយជនរងគ្រោះភាគច្រើននៅបណ្ដាប្រទេសក្រីក្រ ហើយអ្នកទាំងនោះសឹងតែទាំងអស់អាយុមិនទាន់បាន ៥ឆ្នាំទេ។ របាយការណ៍ពីក្រុមអ្នកស្រាវជ្រាវ ២០៤ប្រទេសដឹកនាំដោយសាកលវិទ្យាល័យវ៉ាស៊ីនតោន សម្ដែងក្ដីបារម្ភចំពោះការព្យាបាលជំងឺណាមួយដោយថ្នាំផ្សះ តែបែរជាបាក់តេរីស៊ាំជាមួយថ្នាំបង្កផលវិបាក និងជំងឺផ្សេងៗមកសម្លាប់អ្នកជំងឺទៅវិញ។

ក្រុមអ្នកស្រាវជ្រាវក្រោយពីប្រមូលទិន្នន័យនិងរបាយការណ៍ជនរងគ្រោះទាំងអស់ពីមន្ទីរពេទ្យ ការសិក្សាបន្ថែម និងប្រព័ន្ធពាក់ព័ន្ធបានសន្និដ្ឋានថា ក្មេងជាក្រុមងាយរងគ្រោះបំផុត ឬ ២០% សុទ្ធតែជាប់ពាក់ព័ន្ធទៅនឹងបញ្ហាបាក់តេរីស៊ាំជាមួយថ្នាំផ្សះ (AMR) ដែលអ្នកទាំងនោះសុទ្ធតែអាយុក្រោម ៥ឆ្នាំ។
ក្នុងចំណោមជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺ ៥លាននាក់ កាលពី ២០១៩ ករណីបាក់តេរីស៊ាំជាមួយថ្នាំផ្សះ ឬហៅថា AMR ឈរនៅលេខរៀងទី១ មានចំនួន៖
- បាក់តេរីស៊ាំជាមួយថ្នាំផ្សះ (AMR) ១,២លាននាក់
- ជំងឺអេដស៍ ៨៦ម៉ឺននាក់
- ជំងឺគ្រុនចាញ់ ៦៤ម៉ឺននាក់។
ជនរងគ្រោះប្រឈមគ្រោះថ្នាក់ពីការប្រើប្រាស់ថ្នាំផ្សះច្រើនលើសកម្រិតដើម្បីទប់ទល់នឹងជំងឺ ទប់ទល់នឹងការឆ្លង បែរជាជះផលអវិជ្ជមាន ថ្នាំអស់ប្រសិទ្ធភាពចំពោះប្រភេទជំងឺឆ្លងកម្រិតធ្ងន់មួយចំនួន។ ផ្ទុយទៅវិញការប្រើប្រាស់ថ្នាំផ្សះទាំងនោះ បែរជាឃាតកសម្លាប់អ្នកជំងឺដោយស្ងប់ស្ងាត់បំផុតទៅវិញ។

អ្នកស្លាប់បាត់បង់ជីវិតដោយសារ AMR ភាគច្រើនបណ្ដាលមកពីការឆ្លងជំងឺប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងក្រោមរលាកសួត និងការបង្ករោគក្នុងឈាម។ បើឆ្លងបាក់តេរីប្រភេទ MRSA (methicillin-resistant Staphylococcus aureus) អ្នកជំងឺភាគច្រើនមិនរស់ទេ។ រីឯបាក់តេរី E. coli, និងប៉ុន្មានមុខផ្សេងទៀតសុទ្ធតែពាក់ព៏ន្ធទៅការស៊ាំថ្នាំផ្សះកម្រិតខ្ពស់។
លោកសាស្ត្រាចារ្យ Chris Murray ប្រចាំសាកលវិទ្យាល័យវ៉ាស៊ីនតោនបញ្ជាក់ថា ទិន្នន័យថ្មីៗបានបង្ហាញយ៉ាងច្បាស់ពីកម្រិតភាពស៊ាំបាក់តេរីជាមួយថ្នាំផ្សះជាសាកលគួរឲ្យបារម្ភបំផុត ហើយទាមទារការយកចិត្តទុកដាក់និងចាត់វិធានការបន្ទាន់។ លោកសម្ដែងការព្រួយបារម្ភថា “យើងចង់ជែងឲ្យដាច់បញ្ហានេះ ទោះកម្រិតភាពស៊ាំបាក់តេរីជាមួយថ្នាំផ្សះបានសន្ទុះលឿននិងគួរឲ្យព្រួយភ័យក៏ដោយ“។
ឯអ្នកវិទ្យាសាស្ត្រច្រើនទៀតលើកឡើងថា គួរយកចិត្តទុកដាក់ខ្ពស់លើកម្រិតនៃការប្រើប្រាស់ថ្នាំ ផ្សះនៅតាមតំបន់ និងប្រទេសនានា ឯកញ្ចប់ចំណាយចំពោះបញ្ហា AMR នេះ ក៏កើនធំជាងមុនដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកទើបកើតជំងឺផ្ដាសាយ ទំនងមានប្រព័ន្ធការពាររាងកាយប្រឆាំងកូវីដ-១៩ ខ្លះ
ចុចអាន៖ មន្ត្រីសុខាភិបាលព្រមាន កុំប្រើថ្នាំផ្សះ បើឈឺស្រាលៗព្រោះប៉ះពាល់សុខភាពធ្ងន់ណាស់

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?