សុខភាព
ញុំាទឹកក្រូចឆ្មារ ល្អចំពោះសុខភាព តែគួរញ៉ាំក្រោយបាយ
ការញុំាទឹកក្រូចឆ្មាររាល់ព្រឹកពេលពោះទទេ អាចជួយបន្សាបជាតិពុលក្នុងខ្លួន និងមានប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែក៏មានគុណវិបត្តិច្រើនដែរ។ តើការញុំាទឹកក្រូចឆ្មាររាល់ព្រឹក ធ្វើឲ្យប៉ះពាល់សុខភាពដូម្តេចខ្លះ?
ដោយសារក្រូចឆ្មារមានជាតិអាស៊ីដ ការញុំាទឹកក្រូចឆ្មាររាល់ព្រឹកអាចបណ្តាលឱ្យយើងជួបបញ្ហាមួយចំនួនដែរ។

១. ក្រហាយទ្រូង
តាមការស្រាវជ្រាវបានឱ្យដឹងថា ជាតិអាស៊ីដនៅក្នុងក្រូចឆ្មារអាចធ្វើឱ្យយើងក្រហាយទ្រូង ឬចាល់ជាតិអាស៊ីដក្រពះ។
២. សឹកកាចាធ្មេញ
យោងតាមសមាគមធ្មេញអាមេរិកបានឱ្យដឹងថា ការញុំាទឹកក្រូចឆ្មារច្រើនអាចធ្វើឱ្យសឹកកាចាធ្មេញ និងពុកធ្មេញដូចការញុំាភេជ្ជៈផ្អែមៗដែរ។
៣. ឈឺសន្លាក់
ការញុំាទឹកក្រូចឆ្មារក្នុងរយៈពេលយូរ និងក្នុងបរិមាណច្រើនអាចបណ្តាលឱ្យទឹកសន្លាក់នៅចន្លោះឆ្អឹងថយចុះដែលបណ្តាលឱ្យយើងធ្វើឈឺសន្លាក់។
៤. អាចបណ្តាលឱ្យយើងឈឺក្បាល
ការស្រាវជ្រាវមួយចំនួនបានលើកឡើងថា ផ្លែឈើអម្បូរក្រូចដូចជា ក្រូច ក្រូចឆ្មារជាដើមអាចអាចបណ្តាលឱ្យយើងឈឺក្បាល ព្រោះផ្លែឈើទាំងនេះមានសារធាតុ Tyramine ខ្ពស់ដែលបណ្តាលឱ្យយើងអាលែកហ្ស៊ី។

៥. បណ្តាលឱ្យដំបៅមាត់
យោងតាមសមាគមធ្មេញអាមេរិកបានឱ្យដឹងថា អាហារមានជាតិអាស៊ីដអាចបណ្តាលឱ្យយើងដំបៅមាត់។ ម៉្យាងទៀត ការញុំាទឹកក្រូចឆ្មារអាចបណ្តាលឱ្យដំបៅមាត់កាន់តែធ្ងន់ធ្ងរ ប្រសិនបើយើងដំបៅមាត់ស្រាប់។
ការញុំាទឹកក្រូចឆ្មារពេលពោះទទេអាចធ្វើឱ្យយើងឈឺក្រពះ ព្រោះក្រូចឆ្មារមានជាតិអាស៊ីដច្រើន។ ដើម្បីកាត់បន្ថយបញ្ហាយើងអាចបន្ថែមទឹកឃ្មុំ និងញុំាក្រោយអាហារប្រហែលកន្លះម៉ោងទៅមួយម៉ោង។ លើសពីនេះទៅទៀត យើងគួរញុំាទឹកក្រូចឆ្មារមួយថ្ងៃរំលងមួយថ្ងៃ និងចៀសវាងការញុំាច្រើន៕
ចុចអាន៖ភេសជ្ជៈ ៨ ប្រភេទ កុំផឹកឲ្យសោះ សម្រាប់អ្នកធាត់ខ្លាំង ឬចង់សម្រកទម្ងន់
ចុចអាន៖ភេសជ្ជៈ ៤មុខ ជួយពង្រឹងប្រព័ន្ធភាពស៊ាំបានល្អ សក្តិសមបំផុតសម្រាប់រដូវរងា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ