Connect with us

សុខភាព

ស្រីៗធ្លាក់ទឹករម្អិលពណ៌បៃតង អាចមកពីបញ្ហាទាំងនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ជួនកាល​ ការ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​ អាច​ជា​សញ្ញា​បញ្ជាក់​ពី​បញ្ហា​សុខភាព​មួយ​ចំនួន​ ដែល​ស្រី​ៗ​យើង​តែងតែ​មើល​រំលង​។ ពិត​ណាស់ ទឹក​រម្អិល​ជា​សារធាតុ​រាវ​ដែល​ហូរ​ចេញ​ពី​ទ្វារ​មាស និង​ត្រូវ​បាន​​ផលិត​ឡើង​ដោយ​ក្រពេញ​នៅ​ជញ្ជាំង​ទ្វារ​មាស និង​មាត់​ស្បូន ដើម្បី​រក្សា​ទ្វារ​មាស និង​បំពង់​បន្ត​ពូជ​ឲ្យ​ស្អាត​ និង​មាន​សុខភាព​ល្អ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្វី​ទៅ​ជា​ការ​ធ្លាក់​ទឹក​រម្អិល​ទ្វារ​មាស​ពណ៌​បៃតង​

ជា​ទូទៅ ទ្វារ​មាស​ដែល​មាន​សុខភាព​ល្អ​អាច​មាន​សភាព​ដូច​ទឹក​ ឬ​ស្អិត ហើយ​​មាន​ពណ៌​ថ្លា ទៅ​ស​ ព្រម​ទាំង​មាន​ក្លិន​តិច​តួច​។ ប៉ុន្តែ ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​​មិន​មែន​ជា​​រឿង​​ធម្មតា​នោះ​ទេ ហើយ​ក៏​ចាំបាច់​ធ្វើការ​ព្យាបាល​ផង​ដែរ​ ពីព្រោះ​ទឹក​រម្អិល​ពណ៌​នេះ បញ្ជាក់​ពី​ការ​ឆ្លង​មេរោគ ជា​ពិសេស​​ នៅ​ពេល​ដែល​វា​មាន​ក្លិន​ស្អុយ​។

ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​ពី​ទ្វារ​មាស ​ អាចបណ្ដាល​មក​ពី​៖​

  • ​​​ជំងឺ​ទ្រីកូម៉ូនីញ៉ាស៊ីស (​ប្រភេទ​ជំងឺ​កាមរោគ​)
  • ជំងឺ​រលាក​អាង​ត្រគាក (PID)
  • វត្ថុ​ផ្សេង​ៗ​នៅ​ក្នុង​ទ្វារ​មាស​ ដូចជា​សំឡី​អនាម័យ​ប្រភេទ​ស៊ក​ចូល​ទ្វារ​មាស (Tampon)
  • ជំងឺ​រលាក​ទ្វារ​មាស
  • បាក់តេរី​ក្នុង​ទ្វារ​មាស​។

ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​អំឡុង​ពេល​ពពោះ ជា​រឿង​ធម្មតា​ឬ​អត់​?

ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​អំឡុង​ពេល​ពពោះ គឺ​ជា​សញ្ញា​គ្រោះថ្នាក់​មួយ​ ដែល​ម៉ាក់​ៗ​ចាំបាច់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជា​បន្ទាន់​។ ទឹក​រម្អិល​ពណ៌​នេះ​ ​បង្ហាញ​ពី​បញ្ហា​សុខភាព​មួយ​ចំនួន ដូច​បាន​រៀបរាប់​ខាង​លើ​ ដែល​អាច​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ​។

គន្លឹះ​បំបាត់​ការ​ធ្លាក់​ទឹក​រម្អិល​ពណ៌​បៃតង​

  • ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​
  • រក្សា​អនាម័យ​ទ្វារ​មាស​ឲ្យ​បាន​ស្អាត​ល្អ​
  • ជៀសវាង​ប្រើ​ផលិតផល​ដែល​មាន​សារធាតុ​គីមី​ណា​មួយ​នៅ​ត្រង់​បរិវេណ​នោះ​
  • ងូត​ទឹក​ក្ដៅ​ឧណ្ហ​ៗ
  • ពាក់​ខោ​ទ្រនាប់​ដែល​ធ្វើ​ពី​កប្បាស៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖សម្រាលកូនហើយប៉ុន្មានខែ ទើបអាចចាក់វ៉ាក់សាំងកូវីដ-១៩ បាន?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុចអាន៖ម៉ាក់ៗកំពុងពពោះ អាចញ៉ាំសាច់អន្ទង់បានអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម