សុខភាព
ត្រូវតាមដាន! ករណី អូមីក្រុង ភាគច្រើននៅ វៀតណាម មិនបង្ហាញ រោគសញ្ញាឡើយ (មានវីដេអូ)
យោងតាមនាយករងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៃទីក្រុងហូជីមិញ (HCDC) លោក Nguyen Hong Tam បាននិយាយថា ការឆ្លងកូវីដ ១៩ ដែលភាគច្រើនទាក់ទងនឹងវីរុសបំប្លែងខ្លួនអូមីក្រុងនៅក្នុងប្រទេសវៀតណាម មិនបង្ហាញរោគសញ្ញាអ្វីនោះទេ ។
លោក Tam បាននិយាយថា មានតែ ៧ ករណីប៉ុណ្ណោះក្នុងចំណោម ៨៨ ករណីដែលត្រូវបានព្យាបាលនៅទីក្រុងហូជីមិញ មានរោគសញ្ញាស្រាលដូចជាគ្រុនក្តៅ រងាញាក់ និងឈឺបំពង់ ក ។
អ្នកជំងឺទាំងអស់មានសុខភាពប្រសើរ ដោយរយៈពេលជាមធ្យមពីការធ្វើតេស្តវិជ្ជមានទៅអវិជ្ជមានគឺប្រហែលត្រឹមតែ ៦ ទៅ ៧ ថ្ងៃប៉ុណ្ណោះ ។
ចំណែកសុខភាពនៃអ្នកជំងឺអូមីក្រុងធ្ងន់ធ្ងរបំផុតនោះគឹស្ត្រីអាយុ ៨២ ឆ្នាំដែលបានចូលប្រទេសនៅថ្ងៃទី ១០ ខែមករា ជាមួយនឹងជំងឺជាច្រើនដូចជា មហារីកឈាមដំណាក់កាលចុងក្រោយ និងជំងឺទឹកនោមផ្អែម ស្ថានភាពពេលនេះក៏ប្រសើរឡើងផងដែរ ។
ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត Nguyen Van Vinh Chau អនុប្រធានមន្ទីរសុខាភិបាលក្រុងបានណែនាំឲ្យប្រជាពលរដ្ឋអនុវត្តយ៉ាងម៉ឺងម៉ាត់នូវពិធីសាររបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវពាក់ម៉ាសជាប្រចាំនៅកន្លែងសាធារណៈ ឬនៅកន្លែងធ្វើការជាដើម ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ ប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងអូមីក្រុងចំនួន ១៦៣ ករណីដែលភាគច្រើននៅទីក្រុងហូជីមិញ ពោលមាន ៧២ ករណី ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Vietnam Plus
ចុចអាន ៖ វៀតណាម ជោគជ័យវះកាត់ប្តូរក្រលៀន ទោះអ្នកជំងឺ និងអ្នកបរិច្ចាគ មានប្រភេទឈាមខុសគ្នា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់