Connect with us

សុខភាព

នៅ ថៃ អ្នកចាក់ដូសទី ៣ វ៉ាក់សាំងអ្វី ត្រូវចាក់ដូសទី ៤ ប្រភេទដដែល

បានផុស

នៅ

ក្រសួងសុខាភិបាលសាធារណៈថៃបានស្នើឲ្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ ១៩ (CCSA) អនុម័តការចាក់វ៉ាក់សាំងដូសទី ៤ សម្រាប់បុគ្គលិកពេទ្យជួរមុខ ក្រុមអ្នកស្ម័គ្រចិត្ត និងអ្នកដែលមានស្ថានភាពសុខភាពពីកំណើត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផែនការចាក់វ៉ាក់សាំងដូសទី ៤ នេះនឹងចាប់ផ្តើមនៅខែក្រោយ បន្ទាប់ពីក្រសួង​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ជា​បន្ត​ទាក់​ទង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ ១៩ ក៏ដូចជាវីរុសបំប្លែងខ្លួនអូមីក្រុង ។

ក្រសួងបញ្ជាក់ថា អ្នកដែលចាក់វ៉ាក់សាំង Sinovac ២ ដូសដំបូង និង AstraZeneca ជាដូសទី ៣ នឹងចាក់ដូសទី ៤ ជាវ៉ាក់សាំង AstraZeneca ដដែល ។

ចំណែកអ្នក​ដែល​ចាក់ Sinovac ២ ដូសដំបូង និង Pfizer ជាដូសទី ៣ ក៏នឹងចាក់ដូសទី ៤ ជាវ៉ាក់សាំង Pfizer ដូចគ្នា ខណៈចន្លោះពេលរវាងការចាក់ដូសទី ៣ និងទី ៤ ត្រូវតែមានយ៉ាងហោចណាស់ ៣ ខែ ។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ អូមីក្រុង នៅតែជាវីរុសបំប្លែងខ្លួនលេចធ្លោនៅក្នុងប្រទេសថៃ ហើយក្រសួងបានអនុវត្តវិធានការដែលត្រូវបានប្រើប្រាស់ទូទាំងពិភពលោកសម្រាប់ការរស់នៅជាមួយវីរុសនេះ រួមទាំងការបន្ធូរបន្ថយច្បាប់កូវីដមួយចំនួនផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ គ្រូពេទ្យជំនាញថា គ្មានប្រជាជន ថៃ ណាម្នាក់គេចផុតឆ្លង អូមីក្រុង ឡើយ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៥ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម