សុខភាព
ជំងឺទាំង ៥ នេះ ច្រើនកើតលើបុគ្គលិកធ្វើការអូហ្វីស ជាពិសេសអ្នករស់នៅទីក្រុងទំនើប
បុគ្គលិកដែលធ្វើការងារក្នុងអូហ្វីស ច្រើនតែរវល់នឹងកិច្ចការងារ រហូតភ្លេចមើលថែទាំសុខភាព រាងកាយខ្លួនឯង។ យ៉ាងណាមិញ ការងារជោគជ័យទៅបាន ដោយសារតែយើងហ៊ានលះបង់ពេលវេលាផ្ទាល់ខ្លួន ប៉ុន្តែត្រូវយល់ថា រាងកាយ ក៏មិនមែនជាម៉ាស៊ីនដែរ។ វាក៏មានថ្ងៃដែលយើងនឿយហត់ និងអស់កម្លាំងត្រូវការសម្រាក។
ជាង ១០ភាគរយ នៃអ្នករស់នៅទីក្រុង មានហានិភ័យនៃជំងឺ Office Syndrome ដែលបណ្ដាលមកពីភាពចាស់ និងការបំពុលផ្សេងៗ។ មួយវិញទៀត គឺលក្ខខណ្ឌការងារបន្ទាន់ បានរួមចំណែកធ្វើឲ្យអាកប្បកិរិយារបស់មនុស្សផ្លាស់ប្ដូរ រួមទាំងការប្រើកុំព្យូទ័ររាប់ម៉ោងជារៀងរាល់ថ្ងៃ ការតមអាហារ ការគេងមិនលក់ ជាដើម។
១ ឈឺក្បាលប្រកាំង គឺជាការឈឺក្បាលរ៉ាំរ៉ៃ

តើអ្នកធ្លាប់មានអារម្មណ៍ថា ពេលអង្គុយធ្វើការ ស្ត្រេស ឈឺក្បាលខ្លាំង នៅតំបន់ប្រាសាទមុខក្បាល ឬក្រោយ ក? លក្ខខណ្ឌដែលមានហានិភ័យសម្រាប់ ជំងឺឈឺក្បាលប្រកាំង បណ្ដាលមកពីការកន្ត្រាក់នៃសាច់ដុំនៅតំបន់ស្មា និងក រហូតដល់ស្មា ត្រូវបានគេហៅថា “ចំណុចកេះ” ហើយចំណុចនេះត្រូវបានសង្កត់លើសរសៃឈាម ដែលនាំអុកស៊ីសែនទៅក្បាល។ នេះបណ្តាលឲ្យសរសៃឈាមនៅពីក្រោយ “ចំណុចគន្លឹះ” ពង្រីកមិនធម្មតា។ ជាហេតុធ្វើឲ្យឈាម និងអុកស៊ីសែនផ្គត់ផ្គង់ដល់ខួរក្បាលមិនបានគ្រប់គ្រាន់ ធ្វើឲ្យមានការឈឺក្បាល លើសពីនេះទៅទៀតការត្រូវពន្លឺថ្ងៃ កម្ដៅថ្ងៃ សម្រាកមិនបានគ្រប់គ្រាន់ និងកង្វះអរម៉ូនជាក់លាក់ វាក៏អាចជាកត្តាបង្កឲ្យមានការឈឺក្បាលប្រកាំងផងដែរ។
២ អតុល្យភាព
រាងកាយរបស់មនុស្សត្រូវបានរចនាឡើងជាធម្មតា ដើម្បីសម្របសម្រួលការរំខានផ្សេងៗ ពីបរិស្ថាន រួមជាមួយនឹងការលុបបំបាត់ និងការកែសម្រួលប្រព័ន្ធ ដើម្បីអាចដំណើរការធម្មតា ជាមួយនឹងប្រសិទ្ធភាពអតិបរមា ដោយ “ខួរក្បាល” ជាមជ្ឈមណ្ឌលនៃមុខងារនៃសរីរាង្គទាំងអស់នៅក្នុងរាងកាយ។ រួមទាំងសាច់ដុំ និងសន្លាក់ផ្សេងៗ ដែលប្រព័ន្ធឫសសរសៃប្រសាទទាំងមូលចេញមកតាមឆ្អឹងខ្នង ប៉ុន្តែប្រសិនបើឆ្អឹងខ្នងមិនសមតុល្យ មិនមែននៅក្នុងខ្សែកោងធម្មតាទេ។ តើមានអ្វីកើតឡើង?
ជាចម្បង ដោយសារតែរបៀបធ្វើការខុសក្នុងការិយាល័យ ឬធ្វើការដដែលៗពេញមួយថ្ងៃ ដែលធ្វើឲ្យសាច់ដុំមិនអាចបរិភោគបាន។ រាងកាយនឹងទទួលរងការឈឺចាប់ ក្នុងទម្រង់ផ្សេងៗដូចជា ឈឺខ្នងរ៉ាំរ៉ៃ ឈឺក ស្ពឹក ឬខ្សោយអវយវៈជាដើម។ នៅដំណាក់កាលដំបូង វាអាចមិនបង្ហាញលទ្ធផលច្បាស់លាស់។ ប៉ុន្តែបើធ្វេសប្រហែស អាចធ្ងន់ធ្ងរដល់ថ្នាក់គាំងសរសៃប្រសាទ ខ្វិន ឬមានជំងឺប្រព័ន្ធនៃសរីរាង្គ មិនធម្មតាផងដែរ។
៣ កោងនៃឆ្អឹងខ្នង ឈឺឆ្អឹងខ្នងរ៉ាំរ៉ៃ
បុគ្គលិកការិយាល័យទំនើប តែងចំណាយពេលស្ទើរតែ ៨ ម៉ោងក្នុងមួយថ្ងៃនៅមុខអេក្រង់កុំព្យូទ័រ ពាក់ស្បែកជើងកែងចោតជាញឹកញាប់ តើអ្នកធ្លាប់កត់សម្គាល់ថា តើភាពនឿយហត់និងអស់កម្លាំងក្នុងខ្លួនកកកុញប៉ុន្មានដែរទេ? តើអ្នកដឹងទេថា នោះជាមូលហេតុដំបូងនៃការឈឺខ្នងរ៉ាំរ៉ៃ? ជាមធ្យម ៨០ ភាគរយ មានទំនោរជួបប្រទះការឈឺខ្នង យ៉ាងហោចណាស់ម្ដងក្នុងជីវិតរបស់ពួកគេ ហើយជាង ២០ភាគរយ ជួបប្រទះការឈឺឆ្អឹងខ្នងរ៉ាំរ៉ៃពី “កោងនៃឆ្អឹងខ្នង”។

៤ ស្រោមដៃសរសៃពួរ និងរលាកសរសៃពួរ
ជំងឺមួយទៀត ដែលគំរាមកំហែងដោយស្ងៀមស្ងាត់ នឹងចៀសមិនរួច គឺ“ ស្រោមដៃសរសៃពួរ ការរលាកសរសៃពួរក ដែលកំពុងរីករាលដាលនៅក្នុងខ្លូនមនុស្ស ដែលត្រូវអង្គុយនៅមុខកុំព្យូទ័ររយៈពេលយូរ។ មូលហេតុចម្បងដោយសារការប្រើកដៃ ដើម្បីកាន់របស់របរ ឬម៉ៅកុំព្យូទ័រ នៅក្នុងទីតាំងដូចគ្នារយៈពេលដ៏យូរ។ ដូច្នេះ វានឹងបណ្ដាលឲ្យសាច់ដុំសង្កត់លើសរសៃប្រសាទ និងសរសៃពួរ រហូតដល់ពួករលាក ។ វាក៏អាចបណ្ដាលមកពីសកម្មភាពនៃសរសៃប្រសាទ ដែលបញ្ជូនសញ្ញាតាមរយៈកំភួនដៃ ពីកែងដៃទៅកដៃម្ដងហើយម្ដងទៀត រហូតធ្វើឲ្យឈឺចាប់នៅចុងសរសៃប្រសាទ ឬសរសៃពួររលាក។
៥ ស្ដាប់មិនឮ ឬឈានទៅថ្លង់

ការគំរាមកំហែងមួយទៀត ដែលអ្នករស់នៅក្នុងទីក្រុង គួរតែដឹងអំពីបញ្ហា “ថ្លង់” ឬជំងឺសរសៃប្រសាទ។ ភាគច្រើននៃកត្តាទាំងនេះ គឺបណ្ដាលមកពីកត្តាជាច្រើនដូចជាតំណពូជ ជំងឺមួយចំនួន ឬបរិយាកាសខាងក្រៅជាដើម ដែលបណ្តាលឲ្យកម្រិតនៃការស្តាប់មានការថយចុះ។ ជាធម្មតា សរសៃប្រសាទ auditory នឹងចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗ។ ក្នុងវ័យប្រហែល ៣០ ទៅ ៥០ ឆ្នាំ ប៉ុន្តែបច្ចុប្បន្ននេះ ភាពជឿនលឿននៃបច្ចេកវិទ្យា បានដើរតួនាទីកាន់តែខ្លាំងឡើង ក្នុងការរស់នៅក្នុងទីក្រុង។
ដូច្នេះតើធ្វើដូចម្តេច ទើបដឹងថា សរសៃប្រសាទត្រចៀកមានសភាពទ្រុឌទ្រោម? ដំបូងប្រសិនបើអ្នកមានអារម្មណ៍ថាសម្លេងត្រូវបានកាត់បន្ថយ មិនអាចឮច្បាស់ទេ ត្រូវតែស្តាប់ដោយប្រុងប្រយ័ត្ន ឬមានអ្នកឆ្លើយឆ្លងត្រូវនិយាយដដែលៗជាញឹកញាប់ គួរតែពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស។ ដើម្បីរកឲ្យឃើញមូលហេតុនៃការចុះខ្សោយនៃការស្តាប់ និងទទួលការព្យាបាលទាន់ពេលវេលា ឬពិគ្រោះជាមួយមជ្ឈមណ្ឌល សេវាស្តាប់ ដើម្បីវាស់កម្រិតនៃការស្តាប់ដោយការពិគ្រោះយោបល់ និងវិធីដើម្បីស្តារការស្តាប់ឡើងវិញ ។
ខាងលើនេះ គ្រាន់តែជំងឺពេញនិយមរបស់អ្នកធ្វើការនៅការិយាល័យរាប់ម៉ោង ដោយមិនបានសម្រាក ឬគ្មានពេលសម្រាកសោះ សម្រាប់ខ្លួនឯង។ ដូច្នេះ យើងត្រូវចេះថែរក្សាខ្លួន និងមានពេលវេលាសម្រាប់ឲ្យខ្លួនឯងបានសម្រាកគ្រប់គ្រាន់ ហើយសុខភាពផ្លូចិត្ត ក៏បានស្បើយផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តេសខ្លាំង ក្នុងអំឡុងពេលធ្វើការយ៉ាងណាក៏ដោយ ប្រើវិធីនេះនឹងធូរស្បើយបានខ្លះ
ចុចអាន៖ការងារក៏ស្ដ្រេស ដេកក៏អត់លក់ សំពាធឈាមខ្ពស់ទៀត ប្រយ័ត្នឆាប់ស្លាប់

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល