សុខភាព
ចំណុចស្រើបស្រាលប្រុសៗ នៅកន្លែងណា?
ចំណុចស្រើបស្រាលបំផុតរបស់ប្រុសៗនៅកន្លែងណា? ចំណុចស្រើបស្រាលរបស់ប្រុសៗ ឬហៅថា G-Spot នោះគឺក្រពេញប្រូស្តាត។ ក្រពេញប្រូស្តាត ជាសរីរាង្គតូចមួយមានទំហំប្រហែលប៉ុនមេដៃ ដែលជាកន្លែងផ្ដល់ភាពស្រើបស្រាលដល់ប្រុសៗ និងមានទីតាំងនៅម្ដុំគល់លិង្គ។

១. ក្រពេញប្រូស្តាតផ្ដល់ភាពស្រើបស្រាលបានយ៉ាងម៉េច?
នៅមិនទាន់មានការបញ្ជាក់ច្បាស់ទេថាក្រពេញប្រូស្តាតផ្ដល់ភាពស្រើបស្រាលដល់បុរសបែបណានោះ។ ការសិក្សាមួយធ្វើឡើងក្នុងឆ្នាំ ២០១៨ លើកឡើងថាអាចមានវិធីពីរយ៉ាង ដែលក្រពេញប្រូស្តាតធ្វើឲ្យប្រុសៗមានអារម្មណ៍ស្រើបស្រាល។
ទីមួយ គឺថាមានការពាក់ព័ន្ធនឹងបណ្ដុំប្រព័ន្ធប្រសាទភ្ជាប់ទៅនឹងប្រូស្តាត។ ប្រព័ន្ធប្រសាទទាំងនោះហៅថាបណ្ដុំប្រសាទប្រូស្តាត(prostatic plexus) ដែលចេញពីអាងត្រគាកខាងក្រោម ជិតឆ្អឹងខ្នង។ ក្រពេញប្រូស្តាត លិង្គ និងផ្លូវបង្ហួរនោម ភ្ជាប់ទៅនឹងប្រសាទទាំងនេះ។ ការឡើងដល់ចំណុចកំពូលបានភ្ញោចដល់ប្រព័ន្ធប្រសាទទាំងនេះ នាំឲ្យមានភាពស្រើបស្រាលនៅតំបន់នោះ។
ទ្រឹស្តីមួយទៀតលើកឡើងថា ខួរក្បាលអាចធ្វើឲ្យប្រុសៗមានភាពស្រើបស្រាលខ្លាំង និងរំភើបខ្លាំង ពេលមានរំញោចក្រពេញប្រូស្តាត បើសិនជាមានការអនុវត្តបង្កើតរំញោចនៅត្រង់កន្លែងនោះ។
ការសិក្សាលើកឡើងថា ដំណើរការខាងលើនេះ អាចធ្វើឲ្យខួរក្បាលរំពឹងពីភាពស្រើបស្រាលរាល់ពេលមានការភ្ញោចនៅត្រង់ក្រពេញប្រូស្តាត។ ការណ៍នេះហើយ បានជាប្រុសៗតែងមានអារម្មណ៍ស្រើបស្រាលនៅតំបន់ក្រពេញប្រូស្តាតនេះឯង។

២. តិចនិកថែសុខភាពក្រពេញប្រូស្តាត
បញ្ហាសុខភាពមួយចំនួនអាចប៉ះពាល់ដល់ក្រពេញប្រូស្តាត ក្នុងនោះមានជំងឺមហារីកក្រពេញប្រូស្តាត។ យ៉ាងណា មានវិធីមួយចំនួនជួយឲ្យក្រពេញប្រូស្តាតប្រុសៗយើងមានសុខភាពល្អ។
- ហាត់ប្រាណឲ្យជាប្រចាំ និងញ៉ាំអាហារល្អចំពោះសុខភាព
- កាត់បន្ថយការញ៉ាំសាច់ក្រហម និងផលិតផលធ្វើពីទឹកដោះ
- កុំញ៉ាំកាល់ស្យូមលើសពី១ ២០០មិល្លីក្រាមក្នុងមួយថ្ងៃ
- ត្រូវញ៉ាំត្រីឲ្យបានច្រើន ពិសេសត្រីមានអាស៊ីដខ្លាញ់អូមេហ្គា៣ ខ្ពស់
- ញ៉ាំបន្លែ ផ្លែឈើ ឲ្យបានច្រើន
- ផឹកតែបៃតង
- ចៀសវាងការជក់បារី និងកុំផឹកគ្រឿងស្រវឹងច្រើនពេក
ចុចអាន៖គេងស្រាតពេលយប់ ផ្ដល់ប្រយោជន៍ដល់សុខភាពច្រើន មិនជឿអានអត្ថបទសិន!

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យបំផ្លាញផ្ទះមួយខ្នងទាំងព្រឹកនៅបាត់ដំបង