សុខភាព
មិនចង់ឲ្យមានផលវិបាកដល់គភ៌ ម៉ាក់ៗពពោះកុំសូវនៅជិតសត្វឆ្មាពេក
ពេលចាប់ផ្ដើមពពោះ ម៉ាក់ៗនឹងត្រូវចាស់ៗ ឬមិត្តភ័ក្ដិជុំវិញខ្លួនណែនាំគ្រប់សព្វបែបយ៉ាងតាំងពីរបបអាហារ សកម្មភាពប្រចាំ និងជំនឿខ្មែរបុរាណមួយចំនួនទៀត ដើម្បីថែទាំខ្លួន និងកូនក្នុងផ្ទៃបានល្អ កុំឲ្យថ្លោះធ្លោយ។ ក្នុងនោះដែរ ក៏មានការហាមឃាត់ម៉ាក់ៗពពោះមិនឲ្យនៅជិតសត្វឆ្មាដែរ។
ហេតុអ្វីស្ត្រីពពោះនៅជិតសត្វឆ្មាអត់បាន?
តាមពិតទៅ មិនមែនស្ត្រីពពោះនៅជិតសត្វឆ្មាមិនបាននោះទេ គ្រាន់តែថាម៉ាក់ៗមិនគួរប៉ះពាល់នឹងកាកសំណល់ឆ្មា (លាមក ឬទឹកនោម) ព្រោះម៉ាក់ៗងាយប្រឈមឆ្លងមេរោគ តុកសូប្លាស្មូស៊ីស (Toxoplasmosis)។ តុកសូប្លាស្មូស៊ីស ជាប៉ារ៉ាស៊ីត ដែលមានក្នុងលាមក ឬទឹកនោមឆ្មា។ មិនត្រឹមតែសត្វឆ្មាប៉ុណ្ណោះទេដែលផ្ទុកប៉ារ៉ាស៊ីតនេះ សូម្បីតែសត្វមួយចំនួនទៀត ឬអាហារដូចជា សាច់ឆៅ ឬចម្អិនមិនបានល្អ ក៏អាចផ្ទុកតុកសូប្លាស្មូស៊ីសនេះដែរ។
ប៉ារ៉ាស៊ីតមួយនេះមិនបង្កឲ្យម៉ាក់ៗឈឺធ្ងន់ធ្ងរទេ ប៉ុន្តែអាចបង្កគ្រោះថ្នាក់ដល់អាអូនក្នុងផ្ទៃបានដោយបំផ្លាញសរីរាង្គទារកដូចជា ខួរក្បាល តម្រងនោម មានទឹកដក់ក្នុងពោះទារក ឬរហូតអាចបណ្ដាលឲ្យរលូតកូនក៏ថាបាន។ យ៉ាងណាមិញ ក៏ជាសំណាងល្អដែរ ព្រោះឱកាសនៃការឆ្លងជំងឺតុកសូប្លាស្មូស៊ីសអំឡុងពេលមានផ្ទៃពោះមានកម្រិតទាប។
ផ្ទុយទៅវិញ ដើម្បីសុវត្ថិភាពកូន បើក្នុងផ្ទះមានចិញ្ចឹមឆ្មា ម៉ាក់ៗគួរតែឲ្យសមាជិកគ្រួសារសម្អាតលាមក ឬទឹកនោមឆ្មា ហើយព្យាយាមកុំនៅក្បែរវា។ ក្នុងករណី ម៉ាក់ៗចាំបាច់ត្រូវសម្អាតដោយខ្លួនឯង គួរប្រើស្រោមដៃឲ្យជិត ហើយលាងសម្អាតដៃរបស់ខ្លួនឲ្យស្អាតក្រោយពេលកើប ឬជូតកាកសំណល់សត្វរួច។
ជាចុងក្រោយ ម៉ាក់ៗពពោះត្រូវទៅពិនិត្យឲ្យទៀងទាត់ជាមួយគ្រូពេទ្យជំនាញទៅតាមការណាត់ជួប ជាពិសេសបើមានចម្ងល់ទាក់ទងនឹងការថែទាំសុខភាពពេលពពោះគួរសួរគ្រូពេទ្យ។ ចំពោះរបៀបរបបរស់នៅប្រចាំថ្ងៃ ម៉ាក់ៗត្រូវញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ មានបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់គ្រប់មុខ ដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងព្យាយាមធ្វើសកម្មភាពរាងកាយ ឬហាត់ប្រាណសមស្របទៅតាមត្រីមាសនៃការពពោះនីមួយៗ៕
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍