សុខភាព
វដ្ដរដូវ អាចប្រែប្រួលរយៈពេលខ្លី ក្រោយស្រីៗចាក់វ៉ាក់សាំងកូវីដ-១៩
ការប្រែប្រួលតិចតួចលើវដ្ដរដូវ ក្រោយចាក់វ៉ាក់សាំងកូវីដ រួច ជារឿងធម្មតាប៉ុណ្ណោះ ហើយវានឹងអាចត្រលប់មករកសភាពដើមវិញក្នុងរយៈពេលដ៏ខ្លី។ ដូច្នេះហើយ ស្រីៗយើងមិនចាំបាច់បារម្ភនោះឡើយ បើជួបការប្រែប្រួលនេះ។

ជាក់ស្ដែង ទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាពរបស់ចក្រភពអង់គ្លេស បានរាយការណ៍ថា មានស្ត្រីច្រើនជាង ៣៧ ០០០នាក់បានជួបប្រទះបញ្ហាមករដូវមិនទៀងទាត់ មករដូវច្រើនលើសពីធម្មតា និងមករដូវយឺតយ៉ាវ បន្ទាប់ពីចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ រួច។ យ៉ាងណាមិញ ពុំមានភស្តុតាងបង្ហាញពីទំនាក់ទំនងរវាង វ៉ាក់សាំង និងការប្រែប្រួលនៃវដ្ដរដូវឡើយ ប៉ុន្តែអ្នកវិទ្យាសាស្ត្រត្រូវការស្រាវជ្រាវបន្ថែមទៀត ដើម្បីយល់ដឹងកាន់តែច្បាស់។
បញ្ហាទូទៅកើតឡើងលើអ្នកចាក់វ៉ាក់សាំងចំនួន ២ដូស
សម្រាប់អ្នកដែលចាក់វ៉ាក់សាំង២ដូសរួច អាចមករដូវយឺតយ៉ាវចំនួន២ថ្ងៃ ប៉ុន្តែក្រុមគ្រូពេទ្យបានឲ្យដឹងថា បញ្ហានេះមិនទំនងជាកើតឡើងចំពោះស្ត្រីដែលចាក់វ៉ាក់សាំងលើកទី២ យ៉ាងហោចណាស់នៅចន្លោះ៨សប្ដាហ៍ឡើយ។ រយៈពេលនៃវដ្ដរដូវស្ត្រីម្នាក់ក្នុងចំណោម ១០នាក់មានការប្រែប្រួលច្រើនជាង៨ថ្ងៃ បើធៀបនឹងស្ត្រីដែលមិនបានចាក់វ៉ាក់សាំង។ ទោះជាយ៉ាងនេះក្ដី វដ្ដរដូវនឹងត្រលប់មកសភាពធម្មតាវិញ ក្រោយវដ្ដរដូវលើកទីពីរ។
ទន្ទឹមនឹងនេះដែរ ការសិក្សាមួយផ្សេងទៀតលើមនុស្សចំនួន ៥ ៦០០នាក់នៅប្រទេសន័រវសបង្ហាញថាវដ្ដរដូវមានការប្រែប្រួលទៅតាមធម្មជាតិ។

យ៉ាងហោចណាស់ ស្ត្រីចំនួន ៤០% មានរដូវច្រើនជាងធម្មតា មុនពេលចាក់វ៉ាក់សាំងទៅទៀត ហើយក៏មានស្ត្រីមួយចំនួនមានការភ័ន្តច្រឡំថាវ៉ាក់សាំងកូវីដ-១៩ អាចបណ្ដាលឲ្យយើងគ្មានកូនផងដែរ។ ផ្ទុយទៅវិញ វីរុសកូវីដ-១៩ ទៅវិញទេ ដែលអាចធ្វើឲ្យបរិមាណ និងគុណភាពមេជីវិតឈ្មោលថយចុះ ជាហេតុនាំឲ្យប៉ះពាល់ដល់ការមានកូនរយៈពេលខ្លី៕
ចុចអាន៖តើការចាក់វ៉ាក់សាំង កូវីដ អាចដល់ដូសទី ៥ ទេ?
ចុចអាន៖ដឹងអត់ថា អ្នកធ្លាប់ឆ្លងកូវីដ ១៩ ហើយអាចអត់កូន រយៈពេលខ្លី?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ