Connect with us

សុខភាព

WHO៖ អូមីក្រុង​ ក្លាយពូជ BA.2 ទំនងមិនធ្ងន់ធ្ងរជាងវីរុសទម្រង់ដើមទេ

បានផុស

នៅ

មន្ត្រីនៃអង្គការសុខភាពពិភពលោក បាននិយាយកាលពីថ្ងៃអង្គារទី១ខែកុម្ភៈថា ទម្រង់ BA.2 ដែលក្លាយលេចចេញពីវីរុសកូវីដបំប្លែងខ្លួន អូមីក្រុង ហាក់ដូចជាមិនធ្ងន់ធ្ងរជាងទម្រង់ BA.1 ដើមនោះទេ។

This image has an empty alt attribute; its file name is download-1024x683.jpg

លោកវេជ្ជបណ្ឌិត Boris Pavlin នៃក្រុមឆ្លើយតបកូវីដ របស់ WHO បានប្រាប់សន្និសីទសារព័ត៌មានតាមអនឡាញថា វ៉ាក់សាំងក៏នៅតែបន្តផ្តល់ការការពារស្រដៀងគ្នា ប្រឆាំងនឹងទម្រង់ផ្សេងៗនៃ អូមីក្រុង ផងដែរ។

ការអត្ថាធិប្បាយកើតឡើង ស្របពេលដែលវីរុសអូមីក្រុងក្លាយពូជ BA.2 ចាប់ផ្តើមវៃផ្តាច់ BA.1 នៅក្នុងប្រទេសនានាដូចជា ដាណឺម៉ាក ជាដើម។

This image has an empty alt attribute; its file name is Dr.-Boris-Pavlin-WHO-7-small.jpg
លោកវេជ្ជបណ្ឌិត Boris Pavlin នៃក្រុមឆ្លើយតបកូវីដ របស់ WHO
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយផ្អែកលើទិន្នន័យពីប្រទេសដាណឺម៉ាក បានបង្ហាញថា ដូចជាមិនមានភាពខុសប្លែកគ្នាអ្វីទេ ទាក់ទងនឹងស្ថានភាពធ្ងន់ធ្ងរនៃជំងឺ បើទោះបីជា BA.2 មានសក្តានុពលក្នុងការជំនួស BA.1 នៅទូទាំងពិភពលោកក៏ដោយ។

លោកនិយាយថា “ក្រឡេកមើលប្រទេសផ្សេងទៀតដែល BA.2 កំពុងវ៉ាដាច់ យើងមិនឃើញមានការកើនឡើងនៃការចូលព្យាបាលក្នុងមន្ទីរពេទ្យ ខ្ពស់ជាងការរំពឹងទុកទេ”។

This image has an empty alt attribute; its file name is 202202020757-main.cropped_1643763503-1024x576.jpg

BA.2 គឺអាចឆ្លងខ្លាំងជាង BA.1 ធម្មតា ហើយអាចឆ្លងទៅមនុស្សដែលចាក់វ៉ាក់សាំងរួច កាន់តែច្រើន។ នេះបើយោងតាមការសិក្សារបស់ដាណឺម៉ាក ដែលវិភាគការឆ្លងមេរោគកូវីដ១៩នៅក្នុងគ្រួសារដាណឺម៉ាកជាង៨,៥០០ ចន្លោះខែធ្នូឆ្នាំ២០២១ ដល់ខែមករាឆ្នាំ ២០២២។

បច្ចុប្បន្ន វីរុសអូមីក្រុង ក្លាយពូជនេះ កំពុងវាយលុក​ខ្លាំងនៅ​ក្នុង​ប្រទេស​ហ្វីលីពីន នេប៉ាល់ កាតា ឥណ្ឌា និង​ដាណឺម៉ាក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ប្រទេសមានករណីឆ្លងអូមីក្រុងក្លាយពូជច្រើនបំផុត បញ្ជាក់ពីឥទ្ធិពលរបស់ BA.2

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤០ នាទីutes មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ៤៤ នាទីutes មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

កីឡា១ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១១ ម៉ោង មុន

ក្រសួង​ធនធានទឹក ចុះ​ពិនិត្យវឌ្ឍនភាពការងារសាងសង់ច្រាំងទន្លេមេគង្គ ក្នុង​ភូមិសាស្ត្រ​ខេត្តកំពង់ចាម

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ឆក់ខ្សែក រត់​ទ្បើងម៉ូតូ ​ត្រូវអ្នកលក់ក្របួចជាប់

ព័ត៌មានជាតិ១៦ ម៉ោង មុន

មកដឹងលម្អិត ពីលក្ខណៈបច្ចេកទេសនាវាជប៉ុនចតនៅកម្ពុជា ដែលមានទម្ងន់ផ្ទុករាប់ពាន់តោន

ព័ត៌មានជាតិ២៤ ម៉ោង មុន

ក្រពើ សំបុក​ត្រចៀក​កាំ និង​ទុរេន​​​ កំពុង​ឈាន​ឆ្ពោះ​​នាំ​ចេញ​ទៅ​ទីផ្សារ​ប្រទេស​​ចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ខេត្តថៃចំនួន៣ ត្រូវព្យុះខែប្រាំងដ៏ខ្លាំងវាយប្រហារ បង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម