សុខភាព
អ្នកជំងឺកូវីដ-១៩ ក្រជាសះស្បើយ អាចលេចចេញរោគសញ្ញាទាំងនេះ
ឥឡូវនេះ អ្នកជំងឺកូវីដ-១៩នឹងដឹងភ្លាមៗថា ខ្លួនអាចមានរោគសញ្ញាធ្ងន់ធ្ងរក្រោយវីរុសកូវីដ-១៩ ក៏ដូចជាត្រូវព្យាបាលរយៈពេលយូរឬយ៉ាងណា នេះបើយោងតាមការចេញផ្សាយរបស់ Nature Communications។

លោកវេជ្ជបណ្ឌិត Onur Boyman ជាសហនិពន្ធនៃនាយកដ្ឋានភាពស៊ាំនៃសាកលវិទ្យាល័យ University Hospital Zurich មានប្រសាសន៍ថា៖ «យើងចង់ដឹង និងកំណត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ថាតើអ្នកណាដែលមានហានិភ័យក្នុងការវិវត្តទៅជាជំងឺកូវីដ-១៩ ដែលមានរោគសញ្ញារយៈពេលវែង»។
រោគសញ្ញាញឹកញាប់បំផុតនៃអ្នកកើតជំងឺកូវីដ-១៩ រយៈពេលវែង
លោកបានបន្ថែមថា រោគសញ្ញាដែលកើតញឹកញាប់បំផុតលើអ្នកជំងឺកូវីដ-១៩ រយៈពេលវែង មានដូចជាអស់កម្លាំង ដកដង្ហើមខ្លីៗ និងថយចុះនៃការយល់ដឹង រួមមានការបាត់បង់ការផ្ដោតអារម្មណ៍ និងការចងចាំ ឈឺចាប់នៅបរិវេណផ្សេងៗគ្នា ក្អក បាត់បង់ក្លិន ឬរសជាតិ និងរាករូសជាដើម។
ជាក់ស្ដែង ប្រមាណជា១០% ទៅ៣០% នៃអ្នកដែលឆ្លងវីរុសកូវីដ-១៩ អាចនឹងមានរោគសញ្ញារយៈពេលវែង។ អង្គការសុខភាពពិភពលោកបានកំណត់រោគសញ្ញានេះថា ជារោគសញ្ញាដែលបន្តយ៉ាងហោចណាស់៣ខែ បន្ទាប់ពីអ្នកជំងឺឆ្លងវីរុសកូវីដ-១៩។ ចំណែកឯមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) អាមេរិក បានកំណត់ថា អ្នកជំងឺកូវីដ-១៩ រយៈពេលវែង អាចមានរោគសញ្ញារយៈពេល៤ ឬច្រើនសប្ដាហ៍ក្រោយការឆ្លងកូវីដ។

ទន្ទឹមនឹងនេះដែរ ក្រុមគ្រូពេទ្យបានរកឃើញថា អ្នកជំងឺដែលមានរោគសញ្ញាកូវីដរយៈពេលវែងមានកម្រិតអង់ទីគ័រ IgM និងIgG3ទាប ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគក្នុងចរន្តឈាម បើប្រៀបធៀបនឹងអ្នកដែលឆ្លងមេរោគកម្រិតស្រាល។ ទោះជាយ៉ាងនេះក្ដី ការសិក្សាត្រូវបានធ្វើឡើងនៅចន្លោះខែមេសា និងសីហា ឆ្នាំ២០២១ មុនពេលដែលកូវីដបំប្លែងថ្មី អូមីក្រុងរាតត្បាត។ ដូច្នេះហើយ យើងនៅមិនទាន់ដឹងច្បាស់ថា ការរកឃើញទាំងនេះ មានភាពត្រឹមត្រូវ១០០% ចំពោះអ្នកជំងឺបច្ចុប្បន្ននេះឬអត់ទេ ហើយការសិក្សានេះក៏មិនបានផ្ដោតទៅលើអ្នកដែលចាក់វ៉ាក់សាំងនោះដែរ៕
ចុចអាន៖វីរុសអូមីក្រុងបំប្លែង BA.2 អាចវាយលុកខ្លាំង លើសុខភាពមនុស្សចាស់
ចុចអាន៖វដ្ដរដូវ អាចប្រែប្រួលរយៈពេលខ្លី ក្រោយស្រីៗចាក់វ៉ាក់សាំងកូវីដ-១៩

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត