សុខភាព
ការគេងស្រមុក អាចបណ្តាលមកពីការដុះសាច់បំពង់ក!
ការអាក់ដង្ហើម និងការស្រមុកដែលបង្កពីការដុះសាច់បំពង់ក នឹងបណ្តាលឲ្យមានបញ្ហាបេះដូង និងទឹកនោមផ្អែមទៅថ្ងៃក្រោយ។

ក) អ្វីដែលហៅថា ដុះសាច់បំពង់ក (Hypertrophy of Tonsils)?
ប្រជាជនកម្ពុជាយើងស្គាល់ច្បាស់នូវពាក្យនេះ ដែលពាក្យបច្ចេកទេសពេទ្យហៅថា Tonsils ហើយវាស្ថិតនៅសងខាងបំពង់ក ដែលមានសកម្មភាពខ្លាំងក្លានៅវ័យកុមារ និងថមថយបន្តិចម្តងៗនៅពេលពេញវ័យ។ សាច់បំពង់ក (Tonsils) ជាសរីរាង្គការពាររាងកាយប្រឆាំងនឹងមេរោគ (Lymphoid tissue)។
ខ) រោគសញ្ញារលាកដុះសាច់បំពង់កមានដូចជា
– ឈឺបំពង់ក ក្អក
– ឈឺពេលលេបអាហារ
– សាច់បំពង់កឡើងក្រហម ជួនកាលមានខ្ទុះព័ទ្ធដោយស្នាមពណ៌ស
– ឡើងកម្ដៅខ្លាំង
– ឈឺក្បាល
– អស់កម្លាំង
– ព្រឺក្តៅរងា
– ពិបាកក្នុងការលេបអាហារ និងការសម្រាក
– ដកដង្ហើមមានក្លិនអាក្រក់
– ហើមកូនកណ្តុរនៅបរិវេណ.ក

គ) មូលហេតុបង្ករោគ
សាច់បំពង់ក ជាសរីរាង្គការពារ ហេតុដូច្នេះវាងាយនឹងបង្កបញ្ហា ជាមួយមេរោគ
– វីរុស
– បាក់តេរី
ឃ) ការធ្វើរោគវិនិច្ឆ័យ
ពិនិត្យសភាពទូទៅជាមុនសិន តែបើមានបញ្ហារលាកដុះសាច់បំពង់ក ទាមទារឲ្យគ្រូពេទ្យត្រូវធ្វើ Swab culture នៅនឹងកន្លែងរលាកដើម្បីរកប្រភេទបាក់តេរី ឬវីរុស ហើយធ្វើតេស្តឈាម និងឈានទៅធ្វើការព្យាបាលដ៏មានប្រសិទ្ធិភាពខ្ពស់។
ង) នៅពេលណាដែលត្រូវមកមន្ទីរពេទ្យ៖
រលាកដុះសាច់បំពង់កមានសភាពខ្លាំងក្លា ដែលបណ្តាលឲ្យមានការពិបាកដកដង្ហើម ដែលតម្រូវឲ្យមកមន្ទីរពេទ្យ ជាបន្ទាន់។
សញ្ញាមួយចំនួនទៀតមានដូចជាៈ
– កម្ដៅឡើងខ្លាំងលើស ៣៩ °C
– តឹងក ខ្សោយសាច់ដុំ
– ឈឺបំពង់កអត់បាត់លើសពី ២ថ្ងៃ

ច) ការព្យាបាលរលាកដុះសាច់បំពង់ក
– ព្យាបាលនៅផ្ទះ (Home Care)
. ធ្វើលំហាត់ប្រាណដើម្បីឲ្យរាងកាយមាំទាំជាប្រចាំ
. ពិសាទឹកឲ្យបានច្រើន
. ជៀសឆ្ងាយពីផ្សែងបារី និងកន្លែងជក់
. អាចប្រើថ្នាំដូចជា Ibuprofen ឬ Acetaminophen
– ព្យាបាលដោយប្រើថ្នាំផ្សះ
– ព្យាបាលដោយវះកាត់ ការវះកាត់ដុះសាច់បំពង់ក នឹងត្រូវបានធ្វើឡើង ក្នុងករណីរលាករ៉ាំរ៉ៃ និងការលាប់សា ចុះសាឡើង នៃការរលាកបំពង់កចន្លោះពី ៧ ទៅ ៨ ដងក្នុង ១ឆ្នាំ និងករណីមួយចំនួនទៀតដូចជា
. ការអាក់ដង្ហើមពេលយប់
. ពិបាកដកដង្ហើម និងលេបអាហារ
. អាប់សែរ ដែលពិបាកព្យាបាល
ឆ) វិធីការពារ
– វិធីការពាររលាកដុះសាច់បំពង់ក មានលក្ខណប្រហាក់ប្រហែលនឹងជំងឺផ្តាសាយ
– លាងសំអាតដៃជាមួយសាប៊ូជាប្រចាំ
– ហាមបរិភោគ ឬពិសាទឹករួមគ្នាជាមួយអ្នកជំងឺ
– កាត់បន្ថយការប៉ះពាល់អ្នកជំងឺដទៃទៀត ពេលយើងកំពុងមានបញ្ហារលាកដុះសាច់បំពង់ក
– សម្រាក និងពិសាទឹកឲ្យបានច្រើន
– ប្រញាប់ព្យាបាល ក្នុងករណីមានបញ្ហាក្រពះ

បើសិនជាបងប្អូនមានបញ្ហាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញមកពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានច្បាស់លាស់ ជៀសវាងនូវការប្រើប្រាស់ថ្នាំផ្សះច្រើនប្រភេទ ដែលបង្កឲ្យមានភាពស៊ាំប៉ះពាល់សុខភាព និងថវិកា៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជាផលប៉ះពាល់នៃដុំស្បូនដល់ស្ត្រីមានផ្ទៃពោះ និងគភ៌

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?