សុខភាព
ក្រដាសសែន និងធូបដែលអុជ អាចប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើម និងបង្កមហារីក បើមិនប្រយ័ត្ន
លោកវេជ្ជបណ្ឌិត Wachira Pengchan អគ្គនាយកនៃនាយកដ្ឋានសុខាភិបាលថៃ បានមានប្រសាសន៍ថា ក្នុងឱកាសចូលឆ្នាំថ្មី ប្រជាជនដែលជាប់សែស្រឡាយចិន នឹងថ្វាយបង្គំព្រះ គោរពវិញ្ញាណក្ខន្ធបុព្វការីជន ដែលបានចែកឋានទៅ ដោយការអុជធូប និងដុតក្រដាសប្រាក់ ក្រដាសមាស និងវត្ថុបុរាណផ្សេងៗ។

ប៉ុន្តែការអុជធូប និងដុតក្រដាសប្រាក់ ក្រដាសមាស អាចបង្កើតជាផ្សែងដែលមានផ្ទុកសារធាតុបំពុលផ្សេងៗ ដូចជាជាតិពុលក្នុងខ្យល់ ឧស្ម័នផ្ទះកញ្ចក់ និងសារធាតុបង្កមហារីក រួមមាន លោហធាតុធ្ងន់ ៤ ប្រភេទគឺ ក្រូមីញ៉ូម នីកែល សំណ និងម៉ង់កាណែស ត្រូវបានរកឃើញនៅក្នុងផេះគ្រឿងក្រអូប និងផេះនៃក្រដាសប្រាក់ ក្រដាសមាស។ ម៉្យាងទៀត វាក៏ប៉ះពាល់ដល់សុខភាព និងបរិស្ថានផងដែរ។
ទោះយ៉ាងណា វាក៏អាស្រ័យលើបរិមាណ និងរយៈពេលនៃការប៉ះពាល់។ ជាពិសេស អ្នកដែលស្ថិតក្នុងក្រុមហានិភ័យ រួមមានកុមារតូចៗ ស្ត្រីមានផ្ទៃពោះ និងមនុស្សចាស់ អ្នកដែលមានជំងឺហឺត អាឡ័កស៊ី ជំងឺស្ទះសួតរ៉ាំរ៉ៃ ជំងឺសរសៃឈាមបេះដូងជាដើម។
យ៉ាងណាមិញ ត្រូវចៀសវាងការប៉ះពាល់ធូប និងផ្សែងដែលមកពីការដុតក្រដាសប្រាក់ ក្រដាសមាស និងចៀសវាងការសម្រាក ឬគេងក្នុងបន្ទប់ ឬតំបន់ដែលមានខ្យល់ចេញចូលមិនល្អ ដូចជាបន្ទប់ម៉ាស៊ីនត្រជាក់ បន្ទប់ដែលគ្មានបង្អួច ឬទ្វារ។ ជ្រើសរើសតំបន់ដែលនៅពីលើទិសខ្យល់ និងឆ្ងាយពីសារធាតុគីមី ឬវត្ថុងាយឆេះ។
លើសពីនេះ ប្រសិនបើដុតក្រដាសសែន ឬអុជធូប យើងត្រូវពាក់ម៉ាស ឬប្រើក្រណាត់សើម បិទមាត់ជាការល្អ។

ចំពោះការដុតក្រដាសប្រាក់ក្រដាសមាស គួរតែត្រូវបានដុតបន្តិចម្តង ៗ ហើយដុតក្នុងធុងបិទជិត ដើម្បីកុំឲ្យផ្សែងហុយទ្រលោមចូលដល់សួតរបស់យើង។ បន្ទាប់ពីក្រដាសរលត់អស់ ត្រូវប្រញាប់ពន្លត់ភ្លាមៗ និងក្រោយពេលប៉ះក្រដាសមាស អ្នកគួរតែលាងដៃ លាងមុខ និងលាងភ្នែកឲ្យបានញឹកញាប់ដូចគ្នា៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង