Connect with us

សុខភាព

អាយុនៅក្មេង តែមានសក់ស្កូវពេញក្បាល តាមពិត មកពីមូលហេតុធំៗនេះសោះ

បានផុស

នៅ

អ្នកខ្លះអាយុមិនច្រើនទេ តែបែជាមានសក់ស្កូវព្រោងព្រាតលើក្បាលទៅវិញ។ ទាំងនេះ សុទ្ធតែជាជំងឺមួយ ដែលគ្រប់គ្នាមិនគួរ មើលរំលងទាល់តែសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាស្ត្រាចារ្យ Ratthorn Panchaprateep, M.D. នាយកដ្ឋាន​វេជ្ជសាស្ត្រ​នៃ​មន្ទីរពេទ្យ Chulalongkorn នៃប្រទេសថៃ បញ្ជាក់​ថា ជា​ទូទៅ​សក់​ស្កូវ​ចាប់ផ្ដើម​នៅ​អាយុ ៣៥ ឆ្នាំ ហើយ​អ្នក​ដែល​មាន​សក់​ស្កូវ​មុន​អាយុ តែង​កើត​មាន​លើ​អ្នក​ដែល​មាន​អាយុ ២៥ ឆ្នាំ។

មូលហេតុ ៧ យ៉ាងនៃសក់ពណ៌ប្រផេះ ឬស្កូវមុនអាយុ

តំណពូជ (មូលហេតុ​ចម្បង​នៃ​សក់​ស្កូវ​មុន​អាយុ)
កង្វះសារធាតុរ៉ែ និង​វីតាមីន​មួយ​ចំនួន
ជំងឺមួយចំនួនដូចជា ស្ថានភាព​ភាព​ស៊ាំ​ចុះ​ខ្សោយ ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត
ការជក់បារី
ភាពតានតឹង
សម្រាកមិនគ្រប់គ្រាន់
ការ​បំពុល​ខ្យល់។

វិធីកាត់បន្ថយហានិភ័យ សក់ស្កូវមុនអាយុ

-ការ​ស្រាវជ្រាវ​បាន​រក​ឃើញថា ការ​ជក់បារី​គឺ​ទាក់ទង​ដោយផ្ទាល់​ទៅ​នឹងសក់ស្កូវមុន​អាយុ។ ដូច្នេះ​ហើយ អ្នក​គួរតែ​ឈប់ជក់បារី។ ដើម្បី​កាត់បន្ថយការខូចខាត​កោសិកាសារធាតុពណ៌​ នៅក្នុង​ឫសសក់។

-ញ៉ាំ​អាហារ​ដែល​មាន​ជីវជាតិ​ ដើម្បី​ការពារ​កង្វះ​អាហារូបត្ថម្ភ​ក្នុង​រាងកាយ។ ជា​ពិសេស​ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វីតាមីន ១២ អូមេហ្គា ៣ ជាតិដែក ទង់ដែង និង​ស័ង្កសី ដូចជា​សាច់ ត្រី ថ្លើម ស៊ុត ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប បន្លែ​ស្លឹក​បៃតង គ្រាប់ធញ្ញជាតិ និង​គ្រាប់ធញ្ញជាតិ​ផ្សេងៗ។

អ្នក​ដែល​មាន​ជំងឺ​មូលដ្ឋាន ឬ​សង្ស័យ​ថា​មាន​រោគ​សញ្ញា​ទាក់ទង​នឹង​សក់​ស្កូវ​មុន​អាយុ ដូចជា​ជំងឺ​ហ្សែន​មួយ​ចំនួន pybaldism, រោគសញ្ញា Wardenburg, vitiligo, ការ​បាត់បង់សក់​បំណះ ជំងឺ​អូតូអ៊ុយមីន ឬជំងឺក្រពេញទីរ៉ូអ៊ីត គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ខ្វះជាតិស័ង្កសី អាចចេញរោគសញ្ញាទាំង ៨នេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៩ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៤ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម