សុខភាព
កូវីដឥឡូវ ឆ្លងតែ២ថ្ងៃ ចេញរោគសញ្ញាហើយ! (មានវីដេអូ)
ការសិក្សាថ្មីមួយបានរកឃើញថា រោគសញ្ញាកូវីដ១៩ នឹងលេចចេញត្រឹមរយៈពេលតែពីរថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការឆ្លងវីរុស ពោលគឺលឿនជាងការគិតពីមុន។
ក្រោមកម្មវិធី Human Challenge Programme, យុវជនដែលមានសុខភាពល្អចំនួន៣៦នាក់ ត្រូវបានគេពិសោធន៍ ដោយចម្លងមេរោគកូវីដ១៩នៅមន្ទីរពេទ្យមួយ ក្នុងទីក្រុងឡុងដ៍។
ការសិក្សាបានរកឃើញថា រោគសញ្ញាគឺបានលេចចេញក្នុងរយៈពេលជាមធ្យមត្រឹមតែពីរថ្ងៃប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងការប៉ាន់ប្រមាណពីមុនដោយអង្គការសុខភាពពិភពលោក (WHO) ដែលថាមានប្រហែល ៥ទៅ៦ថ្ងៃ។
ការស្រាវជ្រាវដែលគាំទ្រពីរដ្ឋាភិបាលអង់គ្លេស ដឹកនាំដោយសាកលវិទ្យាល័យ Imperial College London គឺមានការចូលរួមពីអ្នកស្ម័គ្រចិត្តអាយុចន្លោះ ១៨ ទៅ ២៩ ឆ្នាំដែលមិនធ្លាប់មានឆ្លងជំងឺកូវីដ១៩ពីមុនមក។
ពួកគេត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កយ៉ាងហោចណាស់១៤ថ្ងៃនៅមន្ទីរពេទ្យ Royal Free ហើយចម្លងមេរោគកូវីដ ជាមួយនឹងដំណក់ទឹកពីច្រមុះក្នុងកម្រិតតិចតួចបំផុត។ ក្នុងចំណោមក្រុមនេះ មានតែ៥៣ភាគរយប៉ុណ្ណោះដែលបានបន្តវិវត្តជំងឺកូវីដ១៩។
អ្នកជំនាញបានរកឃើញថា ការឆ្លងវីរុសកូវីដ១៩ដំបូង គឺលេចចេញរោគសញ្ញាក្នុងបំពង់ក ហើយបន្ទាប់មក រោគសញ្ញាឈានដល់កម្រិតកំពូលនៅថ្ងៃទី៥ នៅពេលដែលកម្រិតមេរោគកើនឡើងខ្លាំងនៅក្នុងច្រមុះ។
មនុស្សចំនួន១៦នាក់ក្នុងក្រុមនេះ បានវិវត្តរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយពីកម្រិតស្រាលទៅមធ្យម រួមទាំងការហៀរសំបោរ ឬតឹងច្រមុះ កណ្តាស់ និងឈឺបំពង់ក ប៉ុន្តែគ្មាននរណាម្នាក់ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ខុសគ្នាដាច់! រោគសញ្ញា Delta ចំពោះអ្នកចាក់វ៉ាក់សាំងហើយ និងអ្នកមិនទាន់ចាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍២ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៥ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ