Connect with us

សុខភាព

មេរោគអេដស៍បំប្លែងខ្លួនប្រភេទថ្មី ឆ្លងកាន់តែខ្លាំង ធ្វើឲ្យធ្លាក់ខ្លួនឈឺកាន់តែលឿន (មានវីដេអូ)

បានផុស

នៅ

មេរោគអេដស៍បំប្លែងខ្លួនប្រភេទថ្មី ដែលគេស្គាល់ថា VB គឺជាប្រភេទវីរុសដែលងាយឆ្លងជាទីបំផុត។ លើសពីនេះ វីរុសអេដស៍បំប្លែងខ្លួន VB ក៏អាចធ្វើឲ្យអ្នកឆ្លងជំងឺ ធ្លាក់ខ្លួនឈឺលឿនជាងមុនទ្វេដងផងដែរ។

យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Oxford នៃប្រទេសអង់គ្លេស បានបង្ហាញថា វីរុស VB ឥឡូវនេះបានឆ្លងដល់មនុស្សយ៉ាងតិច១០៩នាក់ហើយ។ ក្នុងនោះ មានរហូតដល់១០៧នាក់ឯណោះ ដែលស្ថិតនៅក្នុងប្រទេសហូឡង់។

This image has an empty alt attribute; its file name is Scientists-identify-new-highly-virulent-and-infectious-strain-of-HIV-1024x696.jpg

ថ្វីត្បិតតែគេហៅថាជាវីរុសបំប្លែងខ្លួនប្រភេទថ្មីក៏ដោយ ប៉ុន្តែ VB ត្រូវបានគេគិតថា បានចរាចរយ៉ាងស្ងប់ស្ងាត់នៅក្នុងប្រទេសហូឡង់អស់រយៈពេលជាយូរមកហើយ។ យោងតាមគេហទំព័រ Contagion Live, ការវិភាគហ្សែនបានបង្ហាញថា បម្រែបម្រួលនេះបានកកើតឡើងនៅក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ពីវីរុសបំប្លែងខ្លួន De Novo។

មេរោគអេដស៍ អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំចុះខ្សោយបន្តិចម្តងៗ។ វាកាត់បន្ថយសមត្ថភាពនៃរាងកាយរបស់មនុស្ស ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគ និងជំងឺផ្សេងៗ។ ប៉ុន្តែដោយសារវីរុសបំប្លែងខ្លួន VB ខ្លាំងជាង នោះអ្នកដែលឆ្លងមេរោគនឹងមានហានិភ័យក្នុងការវិវត្តទៅជាជំងឺអេដស៍កាន់តែលឿន។

This image has an empty alt attribute; its file name is 61fdb42cbd5041001918e1b6.jpg

VB ក៏មានផ្ទុកមេរោគខ្ពស់ជាងប្រភេទមុនៗពី ៣.៥ ទៅ ៥.៥ដងផងដែរ។ អ្នកដែលឆ្លងមេរោគ VB អាចចម្លងមេរោគទៅអ្នកដទៃបានយ៉ាងងាយស្រួលជាទីបំផុត។

ទោះបីជាយ៉ាងណាក៏ដោយ ដំណឹង​ល្អ​គឺ​ថា ​វិធីសាស្ត្រ​ព្យាបាល​មេរោគ​អេដស៍នាពេល​បច្ចុប្បន្ន គឺអាច​ដំណើរការ​ល្អបើ​ធៀប​នឹងវីរុស VB៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ World Today News

ចុចអាន៖ មេរោគអេដស៍បំប្លែងខ្លួនប្រភេទថ្មីដ៏សាហាវ ឆ្លងមនុស្សជាង ១០០នាក់ហើយ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ៨ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ៨ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម