សុខភាព
ទោះធ្លាប់កើតកូវីដ តែអ្នកនៅតែអាចឆ្លង អូមីក្រុង
របាយការណ៍ពីក្រុមឆ្លើយតបកូវីដរបស់សាកលវិទ្យាល័យ Imperial College London នៃចក្រភពអង់គ្លេស បានប៉ាន់ប្រមាណថា ហានិភ័យនៃការឆ្លងឡើងវិញជាមួយវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទ អូមីក្រុង គឺខ្ពស់ជាង ដែលតា ដល់ទៅ៥.៤ដងឯណោះ។
នេះបង្ហាញថា អ្នកដែលធ្លាប់ឆ្លងជំងឺកូវីដ១៩ នៅតែអាចឆ្លង អូមីក្រុង ហើយការការពារដែលផ្តល់ដោយការឆ្លងពីមុនប្រឆាំងនឹង អូមីក្រុង គឺអាចមានកម្រិតទាបត្រឹម ១៩% ប៉ុណ្ណោះ។
ក្រុមអ្នកស្រាវជ្រាវ បានបញ្ចេញរបាយការណ៍នេះ ដោយប៉ាន់ប្រមាណពីការលូតលាស់ និងការគេចចេញពីប្រព័ន្ធភាពស៊ាំរបស់វីរុសបំប្លែងខ្លួន អូមីក្រុង នៅក្នុងប្រទេសអង់គ្លេស។
ពួកគេបានប្រើប្រាស់ទិន្នន័យពី UKHSA និង NHS សម្រាប់ករណីវីរុស SARS-CoV-2 ដែលត្រូវបានបញ្ជាក់ដោយការធ្វើតេស្តម៉ាស៊ីន PCR ទាំងអស់នៅក្នុងប្រទេសអង់គ្លេស ចន្លោះថ្ងៃទី ២៩ខែវិច្ឆិកា ដល់ថ្ងៃទី ១១ខែធ្នូ ឆ្នាំ២០២១។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្តអះអាងថា វ៉ាក់សាំងដែលមានស្រាប់នាពេលបច្ចុប្បន្ន នៅតែមានប្រសិទ្ធភាព ការពារមនុស្សពីការឆ្លងវីរុសបំប្លែងខ្លួន អូមីក្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vann Vann
ចុចអាន៖ កុំប្រហែស! អូមីក្រុង ចេញរោគសញ្ញាប្លែកប៉ុន្មាននេះ គ្មានអ្នកចាប់អារម្មណ៍សោះ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់