Connect with us

សុខភាព

ប្រយ័ត្នប្រើខុស! វេជ្ជបណ្ឌិតប្រាប់វិធីជ្រើសរើសស្រោមអនាម័យ ឱ្យត្រូវតាមទំហំអាអូនតូច

បានផុស

នៅ

ការជ្រើសរើសស្រោមអនាម័យ មិនមែនជារឿងចោទអ្វីឡើយសម្រាប់បុរស ដែលមានបទពិសោធន៍រួមភេទ តែវាជាបញ្ហាសម្រាប់យុវជនដែលថ្មីថ្មោង។ ពេលចាប់ផ្ដើមរួមភេទដំបូងៗ យុវវ័យជាច្រើនមិនចេះជ្រើសរើសស្រោមអនាម័យសម្រាប់អាប្អូនរបស់ពួកគេនោះទេ ទើបបានជាពួកគេតែងតែងប្រើខុសជារឿយៗ ​ហើយបង្កទៅជាបញ្ហា។

คุณหมอแนะวิธีเลือกขนาดถุงยางอนามัยที่ถูกต้อง
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវវ័យច្រើននាក់ និងមនុស្សចាស់មួយ​ចំនួន​ នៅតែមានការ​ភ័ន្ត​ច្រឡំថា ស្រោមអនាម័យសុទ្ធតែប្រើទំហំដូចគ្នា និងចេះតែទិញមកប្រើប្រាស់ រាល់ពេលត្រូវការ។ ​យ៉ាងណាមិញ ការប្រើស្រោមអនាម័យដែលត្រឹមត្រូវមិនមែនប្រើឱ្យតែបាននោះទេ​ យើងត្រូវចេះរើសទំហំរបស់វា។

ថ្ងៃនេះ កម្ពុជាថ្មី បានដកស្រង់សេចក្ដីណែនាំពីលោកវេជ្ជបណ្ឌិត Kampanat Pornyosakrai អ្នកជំនាញប្រព័ន្ធទឹកនោម នៃមន្ទីរពេទ្យ Maharaj Nakhon Si Thammarat និងជាម្ចាស់ផេកផ្តល់ចំណេះដឹងអំពីការថែទាំសុខភាពបុរស របស់ប្រទេសថៃ មកជូនប្រិយមិត្តបុរសជ្រាបពីការជ្រើសរើសស្រោមអនាម័យឱ្យត្រឹមត្រូវ។

ជាធម្មតា​ស្រោមអនាម័យ​ ​មាន​ទំហំ​ខុសៗ​គ្នា​ទៅតាម​ម៉ាក​យីហោ​ ដែលវាមានទំហំចាប់ពី ៤៩, ៥២, ៥២.៥, ៥៤ និង ៥៦ ​មិល្លិម៉ែត្រ។ល។

What Condom Size Do I Wear? - Sliquid Says

ចំណែកឯ​វិធីសាស្ត្រ​នៃ​ការ​ជ្រើសរើស​លេខ​​ដែល​គួរប្រើ​​គឺត្រូវផ្អែកទៅ​តាម​រង្វង់ មិនមែនប្រវែងទេ ព្រោះថាស្រោមអនាម័យសឹងទាំងអស់មានប្រវែងស្ទើរតែដូចគ្នា ដែលមានប្រវែងស្តង់ដារ ៦-៧ អ៊ីញ ប៉ុន្តែពួកវាសុទ្ធតែឬខុសគ្នា ត្រង់រង្វង់។ អ៊ីចឹងហើយ ប្រុសៗត្រូវដឹងថា អាអូនតូចរបស់ខ្លួនមានទំហំប៉ុនណា ដើម្បីងាយស្រួលក្នុងការជ្រើសរើសស្រោមអនាម័យដូចខាងក្រោម៖

ទំហំ ៤៩ មិល្លិម៉ែត្រ សម្រាប់លិង្គ ១១-១២ សង់ទីម៉ែត្រ ឬប្រហែល ៤.៥ អ៊ីញ

ទំហំ ៥២ ឬ ៥២.៥ មិល្លិម៉ែត្រ សម្រាប់លិង្គ ១២-១៣ សង់ទីម៉ែត្រ ឬប្រហែល ៥ អ៊ីញ

ទំហំ ៥៤ មិល្លិម៉ែត្រ សម្រាប់លិង្គ ១៣-១៤ សង់ទីម៉ែត្រ ឬប្រហែល ៥.៥ អ៊ីញ

ទំហំ ៥៦ មិល្លិម៉ែត្រ សម្រាប់លិង្គ ១៤-១៥ សង់ទីម៉ែត្រ ឬប្រហែល ៦ អ៊ីញ ឬធំជាងនេះ។

ដូច្នេះហើយ ការប្រើស្រោមឱ្យត្រូវតាមទំហំលិង្គ ពិតជាមានសារសំខាន់ ព្រោះវានឹងជួយឱ្យបុរសស្រួលខ្លួន មានផាសុកភាព និងមិនធ្វើឱ្យលិង្គតឹងរឹតរួតពេក ឬរលុងខ្លាំងជ្រុល។

Contraception for young people - condom | Tel-jeunes

គួររំលឹកថា ​ការ​ប្រើ​ស្រោមអនាម័យ​នៅពេលរួមភេទ ជា​វិធីសាស្ត្រ​ល្អបំផុតដើម្បីពន្យារកំណើត និងបង្ការជំងឺ​កាមរោគ​ ឬជំងឺឆ្លងផ្សេងៗយ៉ាងមាន​ប្រសិទ្ធភាព​៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង?

ចុចអាន៖ មនុស្សមិនសូវប្រើស្រោមអនាម័យពេលរួមភេទ អំឡុងជំងឺរាតត្បាត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៣ នាទីutes មុន

សេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១ អាណត្តិទី១ របស់ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានជាតិស្ថិតិ

ព័ត៌មានជាតិ៥៧ នាទីutes មុន

USAID ​ដក​ថយ ​ជា​របត់​សម្រាប់​ NGOs និង ​CBOs​ នៅ​កម្ពុជា​

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជាម យៀប៖ អ្វីដែលមិនល្អសូមបោះចោលហើយរក្សាទុកអនុស្សាវរីយ៍ដែលល្អធ្លាប់សាងជាមួយគ្នាក្នុងវិស័យការងារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជា សង្ឃឹមថា រាជធានីភ្នំពេញ នឹងក្លាយជា ទីក្រុងដ៏ស៊ីវិល័យ នៅអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃរំពឹងថា អគារ​បាក់​រលំនឹង​ត្រូវ​បោស​សម្អាតហើយ​ ត្រឹមចុង​ខែនេះ

Sokha Hotels

ព័ត៌មានពេញនិយម