សុខភាព
ប្រយ័ត្នចំពោះក្មេង! ឧបករណ៍តេស្តរហ័ស អាចធ្វើឲ្យក្មេងពុលបាន
ឧបករណ៍ធ្វើតេស្តរហ័ស ស្វែងរកជំងឺកូវីដ អាចផ្ទុកសារធាតុ Sodium Azide ដែលអាចធ្វើឲ្យយើងពុល និងបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយចំនួន។ ជាក់ស្ដែង ប្រូតេអ៊ីនមេរោគ (អង់ទីហ្សែន) ដែលទាក់ទងនឹងមេរោគកូវីដ-១៩ អាចត្រូវបានរកឃើញដោយប្រើឧបករណ៍តេស្តរហ័ស ដើម្បីធានាថាការធ្វើរោគវិនិច្ឆ័យមានភាពរហ័ស និងត្រឹមត្រូវ។ យ៉ាងណាមិញ អ្នកជំនាញព្រមានថា ដបតូចនៃសារធាតុរាវនៅក្នុងឧបករណ៍តេស្តរហ័សមួយចំនួន មានផ្ទុកសារធាតុ Sodium Azide ដែលមានជាតិពុល និងគ្រោះថ្នាក់ ជាពិសេសសម្រាប់កុមារតូចៗ។

រដ្ឋបាលចំណីអាហារ និងឪសថ(FDA) អាមេរិក ក៏ព្រមានទាក់ទងនឹងផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃSodium Azide នៅក្នុងឧបករណ៍ធ្វើតេស្តរហ័សនេះដែរ ដោយបញ្ជាក់ថាសារធាតុសម្រាប់ធ្វើតេស្តផ្ទុក Sodium Azide អាចបង្កគ្រោះថ្នាក់ ប្រសិនបើយើងស្រូប លេប ឬប៉ះពាល់ស្បែក។ ដូច្នេះហើយ ក្នុងករណីប៉ះពាល់នឹងស្បែក គ្នាយើងគួរលាងសម្អាតភ្លាមៗជាមួយនឹងទឹកឲ្យបានស្អាត។
អ្វីទៅជាSodium Azide ?
Sodium Azideជាសារធាតុរឹងពណ៌សដែលគ្មានក្លិន មានសកម្មភាពរហ័ស និងអាចក្លាយជាសារធាតុគីមីដ៏សាហាវ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លង (CDC) អាមេរិក។ នៅពេលដែលលាយជាមួយទឹក ឬអាស៊ីដ Sodium Azideបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័សទៅជាឧស្ម័នពុល។
រោគសញ្ញានៅពេលដែលយើងប៉ះពាល់នឹង Sodium Azide
ពិតណាស់ សូម្បីតែកម្រិតតិចតួចនៃ Sodium Azide ក៏អាចធ្វើឲ្យសម្ពាធឈាមចុះទាប វិលមុខ ដួលសន្លប់ ឬគាំងបេះដូង ក៏ដូចជាគ្រោះថ្នាក់សរសៃឈាមខួរក្បាលចំពោះមនុស្សពេញវ័យ។ ក្រុមអ្នកស្រាវជ្រាវបានរាយការណ៍នៅក្នុងទស្សនាវដ្ដីAmerican Journal of Emergency Medicine ថាការប៉ះពាល់នឹងសារធាតុដ៏គ្រោះថ្នាក់នេះក្នុងបរិមាណច្រើន អាចបណ្ដាលឲ្យស្លាប់បាន។ ជាទូទៅ កម្រិតSodium Azide នៅក្នុងឧបករណ៍តេស្តរហ័ស មិនសូវខ្ពស់ប៉ុន្មានទេ ហើយក៏មិនគ្រប់គ្រាន់ធ្វើឲ្យសម្ពាធឈាមមនុស្សពេញវ័យចុះទាបផងដែរ។ លោកស្រីវេជ្ជបណ្ឌិត Johnson-Arbor មានប្រសាសន៍ថា កុមារមានហានិភ័យខ្ពស់ក្នុងការប្រឈមនឹងជាតិពុល ក្រោយពេលដែលលេបសារធាតុ Sodium Azide នៅក្នុងកម្រិតណាមួយក៏ដោយ។

ជាក់ស្ដែង មានការរាយការណ៍អំពីការប៉ះពាល់ដោយចៃដន្យទៅនឹងសារធាតុរាវសម្រាប់ធ្វើតេស្ត ដោយអ្នកខ្លះបានលេបសូលុយស្យុង ខ្លះទៀតបានធ្វើឲ្យកំពប់នៅលើស្បែក និងខ្លះទៀតយកមកដាក់ភ្នែកដោយការភ័ន្តច្រឡំ។ ប្រសិនបើគ្នាយើង ឬអ្នកជាទីស្រលាញ់ ជាពិសេសអាអូនតូចៗប៉ះពាល់នឹងសារធាតុនេះ ចូរប្រញាប់ទៅជួបជាមួយនឹងគ្រូពេទ្យជាបន្ទាន់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត