សុខភាព
ឆ្លង កូវីដ តែ ៣ ថ្ងៃប៉ុណ្ណោះ មនុស្សចាស់មានហានិភ័យជំងឺដាច់សរសៃឈាម ខួរក្បាលខ្លាំងបំផុត
យោងតាមការសិក្សាថ្មីមួយដោយសមាគមជំងឺដាច់សរសៃឈាមខួរក្បាលអាមេរិកបានឲ្យដឹងថា ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលចំពោះមនុស្សដែលមានអាយុពី ៦៥ ទៅ ៧៤ ឆ្នាំដែលឆ្លងជំងឺកូវីដ ១៩ គឺខ្ពស់បំផុតក្នុងរយៈពេល ៣ ថ្ងៃដំបូង បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ ។

ការវិភាគបានកំណត់ថា ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលក្នុងរយៈពេល ៣ ថ្ងៃដំបូងនៃការធ្វើរោគវិនិច្ឆ័យជំងឺកូវីដ ១៩ គឺខ្ពស់ជាង ១០ ដង ។ នៅថ្ងៃទី ៤ ដល់ថ្ងៃទី ៧ ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលគឺខ្ពស់ជាង ៦០ ភាគរយ ប៉ុន្តែនៅថ្ងៃទី ១៥ ដល់ថ្ងៃទី ២៨ ការធ្វើរោគវិនិច្ឆ័យពីហានិភ័យនេះបានធ្លាក់ចុះ ៩ ភាគរយវិញ ។
ទន្ទឹមនោះ អាយុជាមធ្យមរបស់អ្នកជំងឺដាច់សរសៃឈាមខួរក្បាល នៅពេលធ្វើរោគវិនិច្ឆ័យជំងឺកូវីដ ១៩ គឺអាយុ ៨០ ឆ្នាំ ។ អ្នកជំងឺ ៥៧ ភាគរយជាស្ត្រី ហើយជាង ៧៥ ភាគរយគឺជាជនជាតិស្បែកសដែលមិនមែនជាជនជាតិអេស្ប៉ាញ ។

លោក Quanhe Yang វេជ្ជបណ្ឌិត និងជាអ្នកដឹកនាំការស្រាវជ្រាវបានពន្យល់ពីហានិភ័យនេះថា “ជំងឺដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យនៃជំងឺកូវីដ ១៩ គឺជាផលវិបាកដែលអាចកើតមានលើអ្នកជំងឺកូវីដ ហើយក្រុមគ្រូពេទ្យគួរតែដឹង ។
ចំពោះអ្វីដែលអាចធ្វើបានទាក់ទងនឹងការការពារជំងឺដាច់សរសៃឈាមខួរក្បាល លោកបានពន្យល់យ៉ាងលម្អិតថា “វិធានការបង្ការកូវីដផ្សេងទៀតដូចជា ការចាក់វ៉ាក់សាំងគឺមានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការឆ្លង និងផលវិបាករួមទាំងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Jerusalem Post

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?