សុខភាព
អ្នកជាសះស្បើយពីកូវីដ បង្ហាញរោគសញ្ញា នៃជំងឺប្រព័ន្ធប្រសាទមួយប្រភេទ
នាយកដ្ឋានវេជ្ជសាស្ត្ររបស់ប្រទេសថៃ បានរកឃើញរោគសញ្ញានៃជំងឺប្រព័ន្ធប្រសាទ គឺជំងឺវង្វេងវង្វាន់នៅលើអ្នកជំងឺដែលជាសះស្បើយពីជំងឺកូវីដ ១៩មួយចំនួន។

លោក Somsak Ankasil អគ្គនាយកនៃនាយកដ្ឋានសេវាវេជ្ជសាស្ត្របានថ្លែងថា អ្នកជំងឺមួយចំនួនបានបង្ហាញពីរោគសញ្ញានៃជំងឺវង្វេងវង្វាន់ក្នុងរយៈពេលពី ១-៦ខែបន្ទាប់ពីបានឆ្លងវីរុសកូរ៉ូណា។ នេះជាស្ថានភាពដែលមុខងារខួរក្បាលកាន់តែចុះខ្សោយ ភាគច្រើនត្រង់ផ្នែកដូចជា សមត្ថភាពក្នុងការផ្ចង់ និងផ្ដោតអារម្មណ៍ ការសម្រេចចិត្ត ការរៀបចំផែនការ និងជំនាញចងចាំក្នុងរយៈពេលខ្លី។
ក្រោយជាពីជំងឺកូវីដ-១៩ អ្នកជំងឺអាចមានអារម្មណ៍អ័ព្ទក្នុងខួរក្បាល វិលមុខ ងងុយគេង និងមិនអាចផ្ដោតអារម្មណ៍លើរឿងមួយ ដែលប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ ការងារ ឬសកម្មភាពសង្គម និងអាចបង្កគ្រោះថ្នាក់ក្នុងរយៈពេលវែងផងដែរ។ កត្តាហានិភ័យកើតជំងឺវង្វេងវង្វាន់ក្រោយជាសះស្បើយពីកូវីដ ១៩ មានខ្ពស់ជាងសម្រាប់មនុស្សដែលមានជំងឺប្រព័ន្ធប្រសាទ និងខួរក្បាលពីមុនមកដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ជាពិសេសទៅលើមនុស្សចាស់ដែលមានរាងកាយទន់ខ្សោយ និងកើតជំងឺច្រើនមុខ។
បន្ទាប់ពីឆ្លងវីរុសកូរ៉ូណាធ្ងន់ធ្ងរ អ្នកជំងឺនឹងមានរោគសញ្ញាឈឺធ្ងន់ ជាហេតុអាចបណ្ដាលឲ្យខ្វះអុកស៊ីសែន។ កាលណាឈឺធ្ងន់ផង និងខ្វះអុកស៊ីសែនផង អ្នកជំងឺអាចប្រឈមនឹងកើតជំងឺបាក់ទឹកចិត្ត ឬថប់បារម្ភជាមួយនឹងរោគសញ្ញានៃប្រព័ន្ធប្រសាទ និងជំងឺវង្វេងវង្វាន់ ប៉ុន្តែរោគសញ្ញាអាចប្រសើរឡើងដោយឯកឯងទៅតាមពេលវេលា។ នេះបើតាមការបញ្ជាក់របស់លោក Somsak Ankasil។

ជាការណែនាំចុងក្រោយ លោកបានចែករំលែកគន្លឹះថែរក្សាខ្លួនឯងឲ្យបានល្អដោយការញ៉ាំអាហារឲ្យមានសុខភាពល្អ ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ គេងឲ្យគ្រប់គ្រាន់ ធ្វើសកម្មភាពដែលជួយជំរុញខួរក្បាល ឬសមាធិជាដើម។ វិធីទាំងនេះនឹងជួយខួរក្បាល និងប្រព័ន្ធប្រសាទប្រសើរឡើង និងវិលមករកភាពប្រក្រតីវិញបានលឿន៕
ចុចអាន៖ប្រយ័ត្នចំពោះក្មេង! ឧបករណ៍តេស្តរហ័ស អាចធ្វើឲ្យក្មេងពុលបាន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ