Connect with us

សុខភាព

ស្ទើរតែ ១០០ ភាគរយនៃអ្នករស់នៅជាមួយអ្នកជំងឺ កូវីដ ចេញរោគសញ្ញា គ្រុនក្ដៅ ហើយតេស្តវិជ្ជមាន

បានផុស

នៅ

ការស្ទង់មតិរបស់ប្រទេសជប៉ុនបានរកឃើញថា ៩៧ ភាគរយនៃមនុស្សដែលមានគ្រុនក្តៅ ពេលរស់នៅជាមួយអ្នកជំងឺកូវីដ ១៩ បានធ្វើតេស្តវិជ្ជមានសម្រាប់វីរុសនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការិយាល័យសុខភាពសាធារណៈនៅខេត្ត Ibaraki ជិតទីក្រុងតូក្យូបានធ្វើការស្ទង់មតិនេះកាលពីខែមករា និងរាយការណ៍លទ្ធផលទៅក្រុមអ្នកជំនាញរបស់ក្រសួងសុខាភិបាល ។

ការិយាល័យបានធ្វើការស្ទង់មតិលើមនុស្សចំនួន ១០៧ នាក់ដែលរស់នៅជាមួយនរណាម្នាក់ដែលត្រូវបានបញ្ជាក់ថា បានឆ្លងកូវីដនៅចន្លោះថ្ងៃទី ៤ ដល់ថ្ងៃទី ២២ ខែមករា និងអ្នកដែលកើតរោគសញ្ញាមួយចំនួន ។

ក្នុងចំណោមពួកគេ, ៧៥ នាក់មានគ្រុនក្តៅ ហើយ ៩៧.៣ ភាគរយនៃពួកគេបានធ្វើតេស្តវិជ្ជមានកូវីដ ។ ចំណែក ៣២ នាក់ទៀតមានរោគសញ្ញាផ្សេងទៀតដូចជា ក្អក ហើយ ៦៨.៨ ភាគរយនៃពួកគេបានធ្វើតេស្តវិជ្ជមាន ។

ការិយាល័យសុខភាពសាធារណៈកត់សម្គាល់ថា នៅពេលដែលមនុស្សបែបនេះមានគ្រុនក្តៅ ពួកគេទំនងជាធ្វើតេស្តវិជ្ជមាន ហើយការធ្វើរោគវិនិច្ឆ័យរបស់វេជ្ជបណ្ឌិតប្រហែលជាត្រឹមត្រូវនៅក្នុងករណីភាគច្រើន ។

ទោះបីជាយ៉ាងណាក៏ដោយ ការិយាល័យបានណែនាំដល់អ្នកដែលគ្មានគ្រុនក្តៅក៏ត្រូវធ្វើការធ្វើតេស្តរកកូវីដផងដែរដើម្បីបញ្ជាក់ថា តើពួកគេឆ្លងឬក៏អត់ មុនពេលចាប់ផ្តើមប្រើថ្នាំ ឬបដិសេធមិនចេញទៅក្រៅ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ពិភពលោកចាំបាច់ត្រូវចាក់វ៉ាក់សាំង កូវីដ ដូសទី ៤ ដើម្បីទប់ អូមីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៩ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ២០ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម