សុខភាព
អូមីក្រុង ពួតដៃ ដែលតា បង្កើតវីរុសកូនកាត់ ចេញមកអុកឡុកទៀតហើយ (មានវីដេអូ)
ឥឡូវនេះ ក្រុមអ្នកវិទ្យាសាស្រ្តអង់គ្លេស បានបញ្ជាក់ជាផ្លូវការអំពីការរកឃើញវីរុសកូវីដបំប្លែងខ្លួន ដែលជាប្រភេទកូនកាត់រវាង អូមីក្រុង និងដែលតា។
“ដែលតាក្រុង” ដែលមានសមត្ថភាពឆ្លងកាន់តែខ្លាំង ត្រូវបានគេគិតថា វិវត្តនៅក្នុងខ្លួនអ្នកជំងឺដែលឆ្លងវីរុសបំប្លែងខ្លួនទាំងពីរក្នុងពេលតែមួយ ប៉ុន្តែគេមិនច្បាស់ទេថាតើមេរោគនេះត្រូវបាននាំចូលពីក្រៅ ឬមានប្រភពនៅក្នុងប្រទេសអង់គ្លេស។
ស្របពេលជាមួយគ្នានោះ មន្ត្រីទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេស (UKHSA) ក៏មិនទាន់ដឹងដែរថា មេរោគដែលទើបនឹងវិវត្តថ្មីនេះមានសមត្ថភាពឆ្លងខ្លាំង ឬធ្ងន់ធ្ងរកម្រិតណា ឬថាតើវានឹងប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំងដែរឬអត់។
ប្រភពមួយនៅ UKHSA បានលើកឡើងថា ពេលនេះ ក្រុមមន្ត្រីមិនមានការព្រួយបារម្ភចំពោះវីរុសកូនកាត់នេះទេ ព្រោះចំនួនករណីឆ្លង នៅមានកម្រិតទាបនៅឡើយ។
យ៉ាងណាក្តី ទីភ្នាក់ងារនេះមិនបានបង្ហាញថាតើ រកឃើញប៉ុន្មានករណីហើយនោះទេ។
សាស្ត្រាចារ្យ Paul Hunter អ្នកជំនាញខាងជំងឺឆ្លងនៅសាកលវិទ្យាល័យ East Anglia បានប្រាប់ MailOnline ថា វាមិនគួរបង្កការគំរាមកំហែងខ្លាំងពេកទេ ពីព្រោះចក្រភពអង់គ្លេសមានកម្រិតភាពស៊ាំដ៏ធំប្រឆាំងនឹងប្រភេទ ដែលតា និង អូមីក្រុង ទម្រង់ដើម។
រឿងនេះកើតឡើង បន្ទាប់ពីរបាយការណ៍នៃករណីវីរុសកូនកាត់ ដែលតាក្រុង ពីប្រទេស ស៊ីប កាលពីខែមុន ត្រូវបានច្រានចោល។
ស្របពេលជាមួយគ្នានេះដែរ ប្រធានផ្នែកវេជ្ជសាស្រ្ដអង់គ្លេសប្រចាំនៅក្រុមហ៊ុនផលិតវ៉ាក់សាំង Moderna បានព្រមានអំពីវីរុសកូនកាត់ នៅពេលដែលករណី អូមីក្រុង កំពុងតែកើនឡើងទូទាំងពិភពលោក ហើយចាប់ផ្តើមប្រកួតប្រជែងជាមួយ ដែលតា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ WHO៖ អូមីក្រុង ក្លាយពូជ BA.2 ទំនងមិនធ្ងន់ធ្ងរជាងវីរុសទម្រង់ដើមទេ
-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?