សុខភាព
ផឹកគ្រឿងស្រវឹងច្រើន អាចបង្កើនហានិភ័យកើតជំងឺមហារីក
ជំងឺមហារីក ជាជំងឺដែលកើតឡើងដោយសារបែបបទរស់នៅមិនល្អ និងកត្តាជាច្រើនទៀត ដូចជា ការប៉ះពាល់នឹងកាំរស្មីUV ឬកាំរស្មីដែលបង្កគ្រោះថ្នាក់ដទៃទៀត ភាពចាស់ ការជក់បារី កង្វះសកម្មភាពរាងកាយ និងរបបអាហារមិនល្អជាដើម។ ពិតណាស់ ទម្លាប់នៃការញ៉ាំអាហារមានតួនាទីយ៉ាងសំខាន់ក្នុងការកំណត់លទ្ធភាពនៃការវិវត្តទៅជាជំងឺដែលទាក់ទងនឹងការរស់នៅ រួមមានធាត់ជ្រុល ជំងឺមហារីក ជំងឺទឹកនោមផ្អែម និងជំងឺដទៃទៀត។

រោគសញ្ញានៃជំងឺមហារីក
ជាទូទៅ រោគសញ្ញានៃជំងឺមហារីករួមមានដុំពកមិនប្រក្រតី ស្រកទម្ងន់ ទម្លាប់បន្ទោបង់ប្រែប្រួល និងអស់កម្លាំង។ ជាមួយនឹងការផ្លាស់ប្ដូរបែបបទរស់នៅយ៉ាងឆាប់រហ័ស ការសិក្សាជាច្រើនបានរកឃើញថា លទ្ធភាពនៃការកើតជំងឺមហារីកមានអត្រាកាន់តែខ្ពស់ទៅៗ។ ហេតុនេះហើយ ដើម្បីបង្ការជំងឺមហារីក គ្នាយើងគួររក្សាបែបបទរស់នៅល្អ និងញ៉ាំអាហារដែលមានតុល្យភាពជាប្រចាំ។
ហេតុអ្វីបានជាគ្រឿងស្រវឹងបង្កើនហានិភ័យកើតជំងឺមហារីក?
យោងតាមការសិក្សាថ្មីៗនេះបានឲ្យដឹងថា កត្តាចម្បងដែលនាំឲ្យកើតជំងឺមហារីក គឺការជក់បារី ធាត់លើសទម្ងន់ និងភាពចាស់។ បន្ថែមពីនេះ ការផឹកគ្រឿងស្រវឹងក៏បង្កើនហានិភ័យនៃការកើនជំងឺមហារីកផងដែរ។ យ៉ាងណាមិញ ប្រសិនបើយើងមិនផឹកគ្រឿងស្រវឹងទេនោះ យើងអាចកាត់បន្ថយហានិភ័យបានរហូតដល់៣១%។ ពិតណាស់ សារធាតុEthanolដែលជាសមាសធាតុសំខាន់នៃជាតិអាល់កុល ដែលបំបែកដើម្បីផ្ដល់ជាសារធាតុAcetaldehyde គឺជាភ្នាក់ងារបង្កជំងឺមហារីក។

សារធាតុAcetaldehydeមិនត្រឹមតែបំផ្លាញ DNA ប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងដល់ដំណើរការនៃការជួសជុលកោសិកា ដែលធ្វើឲ្យកោសិកាត្រូវបំផ្លាញជារៀងរហូត និងមិនអាចត្រលប់មករកសភាពដើមវិញបាន។ កត្តានេះ អាចនាំឲ្យកោសិកាមហារីករាលដាល និងលូតលាស់ ព្រមទាំងប៉ះពាល់ដល់ដល់ការលូតលាស់របស់កោសិកាផ្សេងទៀត ក៏ដូចជានាំឲ្យខូចជាលិកា និងបង្កើនការស្រូបយកសារធាតុបង្កជាជំងឺមហារីកផ្សេងទៀត។ លើសពីនេះ គ្រឿងស្រវឹងក៏អាចបំផ្លាញក្រពេញទឹកមាត់ និងបង្កជាជំងឺអញ្ចាញធ្មេញ ពុកធ្មេញ ដំបៅបំពង់អាហារ និងជំងឺឫសដូងបាតថែមទៀតផង៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ចរាចរណ៍៥ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ