សុខភាព
ទម្លាប់ទាំង ៥ យ៉ាង ជួយឲ្យសុខភាពផ្លូវចិត្ត កាន់តែរឹងមាំ
ពិតណាស់ សុខភាពផ្លូវចិត្តក៏មានសារសំខាន់ ដូចទៅនឹងសុខភាពផ្លូវកាយរបស់យើងដែរ ហើយនៅពេលដែលសុខភាពផ្លូវចិត្តរឹងមាំ យើងនឹងមានអារម្មណ៍រីករាយ ពោរពេញទៅដោយក្តីស្រលាញ់ មានសុខភាពល្អ ក៏ដូចជាបំពេញការងារកាន់តែប្រសើរជាងមុន។ ដូច្នេះហើយ គ្នាយើងគួរអនុវត្តទម្លាប់ល្អៗមួយចំនួនខាងក្រោមនេះ ដើម្បីបំពេញថាមពលដល់សុខភាពផ្លូវចិត្ត។
១. ចាប់ផ្ដើមរត់លំហាត់ប្រាណ

ការរត់មានគុណប្រយោជន៍ដ៏អស្ចារ្យដល់សុខភាពផ្លូវចិត្តរបស់យើង ពីព្រោះវាជួយបំបាត់គំនិត និងអារម្មណ៍ដែលរងសម្ពាធជាច្រើន។ ក្រៅពីនេះ ការរត់ក៏អាចជួយបង្ហាត់ចិត្តរបស់យើងឲ្យផ្តោតអារម្មណ៍កាន់តែប្រសើរឡើង។ មិនតែប៉ុណ្ណោះ ការរត់ក៏អាចជួយឲ្យយើងមានភាពច្បាស់លាស់ក្នុងចិត្តគំនិតកាន់តែល្អជាងមុនផងដែរ។
២. សម្រាក១០នាទីជារៀងរាល់ថ្ងៃ ដោយមិនធ្វើអ្វីទាំងអស់
ការមិនប្រើកុំព្យូទ័រ ទូរស័ព្ទ ឬអានសៀវភៅ អាចឲ្យយើងនៅជាមួយខ្លួនឯង ក៏ដូចជាស្គាល់ខ្លួនឯងកាន់តែច្បាស់។ ទម្លាប់មួយនេះ នឹងនាំឲ្យយើងទទួលបានសន្តិភាពផ្លូវចិត្តជាក់ជាមិនខាន។
៣. ចំណាយពេល១ថ្ងៃក្នុងមួយសប្ដាហ៍នៅជាមួយអ្នកដែលយើងស្រលាញ់
ទន្ទឹមនឹងនេះ ការចំណាយពេលនៅជាមួយនឹងមនុស្សដែលយើងស្រលាញ់មិនថាជាគ្រួសារ មិត្តភក្ដិ ឬគូស្នេហ៍នោះទេ វានឹងអាចឲ្យយើងមានអារម្មណ៍សុវត្ថិភាព ក៏ដូចជាអាចព្យាបាលរបួសផ្លូវចិត្តទាំងឡាយដែលយើងធ្លាប់ជួយប្រទះកន្លងមកប្រកបដោយប្រសិទ្ធភាព។

៤. ជំរុញទឹកចិត្ត
ការបំផុសគំនិត ក៏ដូចជាការហ៊ានសាកល្បងអ្វីថ្មីៗ អាចនាំឲ្យយើងចាកចេញពីតំបន់ដែលគ្មានផាសុកភាព តែអាចទទួលបានបទពិសោធន៍ជីវិតថ្មីមួយទៀត។ យើងគប្បីសកម្ម ក៏ដូចជារីករាយជាមួយនឹងភាពស្រស់ស្អាត ភាពសម្បូរបែប និងភាពរស់រវើកដែលនៅជុំវិញខ្លួន។
៥. ចាប់ផ្ដើមធ្វើសមាធិ
ការធ្វើសមាធិអាចមានការលំបាកនៅពេលដំបូងៗ ដែលទាមទារឲ្យយើងមានភាពអំណត់អត់ធ្មត់ច្រើន។ ប៉ុន្តែ ទម្លាប់មួយនេះ អាចឲ្យយើងស្ថិតក្នុងសភាពស្ងប់ស្ងៀមជាមួយខ្លួនឯង និងអាចស្វែងយល់ ក៏ដូចជាស្រលាញ់ខ្លួនឯងកាន់តែច្រើន។ ហេតុនេះហើយ គ្នាយើងគប្បីសាកល្បងធ្វើសមាធិចាប់ពីថ្ងៃនេះតទៅ ទើបជាការប្រសើរ៕
ចុចអាន៖៧ យ៉ាង គួរធ្វើ ដើម្បីមានអាយុវែង គ្មានជំងឺដំកាត់ មកយាយី
ចុចអាន៖រោគសញ្ញាគ្រោះថ្នាក់ទាំង ៦ លើរាងកាយ ដាច់ខាតត្រូវតែសម្រាកជាប្រញាប់

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល