សុខភាព
ការសិក្សាថ្មី៖ អ្នកចាក់វ៉ាក់សាំងពេញលេញ មិនសូវមានរោគសញ្ញាកូវីដរយៈពេលវែងទេ
ទីភ្នាក់ងារសន្តិសុខសុខភាពរបស់ចក្រភពអង់គ្លេសហៅកាត់ UKHSA បានរកឃើញថា អ្នកដែលចាក់វ៉ាក់សាំងពេញលេញ ប្រឆាំងនឹងជំងឺកូវីដ១៩ ទំនងជាមិនសូវមានចេញរោគសញ្ញាកូវីដរយៈពេលវែងទេ។

ទីភ្នាក់ងារនេះ បានពិនិត្យទៅលើការសិក្សាជាតិ និងអន្តរជាតិចំនួន១៥ដែលត្រូវបានធ្វើឡើងគិតត្រឹមខែមករាឆ្នាំ២០២២។
UKHSA បានរកឃើញថា ប្រហែល២% នៃចំនួនប្រជាជនចក្រភពអង់គ្លេស បានរាយការណ៍ពីការចេញរោគសញ្ញាកូវីដរយៈពេលវែង ដែលអាចអូសបន្លាយជាង៤សប្តាហ៍ បន្ទាប់ពីការឆ្លងដំបូង។

រោគសញ្ញាទូទៅចំនួនបីគឺ អស់កម្លាំង ដកដង្ហើមខ្លី និងឈឺសាច់ដុំ ឬសន្លាក់។
ការសិក្សាចំនួនប្រាំបីនៅក្នុងនេះ បានពិនិត្យមើលប្រសិទ្ធភាពរបស់វ៉ាក់សាំងមុនពេលឆ្លងមេរោគ។ ការសិក្សាទាំងនេះ ភាគច្រើនណែនាំថា មនុស្សដែលបានចាក់វ៉ាក់សាំង (មួយ ឬពីរដូស) ទំនងជាមិនសូវមានរោគសញ្ញានៃជំងឺកូវីដយូរ ក្រោយឆ្លងទេ បើធៀបនឹងមនុស្សដែលមិនបានចាក់។

លោកស្រីវេជ្ជបណ្ឌិត Mary Ramsay ប្រធានផ្នែកវ៉ាក់សាំងនៅ UKHSA បាននិយាយថា “ការសិក្សាទាំងនេះ បន្ថែមលើអត្ថប្រយោជន៍នៃការចាក់ថ្នាំបង្ការកូវីដពេញលេញ។ ការចាក់វ៉ាក់សាំងគឺជាមធ្យោបាយដ៏ល្អបំផុត ដើម្បីការពារខ្លួនអ្នកពីរោគសញ្ញាធ្ងន់ធ្ងរនៅពេលអ្នកឆ្លងមេរោគ ហើយក៏អាចជួយកាត់បន្ថយផលប៉ះពាល់រយៈពេលវែងផងដែរ”។
សម្រាប់មនុស្សភាគច្រើន រោគសញ្ញានៃជំងឺកូវីដ១៩ មានរយៈពេលខ្លី ហើយអាចដោះស្រាយបានតាមពេលវេលា។ ប៉ុន្តែសម្រាប់អ្នកខ្លះ រោគសញ្ញាអាចកាន់តែធ្ងន់ធ្ងរ និងរំខានដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ កូវីដ នឹងបន្តរីករាលដាលជាច្រើនឆ្នាំខាងមុខទៀត

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ