Connect with us

សុខភាព

អ្នកជំនាញថា អូមីក្រុង អាចបង្កឲ្យរលាកប្រព័ន្ធ សរសៃប្រសាទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានផុស

នៅ

ពិត​ណាស់​ វីរុស​កូវីដ​-១៩​ ​បង្ក​​​ជា​​បញ្ហា​សុខភាព​មួយ​ចំនួន ​ដែល​​មាន​រោគសញ្ញា​យូរ​ជាង​ការ​រំពឹង​ទុក​​។ ​ជាក់​ស្ដែង អ្នក​ស្រាវជ្រាវ​ជនជាតិ​រុស្សី​បាន​រក​ឃើញ​ថា វ៉ារ្យង់​កូវីដ​-១៩​ ​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ផលវិបាក​នៃ​ប្រព័ន្ធ​សរសៃ​ប្រសាទ​ផង​ដែរ​។ យោង​តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា អ្នក​ដែល​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​បាន​ត្អូញត្អែរ​ពី​រោគសញ្ញា​ដែល​មិន​ងាយ​បាត់​ទៅ​វិញ ហើយ​​បច្ចុប្បន្ន​នេះ​ មាន​ភស្តុតាង​បញ្ជាក់​ពី​ផលវិបាក​ផ្នែក​សរសៃ​ប្រសាទ​ទៀត​ផង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អូមីក្រុង បង្ក​ឲ្យ​មាន​ផលវិបាក​ និង​ការ​រលាក​ខួរ​ក្បាល​

លោក​ Andrey Isaev ស្ថាបនិក​ និង​​ជា​នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ ​DNKOM​​​ ​មាន​ប្រសាសន៍​ថា វីរុស​បំប្លែង​ថ្មី អូមីក្រុង​អាច​នាំ​ឲ្យ​មាន​រោគសញ្ញា​រយៈពេល​វែង​ចំពោះ​មនុស្ស​ពេញ​វ័យ​ និង​ការ​រលាក​ជា​ប្រព័ន្ធ​ចំពោះ​ក្មេង​។ យ៉ាង​ណា​មិញ វីរុស​អូមីក្រុង​មិន​សូវ​វាយ​ប្រហារ​សួត​ ដូច​វីរុស​ប្រភេទ​មុន​ៗ​ឡើយ ប៉ុន្តែ​វីរុស​នេះ​អាច​​បំផ្លាញ​ខួរ​ក្បាល​ ព្រម​ទាំង​​បង្ក​ជា​ការ​រលាក​​ទៅ​វិញ​។

លោក​ Isaev​បន្ថែម​ថា ថ្វី​ត្បិត​តែ​អូមីក្រុង​មាន​រោគសញ្ញា​ស្រាល​ជាង​មុន​ និង​មិន​បង្ក​ឲ្យ​កើត​ជំងឺ​រលាក​សួត ហើយ​អ្នក​ជំងឺ​ក៏​​មិន​ចាំបាច់​ប្រើ​ម៉ាស៊ីន​សប់​ដង្ហើម​សិប្បនិមិត្ត​យ៉ាង​ណា​ក្ដី វា​អាច​មាន​ផល​វិបាក​ផ្សេង​ទៀត​។ លោក​បន្ត​ថា វីរុស​កូវីដ​-១៩​​ នា​ពេល​កន្លង​មក​ អាច​នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ធ្ងន់ធ្ងរ​ ហើយ​​​បញ្ហា​សុខភាព​មួយ​នេះ ក៏​អាច​កើត​ឡើង​នៅ​ពេល​ដែល​យើង​​ឆ្លង​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ដូច​គ្នា។​

ប្រសិនបើ​កុមារ​ឆ្លង​​វីរុស​បំប្លែង​ថ្មី ប្រភេទ​អូមីក្រុង​ ការ​រលាក​ចូលប្រព័ន្ធឈាមអាច​វិវត្ត​លើ​ពួក​គេ​ ហើយ​រោគសញ្ញា​ទូទៅ​បំផុត​របស់​វីរុស​មួយ​នេះ គឺ​ឈឺ​ក្បាល​ អស់​កម្លាំង ឈឺ​បំពង់​ក ក្អក​ស្ងួត ក្ដៅ​ខ្លួន​ និង​បាត់បង់​ចំណង់​អាហារ​។ រហូត​មក​ទល់​ពេល​នេះ ការ​ស៊ើប​អង្កេត​បាន​បង្ហាញ​ថា វីរុស​បំប្លែង​ថ្មី អូមីក្រុង​ភាគ​ច្រើន​ប៉ះពាល់​ដល់​ប្រព័ន្ធ​​ផ្លូវ​ដង្ហើម​ផ្នែក​ខាង​លើ ដោយ​មាន​ភស្តុតាង​តិចតួច​ប៉ុណ្ណោះ ដែល​ថា​វា​មាន​ផល​ប៉ះពាល់​​ដល់​សួត​របស់​អ្នក​ជំងឺ​​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖អ្នកជាសះស្បើយពីកូវីដ បង្ហាញរោគសញ្ញា នៃជំងឺប្រព័ន្ធប្រសាទមួយប្រភេទ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម