សុខភាព
ពិតអត់ អ្នកកើតអូមីក្រុង ធ្វើឲ្យចំណង់ផ្លូវភេទ ធ្លាក់ចុះ?
ពេលឮថាអូមីក្រុងអាចធ្វើឲ្យចំណង់ផ្លូវភេទ ឬអារម្មណ៍ផ្លូវភេទចុះខ្សោយ ទំនងជាធ្វើឲ្យគ្នាយើងមួយចំនួនមានការងឿងឆ្ងល់មិនខាន។ អ្នកជំនាញធ្លាប់បានលើកឡើងរួចហើយថាអ្នកកើតជំងឺកូវីដ-១៩ ឬវ៉ារ្យ៉ង់ផ្សេងៗរបស់វីរុសកូវីស-១៩ ដូចជាអូមីក្រុងជាដើម អាចធ្វើឲ្យជីវិតលើគ្រែរបស់អ្នកទាំងនោះមិនល្អដូចមុន។

១. អូមីក្រុង និងសុខភាពផ្លូវភេទ
អ្នកជំនាញបានលើកឡើងថាការកើនឡើងនៃករណីឆ្លងវីរុសបំប្លែងថ្មីអូមីក្រុងបានធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់អ្នកជំងឺ។ អ្វីដែលកាន់តែអាក្រក់ទៀតនោះ គឺបុរសដែលកើតជំងឺកូវីដ-១៩ ត្រូវគេរកឃើញថាមានការប្រឈមនឹងបញ្ហាខ្សោយលិង្គផងដែរ។
សុខភាពផ្លូវចិត្តបានដើរតួនាទីយ៉ាងសំខាន់ទាក់ទងនឹងចំណង់ផ្លូវភេទ។ ជាទូទៅបញ្ហាស្រ្តេស ថប់បារម្មណ៍ និងការបាក់ទឹកចិត្ត ជាមូលហេតុសំខាន់នាំឲ្យចំណង់ផ្លូវភេទធ្លាក់ចុះដូចគ្នា។ ដោយសារតែបញ្ហាសុខភាពផ្លូវចិត្តទាំងនេះ អាចបន្តអូសបន្លាយយូរអង្វែងទៀត វាអាចនឹងបង្កផលប៉ះពាល់ដល់មនុស្សមួយចំនួនដែលកំពុងមានបញ្ហាសុខភាពផ្លូវចិត្តទាំងនេះ ដោយអាចធ្វើឲ្យបុរសខ្លះជួបបញ្ហាខ្សោយលិង្គ ឆាប់ចេញទឹកកាមពេលរួមភេទ ឬមានបញ្ហាមិនដល់ចំណុចកំពូលពេលរួមភេទជាដើម។
ពេលឆ្លងវីរុសមិនថាកូវីដ-១៩ ឬវីរុសបំប្លែងថ្មីអូមីក្រុងទេ រាងកាយប្រឈមនឹងការរលាកកម្រិតខ្ពស់ ដែលនេះកើតចេញពីការឆ្លើយតបរបស់រាងកាយទៅនឹងវីរុស។ កម្រិតរលាកក្នុងរាងកាយកាន់តែខ្លាំង អាចបង្កឲ្យមានការកកើតជាដុំកំណកឈាមតូច និងការរលាកនៅជញ្ជាំងសរសៃឈាម។ កត្តាទាំងពីរនេះរួមបញ្ចូលគ្នាអាចរំខានដល់លំហូរឈាម ដែលអាចធ្វើឲ្យលិង្គពិបាកឡើងរឹង។ ដូចគ្នាដែរ វីរុសកូវីដ-១៩ ក៏ត្រូវបានគេរកឃើញដែរថាអាចបង្កផលប៉ះពាល់ដល់ពងស្វាសផងដែរ។
វីរុសអាចចូលទៅក្នុងកោសិកាតាមរយៈប្រូតេអ៊ីននៅក្នុងពងស្វាស។ ពងស្វាងជាកន្លែងដែលទទួលបន្ទុកផលិតអ័រម៉ូនតេស្តូស្តេរ៉ូនក្នុងរាងកាយបុរសច្រើនជាងគេ ហើយវីរុសបំប្លែងថ្មីអូមីក្រុងអាចបន្ថយកម្រិតអ័រម៉ូនប្រភេទនេះក្នុងខ្លួនមនុស្សប្រុសបាន។ កម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ អាចធ្វើឲ្យមានបញ្ហាលិង្គមិនឡើងរឹង ក៏ដូចជាធ្វើឲ្យខ្សោយកម្លាំង ខ្សោយចំណង់ផ្លូវភេទ និងខ្សោយម៉ាស់សាច់ដុំជាដើម។
២. វិធីដោះស្រាយបញ្ហាខ្សោយចំណង់ផ្លូវភេទក្រោយជាពីកូវីដ-១៩
ជាដំបូងគ្នាយើងដែលបានជាសះស្បើយពីជំងឺកូវីដ-១៩ ឬអូមីក្រុង និងសង្ស័យថាខ្លួនមានបញ្ហាខ្សោយផ្លូវភេទត្រូវតែជួបជាមួយអ្នកជំនាញ ព្រោះថាមានតែអ្នកជំនាញទេអាចវាយតម្លៃបានថាយើងខ្សោយផ្លូវភេទ ដោយសារតែបញ្ហាផ្លូវចិត្ត ឬសុខភាពផ្លូវកាយ។
ក្រៅពីនេះការនិយាយគ្នាដោយចំហជាមួយដៃគូគឺជារឿងសំខាន់ បើសិនជាយើងកំពុងជួបបញ្ហាទាក់ទងនឹងសុខភាពផ្លូវភេទ។ ការនិយាយគ្នានឹងជួយឲ្យដៃគូមានអារម្មណ៍ជឿជាក់លើខ្លួនឯង ក៏ដូចជាអាចជួយជំរុញឲ្យអារម្មណ៍ផ្លូវភេទឲ្យកើតឡើងវិញបានដែរ។

ដូចគ្នាដែរ ការធ្វើសមាធិ ក៏អាចជួយកាត់បន្ថយស្រ្តេសបានខ្លះដែរ។ មួយវិញទៀត ការមានរបបអាហារល្អចំពោះសុខភាព និងការហាត់ប្រាណជាប្រចាំ ក៏អាចរួមចំណែកជួយដល់សុខភាពផ្លូវភេទនេះដែរ៕
ចុចអាន៖សារធាតុចិញ្ចឹម ៥ នេះ គេជឿថា អាចជួយការពារការឆ្លង អូមីក្រុង រួមទាំងមេរោគផ្សេងៗ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ