សុខភាព
ជប៉ុនរកឃើញថា អូមីក្រុងបំបាំងកាយ អាចបណ្តាលឲ្យឈឺធ្ងន់ និងពិបាកព្យាបាល (មានវីដេអូ)
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យតូក្យូ ក្នុងប្រទេសជប៉ុនបានរកឃើញថា វីរុសបំប្លែងខ្លួនអូមីក្រុងបំបាំងកាយ ឬមានឈ្មោះផ្លូវការថា BA.2 អាចបណ្តាលឲ្យមានជំងឺធ្ងន់ធ្ងរជាងមេរោគបំប្លែងខ្លួននេះទម្រង់ដើម ហើយប្រហែលជាអាចគេចផុតពីការព្យាបាលមួយចំនួន។
វីរុសក្លាយពូជដែលរួមចំណែកប្រហែល៥ភាគរយនៃករណីកូវីដ របស់សហរដ្ឋអាមេរិក មានលក្ខណៈស្រដៀងគ្នាទៅនឹងមេរោគបំប្លែងខ្លួន Delta តាមរបៀបដែលវាប៉ះពាល់ដល់សួតរបស់មនុស្ស ដែលធ្វើឲ្យវាកាន់តែគ្រោះថ្នាក់ជាងអូមីក្រុងទម្រង់ដើម BA.1។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកសុខភាព មិនទាន់បង្ហាញការព្រួយបារម្ភខ្លាំងអំពីមេរោគបំបាំងកាយនេះនៅឡើយទេ។
វានៅតែរួមចំណែកតិចតួចក្នុងចំណោមករណីនៅសហរដ្ឋអាមេរិក ហើយនៅក្នុងបណ្តាប្រទេសនានាដូចជាដាណឺម៉ាក និងចក្រភពអង់គ្លេស វាមិនទាន់បង្កឲ្យមានការកើនឡើងនៃករណីចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ឬការស្លាប់នៅឡើយទេ។
ដូច BA.1 ដែរ, មេរោគបំបាំងកាយនេះ ក៏មានសមត្ថភាពបុកទម្លុះអង្គបដិប្រាណពីវ៉ាក់សាំង និងការឆ្លងពីមុនដែរ។ វាថែមទាំងអាចគេចផុតពីការព្យាបាលដោយការបណ្តុះអង់ទីគ័រទៀតផង។
យ៉ាងណាក្តី មនុស្សឆ្លង BA.1 ពីមុន គួរតែមានសុវត្ថិភាពពី BA.2 ពីព្រោះពូជមេរោគនេះ មិនអាចបំបែកអង់ទីគ័រ ដែលទទួលបានពីពូជវីរុសដូចគ្នានោះទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អូមីក្រុង ពួតដៃ ដែលតា បង្កើតវីរុសកូនកាត់ ចេញមកអុកឡុកទៀតហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១២ ម៉ោង ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង