Connect with us

សុខភាព

រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង

បានផុស

នៅ

ចក្រភព​អង់គ្លេស បាន​រក​ឃើញ​ថា អ្នក​ដែល​ឆ្លង​វីរុស​អូមីក្រុង​ ​លេច​ចេញ​នូវ​រោគ​សញ្ញា​ទាក់​ទង​នឹង​ប្រព័ន្ធ​រំលាយ​អាហារ​ច្រើន​រួម​មាន រាគរុស ឬ​ឈឺ​ចុក​ពោះ និង​មាន​អារម្មណ៍​មិន​ស្រួល​ខ្លួន​ជាដើម។ ​ក្រុម​អ្នក​ស្រាវជ្រាវ ​​ZOE Covid Study ​​ជឿជាក់​ថា រោគ​សញ្ញា​របស់​វីរុស​អូមីក្រុង​មាន​សភាព​ខុស​ប្លែក​គ្នា​តិច​តួច​ពី​ជំងឺ​កូវីដ ១៩ និង​វីរុស​បំប្លែង​មុនៗ ត្បិត​តែ​រោគ​សញ្ញា​ទូទៅ​នៅ​តែ​ជា​អាការ​ក្ដៅ​ខ្លួន អស់​កម្លាំង និង​បាត់​បង់​ក្លិន ឬ​រសជាតិ។ ចំណែក​ឯ រោគ​សញ្ញា ២ យ៉ាង​របស់​វីរុស​អូមីក្រុង​ដែល​អាច​លេច​ចេញ​ឡើង​ពេល​កំពុង​ញ៉ាំ​អាហារ​នោះ​គឺ បាត់បង់​ចំណង់​អាហារ ឬ​រំលង​ពេល​អាហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេវា​សុខភាព​ជាតិ​របស់​ចក្រភព​អង់គ្លេស (UK National Health Services) បាន​កត់​ចំណាំ​ទុក​នូវ​រោគ​សញ្ញា​ទូទៅ​ថ្មី ២ ខាង​លើ​នេះ និង​បាន​ឲ្យ​ដឹង​ថា មនុស្ស​មួយ​ចំនួន​ធំ​ទទួល​បាន​រោគ​សញ្ញា​បាត់​បង់​ចំណង់​អាហារ ឬ​ញ៉ាំ​អាហារ​បាន​តិច​ជាង​មុន​ពេល​កំពុង​ឈឺ​ដោយ​សារ​ជំងឺ​កូវីដ ១៩ និង​ក្រោយ​ពេល​ជា​សះ​ស្បើយ​បាន​មួយ​រយៈ។ NHS បាន​ណែនាំ​ឲ្យ​អ្នក​ជំងឺ​ចេញ​រោគ​សញ្ញា​ទាំង​២​ខាង​លើ (បាត់​បង់​ចំណង់​អាហារ ឬ​រំលង​ពេល​អាហារ) ឃ្លាំ​មើល​ទម្ងន់​របស់​ខ្លួន​ឲ្យ​បាន​ដិត​ដល់ និង​តាម​ដាន​សញ្ញា​ស្រក​ទម្ងន់។

រោគ​សញ្ញា​ដទៃ​ត្រូវ​ប្រយ័ត្ន

រោគ​សញ្ញា​ចាស់ៗ​ដូចជា​បាត់​បង់​ក្លិន ឬ​រសជាតិ និង​ពិបាក​ដក​ដង្ហើម​កម្រ​នឹង​កើត​ឡើង​ណាស់​ក្នុង​ករណី​ឆ្លង​វីរុស​អូមីក្រុង។ ដោយ​សារ​ហេតុ​ផល​នេះ​ហើយ ទើប​មនុស្ស​ភាគ​ច្រើន​គិត​ថា វីរុស​អូមីក្រុង​មិន​សូវ​បង្ក​ហានិភ័យ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ដូច​វីរុស​កូរ៉ូណា ឬ​វីរុស​បំប្លែង​មុនៗ។ ទោះ​យ៉ាង​ណា​ក៏​ដោយ ដូច​នឹង​អ្នក​ជំនាញ​ជា​ច្រើន​តែង​ព្រមាន​អ៊ីចឹង យើង​គ្រប់​គ្នា​មិន​ត្រូវ​ធ្វេស​ប្រហែស​ឡើយ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ពិតអត់ អ្នកកើតអូមីក្រុង ធ្វើឲ្យចំណង់ផ្លូវភេទ ធ្លាក់ចុះ?

ចុចអាន៖អ្នកជំនាញថា អូមីក្រុង អាចបង្កឲ្យរលាកប្រព័ន្ធ សរសៃប្រសាទ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីស្រាអែលយល់ព្រម​លើ​គម្រោង​ពន្យារពេល​បទ​ឈប់បាញ់ តែ​ហាម៉ាស​បដិសេធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម