Connect with us

សុខភាព

ចង្កឹះ ឬបន្ទះឫស្សី អាចមានហានិភ័យពីមេរោគផ្សិត ប្រសិនបើសម្អាតមិនស្អាត

បានផុស

នៅ

ឧបករណ៍​ធ្វើ​ម្ហូប​ ដូចជា​បន្ទះឬស្សីសម្រាប់មូល​ស៊ូស៊ី ចង្កឹះ អាចបង្កឲ្យមានផ្សិត ប្រសិនបើ​មិនបានសម្អាតឲ្យ​​បានត្រឹមត្រូវ។ ជាពិសេស វានឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ ដល់​សុខភាព​អ្នក​បរិភោគ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បណ្ឌិត Suwanchai Wattana អគ្គនាយក​នៃ​មន្ទីរ​សុខាភិបាល​ថៃ​បាន​ឲ្យ​ដឹង​ថា កន្ទេល​ឬ​បន្ទះ​មូល​ស៊ូស៊ី​ភាគ​ច្រើន​ធ្វើ​ពី​ឫស្សី។ ប្រសិនបើ​សម្អាត​ហើយមិនហាលថ្ងៃ ឬ​មិន​ស្ងួតទាំងស្រុង​ និង​ប្រើប្រាស់​យូរឆ្នាំ ហានិភ័យនៃការឆ្លងមេរោគផ្សិត ដែល​ផលិតពី aflatoxin នឹងកើតមាន​។ ពេល​ខ្លះចំណុច​ខ្មៅ​តូចៗ​ អាច​ត្រូវ​បាន​គេ​មើល​ឃើញ​ជុំវិញ​បន្ទះ​ឫស្សី រួម​ទាំង​ផ្សិត​ជាច្រើន​ដូចជា Penicillium, Aspergillus និង Alternaria ។

ប្រសិន​បើ​អ្នក​ប្រើប្រាស់​ប៉ះពាល់​នឹង​សារធាតុ aflatoxin កកកុញ​ក្នុង​រាងកាយ រហូត​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ ដូចជា​រលាក​ថ្លើម និង​អាច​ប្រឈម​នឹង​ជំងឺ​មហារីក​ថ្លើម។

វិធីកាត់បន្ថយហានិភ័យផ្សិតក្នុងបន្ទះឬស្សី

ប្រដាប់ធ្វើម្ហូបធ្វើពីឈើ ឬ​ឫស្សី ដូចជា ចង្កឹះ កន្ទេលមូលស៊ូស៊ី ជាដើម ត្រូវ​សម្អាត​យ៉ាង​ពិសេស​ដូច​ខាងក្រោម ៖ សម្អាត​ឧបករណ៍​ឈើ លាង​សម្អាត​នឹង​ទឹក​ជា​ច្រើន​ដង ដើម្បី​ចៀសវាង​កាកសំណល់​អាហារ ហាល​ឲ្យស្ងួតនិងត្រូវថ្ងៃ ឬ​ស្ងួតទាំងស្រុង​ កុំ​ឲ្យ​មានសំណើម​កកកុញ។

ប្រសិនបើរកឃើញផ្សិត គឺត្រូវបោះចោលភ្លាមៗ កុំប្រើឡើងវិញឲ្យសោះ ជាពិសេសចង្កឹះ ។ ទោះយ៉ាងណា គេឃើញម្ចាស់​អាជីវកម្ម ឬអ្នកប្រើប្រាស់​មួយ​ចំនួន​ ចូលចិត្ត​សន្សំសំចៃ និងកែច្នៃឡើងវិញ គិតថាការសម្អាតគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែតាមការពិត ចង្កឹះ​គឺ​អាច​ចោលបាន។ ប្រសិនបើរក្សាទុកមិនមានអនាម័យ ទុកនៅកន្លែងសើម វានឹង​មាន​ហានិភ័យ​នៃ​ការ​ឆ្លងមេរោគផ្សិត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖នៅ ថៃ កំពុងល្បីបរិភោគមឹកឆៅទាំងរស់ ឥលូវវេជ្ជបណ្ឌិតព្រមានធ្ងន់ហើយ (មានវីដេអូ)

ចុចអាន៖អង្ករសំរូប ៤ ប្រភេទ មានអត្ថប្រយោជន៍ដល់សុខភាពច្រើនអនេក




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៤ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៩ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម