សុខភាព
ក្មេងស្រីអាហ្វ្រិកឆ្លងមេរោគបណ្តាលឲ្យស្វិតដៃជើង ពេលនេះ WHO កំពុងចាត់វិធានការបន្ទាន់
ប្រទេសម៉ាឡាវី បានប្រកាសពីការផ្ទុះឡើងនៃជំងឺគ្រុនស្វិតដៃជើង បន្ទាប់ពីក្មេងស្រីអាយុ៣ឆ្នាំម្នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមាន ផ្ទុកមេរោគនេះ។
នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់បាននិយាយថា នេះគឺជាករណីដំបូងនៃមេរោគ Poliovirus នៅទ្វីបអាហ្រ្វិក ក្នុងរយៈពេលជាងប្រាំឆ្នាំ។

ការវិភាគមន្ទីរពិសោធន៍បានបង្ហាញថា ជំងឺដែលរកឃើញនៅរដ្ឋធានី Lilongwe របស់ប្រទេសម៉ាឡាវីមួយនេះ ត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺមួយដែលកំពុងចរាចរណ៍ក្នុងប្រទេសប៉ាគីស្ថាន។
លោកវេជ្ជបណ្ឌិត Matshidiso Moeti បាននិយាយថា “ដោយសារតែវាជាករណីនាំចូលពីប្រទេសប៉ាគីស្ថាន ការរកឃើញនេះនឹងមិនប៉ះពាល់ដល់ឋានៈគ្មានមេរោគ Poliovirus ក្នុងតំបន់អាហ្រ្វិកទេ”។ លោកបន្ថែមថា WHO កំពុងចាត់វិធានការបន្ទាន់ដើម្បីការពារការរីករាលដាល។
ក្មេងស្រីជនជាតិម៉ាឡាវី បានចាប់ផ្តើមបង្ហាញរោគសញ្ញាខ្វិននៅថ្ងៃទី១៩ខែវិច្ឆិកា ហើយសំណាកលាមកដើម្បីរកមើលមេរោគ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពិសោធន៍នៅប្រទេសអាហ្វ្រិកខាងត្បូង និងសហរដ្ឋអាមេរិក ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងតាមដានជំងឺស្វិតដៃជើង។

គួរបញ្ជាក់ថា ជំងឺស្វិតដៃជើងត្រូវបានលុបបំបាត់ជាផ្លូវការនៅក្នុងទ្វីបអាហ្រ្វិកកាលពីឆ្នាំ២០១៦ ដោយករណីចុងក្រោយត្រូវបានរកឃើញនៅក្នុងប្រទេសនីហ្សេរីយ៉ា។
Polio គឺជាមេរោគឆ្លងខ្លាំង ដែលភាគច្រើនប៉ះពាល់ដល់កុមារអាយុក្រោម ៥ឆ្នាំ។
វាឆ្លងតាមរយៈការលាងដៃមិនស្អាតបន្ទាប់ពីបន្ទោបង់លាមកដែលមានមេរោគ ឬតាមរយៈអាហារ ឬទឹកដែលមានមេរោគស្រដៀងគ្នា។ វាក៏អាចឆ្លងតាមរយៈដំណក់ទឹកពីការក្អក និងកណ្ដាស់របស់អ្នកឆ្លងផងដែរ។
នៅពេលដែលបានលេបចូល មេរោគនេះនឹងកើនឡើងក្នុងពោះវៀន ហើយវាអាចបន្តឆ្លងទៅប្រព័ន្ធសរសៃប្រសាទ ដែលអាចបណ្តាលឲ្យខ្វិនបាន។

ភាពខ្វិននេះអាចជាបណ្តោះអាសន្ន ឬជាអចិន្ត្រៃយ៍ ហើយអាចសម្លាប់មនុស្សបាន ប្រសិនបើវាទៅដល់សាច់ដុំដែលពួកគេប្រើដើម្បីដកដង្ហើម។
ជំងឺគ្រុនស្វិតដៃជើងត្រូវបានមនុស្សស្គាល់ច្រើន ដោយសារវាធ្វើឲ្យកុមាររាប់លាននាក់នៅជុំវិញពិភពលោកពិការជារៀងរាល់ឆ្នាំក្នុងទសវត្សរ៍ឆ្នាំ១៩៤០និង១៩៥០។
ជំងឺនេះអាចត្រូវបានការពារតាមរយៈការចាក់ថ្នាំបង្ការ ដោយវ៉ាក់សាំងដំបូងសម្រាប់មេរោគនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៤៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ WHO ប្រកាសបញ្ចប់ជំងឺដ៏កាចសាហាវមួយនេះនៅប្រទេសហ្វីលីពីន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២២ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ