Connect with us

សុខភាព

ពុកម៉ែគួរដឹង កុមារតូចៗ បើឆ្លង Omicron នឹងចេញរោគសញ្ញាប្រភេទនេះមុនគេ

បានផុស

នៅ

បើទោះបីជា Omicron បានវិវត្តយ៉ាងឆាប់រហ័ស និងឆ្លងជាងប្រភេទវីរុសបំប្លែងខ្លួនផ្សេងទៀតដល់ទៅ​ ៣ ​​ទៅ​ ៤​ ដងក្ដីប៉ុន្តែ​អត្រានៃការឆ្លងក្នុងចំណោម​កុមារ បានកើនឡើង​ សមាមាត្រ​ទៅ​នឹង​ការ​កើនឡើង​នៃចំនួនអ្នក​ឆ្លងជារៀងរាល់ថ្ងៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វេជ្ជបណ្ឌិត Passorn Bunyahotra គ្រូពេទ្យកុមារផ្នែកជំងឺឆ្លង មន្ទីរពេទ្យ Samitivej Sukhumvit នៅប្រទេសថៃ​ បញ្ជាក់​ថា បើ​ប្រៀបធៀប​អាការ​របស់​កុមារ​ ជាមួយ​មនុស្ស​ធំ ​ដែល​បាន​ចាក់​ថ្នាំ​បង្ការ វាហាក់ដូចជាមនុស្សពេញវ័យមានរោគសញ្ញាតិចជាង។ ដោយសារតែភាព​ធ្ងន់ធ្ងរនៃជំងឺ​នេះ ត្រូវបាន​កាត់បន្ថយ​នៅពេលចាក់វ៉ាក់សាំង។ ប៉ុន្តែការពិត ភាពធ្ងន់ធ្ងរនៃ omicron របស់កុមារ គឺកម្រណាស់។ ការសិក្សាបានរកឃើញថា ទំនោរនៃការឆ្លង omicron ចំពោះកុមារ​គឺស្រាល។

ប៉ុន្តែ​វ៉ាក់សាំង​កូវីដ​ នៅ​តែ​មាន​តម្រូវ​ការ​សម្រាប់​កុមារជាខ្លាំង ព្រោះ​កុមារ​ត្រូវ​ទៅ​សាលា។ ប្រសិនបើ​កុមារត្រូវបាន​ឆ្លងដោយមិន​ដឹងខ្លួន នោះមេរោគនឹង​រីករាលដាល​យ៉ាង​ឆាប់រហ័ស ដូច្នេះ​ការចាក់វ៉ាក់សាំងនឹង​កាត់បន្ថយការរីករាលដាលនៃជំងឺ ហើយការ​ផ្ទុះឡើង​អាចគ្រប់គ្រងបាន។ លើសពីនេះទៀត ​ចំពោះ​កុមារដែលមាន​ជំងឺពីកំណើត​ដូចជាជំងឺធាត់​ ជំងឺបេះដូង ​ជំងឺ​ផ្លូវ​ដង្ហើម ត្រូវការ​វ៉ាក់សាំងបន្ថែមទៀត ព្រោះ​បើ​មាន​ការ​ឆ្លង​មេរោគ​ អាច​បង្ក​ជា​រោគ​សញ្ញា​ធ្ងន់ធ្ងរ។

ដោយឡែក ​ចំពោះរោគសញ្ញា MIS-C ដែល​កើតឡើង​បន្ទាប់ពីកុមារបានឆ្លង omicron និង​បង្ក​ឲ្យ​មាន​ការ​រលាក​ដល់​សរីរាង្គ និង​ប្រព័ន្ធ​នានា​ពាសពេញ​រាងកាយ ដោយសារ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្ពស់​ខុស​ប្រក្រតី​។ អាច​បណ្ដាល​ឲ្យ​មាន​រោគសញ្ញាមួយប្រភេទលេចចេញមុនគេ ស្រដៀងនឹងជំងឺ Kawasaki ដូចជា ក្តៅ​ខ្លួន​ខ្លាំង ឡើង​កន្ទួល ភ្នែក​ក្រហម បបូរមាត់​ក្រហម​ ប្រសិនបើរោគសញ្ញាកាន់តែធ្ងន់ធ្ងរ ប្រហែល​ជា​ត្រូវបញ្ចូនកុមារ ​ចូល​បន្ទប់​​សង្គ្រោះបន្ទាន់​​ (ICU )ក៏​មាន ។

ដូច្នេះសូមពុកម៉ែដែលមានកូនតូចៗ ត្រូវយកកូនទៅចាក់វ៉ាក់សាំង នៅតាមទីតាំងជិតៗផ្ទះ ដើម្បីឲ្យកុមារមានភាពស៉ាំពីក្នុងខ្លួន ជួយការពារទាំងកូវីដផង និង វីរុសបំប្លែងខ្លួនផ្សេងទៀត ​​ជាពិសេស ​omicron ដែលកំពុងរីករាលដាលពេញប្រទេស កម្ពុជា ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០លានដុល្លារ មកវិញ

ព័ត៌មានជាតិ២៤ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម