Connect with us

សុខភាព

រកឃើញរោគសញ្ញាអូមីក្រុង កើនដល់១១ កើតលើអ្នកចាក់វ៉ាក់សាំងដែលឆ្លង

បានផុស

នៅ

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសកម្ពុជា បានរកឃើញករណីអ្នកឆ្លងវីរុសកូវីដ១៩បំប្លែងខ្លួនប្រភេទអូមីក្រុង ខ្ទង់រយជាប់ៗគ្នា។

This image has an empty alt attribute; its file name is ph-1024x683.jpg

វិធានការរបស់ក្រសួងសុខាភិបាលនិងការចាក់វ៉ាក់សាំង នៅតែជាអាវុធដ៏មុតស្រួចក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសបំប្លែងថ្មីនេះ។

ម្យ៉ាងវិញទៀត ការយល់ដឹងអំពីរោគសញ្ញាក៏ជាកត្តាចាំបាច់ផងដែរ ក្នុងការការពារខ្លួនឲ្យបានទាន់ពេលវេលា ចៀសវាងទុកឲ្យខ្លួនឈឺជ្រុលពិបាកក្នុងការព្យាបាល។

This image has an empty alt attribute; its file name is pexels-liza-summer-6382647_h2-1024x683.jpg

កាលពីមុន ​អ្នក​ជំនាញ​សុខភាព​ បានឲ្យដឹង​ថា ​​រោគសញ្ញា​​នៃ​វីរុស​បំប្លែង​ខ្លួន អូមីក្រុង ​ដែល​អាចកើត​ឡើង​លើ​អ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​មាន ៦ ដូចជា ចង្អោរ​ ក្ដៅខ្លួន ឈឺ​ក​ ឈឺ​ក្បាល​ បាត់បង់​ចំណង់​អាហារ​ និង​ ក្អួត​។​

ប៉ុន្តែបច្ចុប្បន្ន ក្រុមអ្នកជំនាញសុខភាពអង់គ្លេស បានរកឃើញរោគសញ្ញាចំនួន៥ទៀត ដែលកើតឡើងលើអ្នកចាក់វ៉ាក់សាំងហើយកើត អូមីក្រុង ធ្វើឲ្យរោគសញ្ញាសរុបកើនដល់ ១១។

This image has an empty alt attribute; its file name is GettyImages1316181683-237ce288-c111-4e32-9f7a-79e4e4b8dd6d.jpg

ការរកឃើញដែលបោះពុម្ភផ្សាយក្នុងទស្សនាវដ្តីសុខភាព Eurosurveillance បានបង្ហាញថា រោគសញ្ញាទាំង៥ទៀតមានដូចជា ក្អក តឹងច្រមុះ អស់កម្លាំង ឈឺសាច់ដុំនិងកណ្តាស់។

ទោះបីជាយ៉ាងណាក៏ដោយ ការរកឃើញនោះបានកត់សម្គាល់ថា ការក្អក តឹងច្រមុះ និងអស់កម្លាំង គឺជារោគសញ្ញាដែលគេរកឃើញច្រើនបំផុតលើអ្នកចាក់វ៉ាក់សាំងហើយ ចំណែកការកណ្តាស់ និងក្តៅខ្លួន មិនសូវទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Independent

ចុចអាន៖ អ្នកចាក់វ៉ាក់សាំងគ្រប់ដូស ឆ្លង អូមីក្រុង អាចមានរោគសញ្ញាទាំង ៦នេះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម