Connect with us

សុខភាព

​​អ្នក​​ឆ្លង​អូមីក្រុង​​កើន​ឡើង​ ​​​ឱសថ​​ស្ថាន​​ខ្លះ​ដាច់​ស្តុកថ្នាំ ​Molnupiravir ​​និង​ខ្លះ​ទៀត​ឡើង​​ថ្លៃ​  ​​

បានផុស

នៅ

ថ្នាំ Molnupiravir  ដែល​​ត្រូវ​បាន​គេ​ដឹង​ថា ​​ប្រភេទ​ឱសថ ព្យាបាល​អ្នក​​កើត​កូវីដ១៩ ​​​​មាន​សេចក្តី​រាយការណ៍​មក​​ថា​ បាន​ដាច់​ស្តុក​​នៅ​​នៅ​​តាម​​ឱសថ​ស្ថាន​​នៅ​ម្តុំ​អូឡាំពិក​​ បឹងកេងកង​ និង​ម្តុំ​វត្តកោះ​​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រ​ទី​១៨ ខែ​កុម្ភៈ ​​និង​កាល​​ពី​ព្រឹក​​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ​ ឆ្នាំ​២០២២​ នេះ​​ ​ ខណៈ​នៅ​តាម​ឱសថ​ស្ថាន​​ខ្លះ​​ទៀត​​បាន​​ឡើង​ថ្លៃ​រហូត​ដល់​​​ ៧៣​ដុល្លារ​ក្នុង​​​មួយ​កំប៉ុង​មាន​ ៤០​គ្រាប់ និង ៣០ ដុល្លារ​ ក្នុង​មួយ​ប្រអប់​​មាន​ចំនួន​​១០​គ្រាប់​។

លោក​ សុខ រដ្ឋា ពលរដ្ឋ​រស់​​នៅ​រាជធានី​ភ្នំពេញ​​ ដែល​​បាន​រក​​ជាវ​ថ្នាំ​ Molnupiravir​ ​បាន​​ឱ្យ​ដឹង​ថា ខ្លួន​​បាន​រក​​ទិញ​ថ្នាំ​នៅ​​ឱសថ​ស្ថាន​ម្តុំ​អូឡាំពិក​ ​​តែ​ត្រូវ​បាន​អ្នក​​លក់​​​ប្រាប់​ថា​ដាច់​ស្តុក​ និង​ឱ្យ​រង់ចាំ​ រហូត​ដល់​​យប់​​ និង​មិន​អាច​ប្រាប់​ពេលវេលា​ជាក់​លាក់។

“អ្នក​លក់​ប្រាប់​ថ្នាំ​ប្រាប់​ថា ប៉ុន្មាន​​ថ្ងៃ​នេះ​ថ្នាំ​ Molnupiravir​ មាន​តម្រូវ​ការ​​ច្រើន​។ដូច្នេះ​លក់​ដាច់​ស្តុក​​ទាំង​ប្រភេទ​​កំប៉ុង និង​ប្រអប់​​​”។ លោក រដ្ឋា និយាយ​។

​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ​កម្ពុជា​ប្រកាស​រក​​ឃើញ​​ករណី​ឆ្លង​កូវីដ១៩​ ចំនួន ​៥៥២​នាក់​ សុទ្ធ​សឹង​ជា​ប្រភេទ​អូមីក្រុង​​​​ទាំង​អស់​ ខណៈ​អ្នក​ជា​សះស្បើយ​មាន​ចំនួន ២៨៥​​នាក់​។​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កញ្ញា ស្រី​ ស្រស់​ រស់​នៅ​ភ្នំពេញ​កំពុង​តម្រង់​ជួរ​ទិញ​​ថ្នាំ​​នៅ​ឱសថស្ថាន​​ព្រះ​ច័ន្ទ​ពេញ​វង់​ម្តុំ​អូឡាំពិក​​​ក៏​មិន​អាច​​ទិញ​​​​ថ្នាំ​​ Molnupiravir បាន​ដែរ​កាល​​ពី​ម្សិល​​មិញ​ ​ដោយ​អ្នក​លក់​ប្រាប់​​ថា ដាច់​ស្តុក​​ និង​​ឱ្យ​រង់​ចាំ​សិន​។​ កញ្ញា​ត្រូវទិញ​ថ្នាំ Molnupiravir​ ​ផ្ញើ​ទៅ​ខេត្ត​បាត់​ដំបង​ សម្រាប់​ម្តាយ​ខ្លួន​ប្រើ​ប្រាស់​។ ” អ្នក​លក់​​តាម​អនឡាញ​ទារ​ថ្លៃ​​​ ៧៣​ដុល្លារ​មួយ​កំប៉ុង តែ​ខ្ញុំ​ខ្លាច​អត់​សុទ្ធ​ ខំ​មក​រក​ទិញ​ផ្ទាល់​អត់​មាន​​”​។

ឱសថ​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​១៩ ឈ្មោះ «ម៉ូលណាទ្រីស» ឬ ម៉ូលនូពីរ៉ាវា កាប់ស៊ុល​២០០​មីលីក្រាម ​ត្រូវ​បាន​ចែក​ចាយនៅ​កម្ពុជា ​​កាល​​ពី​ចុង​ឆ្នាំ​២០២១​កន្លង​មក​ ក្នុង​តម្លៃ​៥៥​ដុល្លារ ក្នុង​មួយ​កំប៉ុង ដែល​មាន​ចំនួន​៤០​គ្រាប់​។ បុគ្គល​ម្នាក់ ​មាន​សិទ្ធិ​បញ្ជា​ទិញ ពី​៥​ដល់​១០​កំប៉ុង​។ ​មន្ទីរពេទ្យ​ឯកជន គ្លីនិក ឱសថស្ថាន និងឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី១០ ដល់២០០កំប៉ុង ហើយអាចលក់បន្ត ក្នុង​តម្លៃ​មិនលើសពី ៦៥ ដុល្លារ អាមេរិក ក្នុង១កំប៉ុង​។​

​ចំណែក​លោក ​កៅ​ ​សុផា ដែល​​បាន​​​មក​​​ទិញ​​ថ្នាំ ​​Molnupiravir​ ​នៅ​​ឱសថ​ស្ថាន​មួយ​នៅ​​​ផ្សារ​បឹង​កេង​កង​និយាយ​ថា​ ​​​ ឱសថ​ស្ថាន​បាន​​លក់​ដាច់​ស្តុក​​ និង​ខ្លះ​ទៀត​​ពិបាក​រក​​ទិញ​​ដោយ​សារ​តម្លៃ​​ឡើង​ខ្ពស់​។ “​កន្លែង​ខ្លះ​ដាច់​ស្តុក​ និង​ខ្លះ​​ឡើង​ថ្លៃ​ ខ្ញុំ​ធ្លាប់​ទិញ​​១​ប្រអប់​ ១៣​ដុល្លារ​​ជាង​ឥឡូវ​ដល់​ ៣០​ដុល្លារ​​បាន​​គេ​លក់​ឱ្យ​”។ លោក សុផា បន្ថែម​​។​​

មន្ត្រីជាន់ខ្ពស់​ក្រសួង​ប្រៃសណីយ៍​បាន​មាន​ប្រសា​ស​ន៍នៅថ្ងៃនេះ​ថា ឱសថ​ម៉ូ​ល​ណា​ទ្រី​ស (​ម៉ូ​ល​នូ​ពី​រ៉ា​វា កាប់​ស៊ុ​ល​២០០ មី​លី​ក្រាម​) MOLNATRIS (Molnupiravir Capsules 200mg) ដែលជា​ប្រភេទ​ឱសថ​ប្រឆាំង​ជំងឺ​កូ​វីដ​-១៩ មាន​លក់​នៅ​ទីស្ដីការក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​ស្ថិត​នៅ​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ហើយ​ឱសថ​នេះ មិនអាច​លក់​តម្លៃលើស​ពី​៦៥ ដុល្លា​រអាមេរិក​ក្នុង​១ ដូ​ស​នោះឡើយ​។​

លោក សូ វី​សុ​ទ្ធី រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​មាន​ប្រសា​ស​ន៍ប្រាប់​កម្ពុ​ជាថ្មី កាល​​ពី​​ល្ងាច​ថ្ងៃទី​១៤ ខែកុម្ភៈ នេះ​ថា ឱសថ​នេះចែកចាយ​ក្នុងតម្លៃ​៥៥ ដុល្លារ​អាមេរិក​ក្នុង​១​ដូ​ស ដែល​១​ដូ​ស​ស្មើនឹង​១ កំប៉ុង មាន​៤០​គ្រាប់ ហើយ​បាន​ចែកចាយ​តាំងពី​ថ្ងៃទី​២៣ ខែធ្នូ ឆ្នាំ​២០២១ មក​ម្លេះ​។​

រហូតមកដល់​ពេលនេះ ឱសថ​ម៉ូ​ល​ណា​ទ្រី​ស (​ម៉ូ​ល​នូ​ពី​រ៉ា​វា កាប់​ស៊ុ​ល​២០០ មី​លី​ក្រាម​)MOLNATRIS (Molnupiravir Capsules 200mg) មាន​ចែកចាយ​ជាធម្មតា មិន​សម្រាក ឬ​អស់ពី​ស្តុក​នោះទេ​។​

​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ នាទី មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម១ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

នយោបាយ១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី បើកសិក្ខាសាលាយុទ្ធសាស្រ្តខេត្តកំពង់ស្ពឺត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម