សុខភាព
វេជ្ជបណ្ឌិតម្នាក់ ចែករំលែកវិធីព្យាបាលកូវីដ កម្រិតស្រាល នៅផ្ទះខ្លួនឯង
អ្នកជំងឺកូវីដ ១៩ ភាគច្រើនជាសះស្បើយ និងមានអារម្មណ៍ធូរស្រាលវិញក្នុងរយៈពេល ២-៣សប្ដាហ៍ ហើយចំពោះមនុស្សមួយចំនួនដែលកើតកូវីដ ១៩កម្រិតស្រាលអាចថែទាំ និងព្យាបាលខ្លួនឯងបាននៅផ្ទះ។ តើការព្យាបាលជំងឺកូវីដ ១៩ដោយខ្លួនឯងនៅផ្ទះ យើងត្រូវធ្វើអ្វីខ្លះ?

វេជ្ជបណ្ឌិតវ័យក្មេងមួយរូបដែលជាអ្នកថែទាំអ្នកជំងឺកូវីដ ១៩ បានចែករំលែកបទពិសោធន៍ល្អៗពីការព្យាបាលជំងឺកូវីដ ១៩កម្រិតស្រាលនៅផ្ទះដោយខ្លួនឯងចំពោះករណីស្រាល។ លោកបានចែករំលែកចំណេះដឹងនេះនៅលើហ្វេសប៊ុកដោយភ្ជាប់ជាមួយសារណែនាំពីតិចនិកថែទាំខ្លួនដូចជា៖
-ព្រឹកហាត់ប្រាណ ១០-២០នាទី
-ក្រោយញ៉ាំអាហារពេលព្រឹករួច ១៥នាទី ញ៉ាំវីតាមីន C ដាក់ទឹក ២០០មីល្លីលីត្រ
-ក្រោយញ៉ាំវីតាមីន C បាន ១០នាទី ញ៉ាំថ្នាំព្យាបាលកូវីដ ១៩ Molnupiravir ៤ គ្រាប់
-ព្យាយាមញ៉ាំទឹកក្ដៅ ទឹកខ្ញី ឬទឹកក្ដៅលាយក្រូចឆ្មារជាប្រចាំ
-ងូតទឹកក្ដៅឧណ្ហៗ
-ធ្វើលំហាត់ប្រាណពេលល្ងាចជាប្រចាំ ឬឆ្ពុង
-ក្រោយបាយល្ងាច ៣០នាទី ញ៉ាំថ្នាំ Molnupiravir ៤ គ្រាប់
វេជ្ជបណ្ឌិតរូបនោះក៏បានបញ្ជាក់ឲ្យអ្នកជំងឺកូវីដ ១៩កម្រិតស្រាលដែលព្យាបាលនៅផ្ទះដោយខ្លួនឯង ញ៉ាំផ្លែឈើឲ្យបានច្រើន គេងឲ្យបានគ្រប់គ្រាន់ និងកុំភ្លេចញ៉ាំសាច់គោ ពងមាន់ ទឹកដោះគោឆៅ និយាយទៅគឺញ៉ាំអាហារណាប៉ូវកម្លាំងឲ្យច្រើនទៅឆាប់ជាសះស្បើយដូចដើម។ លើសពីនេះ គឺត្រូវរស់នៅឲ្យមានអនាម័យ ប្រកាន់ខ្ជាប់នូវវិធានការការពារខ្លួនរបស់ក្រសួងសុខាភិបាល។

យ៉ាងណាមិញ ក្នុងករណីយើងព្យាបាលនៅផ្ទះ ប៉ុន្តែសង្កេតឃើញថាខ្លួនពិបាកដកដង្ហើម ដង្ហក់ អស់កម្លាំងខ្លាំង បាត់បង់ចំណង់អាហារ ឬអាការៈមិនធូរស្រាលក្រោយពេលព្យាបាល ៤សប្ដាហ៍ ត្រូវប្រញាប់ផ្ដល់ដំណឹងទៅកាន់កន្លែងថែទាំអ្នកជំងឺកូវីដ ១៩ឲ្យបានលឿន៕
ចុចអាន៖រោគសញ្ញា អូមីក្រុង ២ អាចលេចចេញ សូម្បីកំពុងញ៉ាំអាហារ ក៏អាចមើលដឹង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ