Connect with us

សុខភាព

ការ​ផ្លុំ​ខ្យល់​វិភាគ​មេរោគ​ក្រពះ

បានផុស

នៅ

​ក​) អ្វី​ជា​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ (H. Pylori) ?

​ជា​វិធីសាស្ត្រ​មួយ​ ដែល​អាច​ឲ្យ​យើង​ធ្វើ​រោគវិនិច្ឆ័យ​បាន​ថា អ្នកជំងឺ​មាន​មេរោគ​ក្រពះ​ឬទេ ដោយ​មិន​ចាំបាច់​តម្រូវ​ឲ្យ​​អ្នកជំងឺ​ធ្វើការ​ឆ្លុះ​ក្រពះ​នោះ​ទេ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខ​) តើ​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ ​ត្រូវ​ធ្វើ​ឡើង​ដោយ​របៀប​ណា​?

​ការ​ធ្វើ​តេស្ត​នេះ​ គឺ​តម្រូវ​ឲ្យ​អ្នកជំងឺ​ផឹក​ថ្នាំ​មួយ​គ្រាប់​ ដែល​មាន​សារធាតុ​អ៊ុយ​រ៉េ និង​កាបូន​ដែល​សារធាតុ​កាបូន​នេះ​ អាច​ឲ្យ​គេ​កំណត់​ចំណាំ​បាន​។​

​បើ H. Pylori មាននៅ​ក្នុង​ក្រពះ ​វា​និង​បំប្លែង​សារធាតុ​អ៊ុ​រ៉េ​ឲ្យ​ទៅជា​កាបូន​ឌី​អ៊ុក​ស៊ីត​។ កាបូន​ឌី​អ៊ុក​ស៊ីត​និង​ត្រូវ​ស្រូប​ចូល​ទៅ​ក្នុង​ឈាម​ហើយ​ត្រូវ​បញ្ចេញ​ទៅវិញ​នៅក្នុង​សួត​(​ដង្ហើមចេញ​)​។ ខ្យល់​ដង្ហើមចេញ​ ត្រូវ​បាន​រក្សាទុក​ក្នុង​ថង់​មួយ ​ដើម្បី​ធ្វើ​ការ​ពិនិត្យ​រក​កាបូន​ឌី​អ៊ុក​ស៊ីត​។​

​បើ​កាបូន​ដែល​មាន​នៅក្នុង​គ្រាប់​ថ្នាំ​ ត្រូវ​បាន​វិភាគ​រក​ឃើញ​ដោយ​ម៉ាស៊ីន​ក្នុង​ខ្យល់​ដង្ហើម​របស់​អ្នកជំងឺ នេះ​បញ្ជាក់​បាន​ថា ​អ្នកជំងឺ​មាន​មេរោគ​។ ​ផ្ទុយទៅវិញ​បើ​មិន​មាន​កាបូន​ ដែល​នៅ​ក្នុង​គ្រាប់​ថ្នាំ​ ត្រូវ​បាន​រក​ឃើញ​នោះ​ទេ បញ្ជាក់​ថា ​អ្នកជំងឺ​មិន​មាន​មេរោគ​ក្រពះ​នោះ​ទេ​។​

​គ​) ដើម្បី​ធ្វើតេស្ត​នៃ​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ តើ​អ្នកជំងឺ​ត្រូវ​ត្រៀម​អ្វីខ្លះ​?

​ការ​ធ្វើ​តេស្ត​ គឺ​តម្រូវ​ឲ្យ​អ្នកជំងឺ​

– តម​អាហារ​រយៈពេល ៤-៦​ម៉ោង​

– បញ្ឈប់​នូវ​ការប្រើប្រាស់​ថ្នាំ​ផ្សះ​រយៈពេល​យ៉ាងតិច​១​ខែ​

– បញ្ឈប់​នូវ​ការប្រើប្រាស់​ថ្នាំ​ក្រពះ​រយៈពេល​យ៉ាងតិច ២ សប្តាហ៍​

​ឃ​) តើ​តេស្ត​នៃ​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ​ អាច​មាន​ផលវិបាក​ដែរ​ឬទេ​? មិន​មាន​ទេ​។​

​ជាទូទៅ​ការធ្វើ​តេស្ត​នៃ​ការ​ផ្លុំ​ខ្យល់​រក​មេរោគ​ក្រពះ​អាច​ធ្វើ​ទៅ​បាន​ដោយ​ពី​របៀប​

– ដោយ​ការប្រើប្រាស់​នូវ​កាបូន​១៤ (​ដែល​មាន​សារធាតុ​វិទ្យុសកម្ម​)

– ដោយ​ការប្រើប្រាស់​នូវ​កាបូន​១៣ (​មិន​មាន​សារធាតុ​វិទ្យុសកម្ម​)

​ការ​ធ្វើ​តេស្ត​ដោយ​ការប្រើប្រាស់​នូវ​កាបូន​១៤ ​ត្រូវ​បាន​គេ​រក​ឃើញ​មុនដំបូង​និង​ត្រូវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ដោយ​ប្រុងប្រយ័ត្ន ព្រោះ​តេស្ត​នេះ​ មាន​បង្កប់​នូវ​សារធាតុ​វិទ្យុសកម្ម​ដែល​អាច​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ ការសិក្សា​ជា​បន្ត​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​វិទ្យុសកម្ម​ដែល​មាន​នៅ​ក្នុង​ការ​ធ្វើ​តេស្ត​ដោយ​កាបូន​១៤​ គឺ​មាន​ចំនួន​តិច (​គឺ​វា​មានការ​ប៉ះពាល់​តិចតួច​បំផុត​) ដែល​ត្រូវ​បាន​គេ​ចាត់ទុកថា​ មាន​សុវត្ថិភាព​និង​អាច​ទទួល​យក​បាន​។​

​ចំណែក​ឯ​ការ​ធ្វើ​តេស្ត​ដោយ​ការប្រើប្រាស់​នូវ​កាបូន​១៣​ ត្រូវ​បាន​រក​ឃើញ​ថា មិន​មាន​សារធាតុ​វិទ្យុសកម្ម​ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​នោះ​ទេ​។ ក្រុម​គ្រូពេទ្យ​ជំនាញ​ឯកទេស​ក្រពះ ពោះវៀន​នៃ​មន្ទី​រពេទ្យ​កាល់ម៉ែត បាន​ជ្រើសរើស​យក​ម៉ាស៊ីន​តេស្ត​ ដែល​ប្រើប្រាស់​នូវ​កាបូន​១៣ ដែល​មាន​លក្ខណៈ​ទំនើប​ចុងក្រោយ​នៃ​បច្ចេកវិទ្យា ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ធានា​បាន​នូវ​ការពារ​សុខភាព​១០០%​។​

«​ដូច្នេះ​បើ​លោក លោកស្រី​មាន​មន្ទិល​លើ​បញ្ហា​រោគ​ក្រពះ ហើយ​មានបំណង​ស្វែងរក​រោគវិនិច្ឆ័យ​តាមរយៈ​ការ​ធ្វើ​តេស្ត​រក​មេរោគ​ក្រពះ​ ដោយ​ការ​ផ្លុំ​ខ្យល់​ដែល​ជា​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ទំនើប សូម​លោក លោកស្រី​អញ្ជើញ​មក​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ជួប​ពិគ្រោះ​ជាមួយ​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​»៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​សូម​ស្វែងយល់​ពី​រោគសញ្ញា ​នៃ​ជំងឺ​ប្រព័ន្ធ​ប្រសាទ​ក្រៅ!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៧ នាទីutes មុន

នាយកដ្ឋាន​ពេទ្យ​ការងារ សហការ​ជា​មួយ​វិទ្យាស្ថាន​ជាតិ​ការងារ រៀប​ចំ​ទស្សនកិច្ច​សិក្សា ក្រោម​ប្រធាន​បទ «មូលដ្ឋានគ្រឹះសុវត្ថិភាព និងសុខភាពការងារ»

កីឡា៥ ម៉ោង មុន

សហព័ន្ធ​តេក្វាន់ដូ​ ITF​ ប្រកាស​ពី​ការ​ប្រកួត​ជើងឯក​អាស៊ីអាគ្នេយ៍​ ចាប់​ពី​ថ្ងៃ​ស្អែក​នេះ​ទៅ​ហើយ​

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ ដុត​កម្ទេច​​ចោល​ដូង​ក្រអូប​១៥០០គីឡូក្រាម ​ដែល​លួច​នាំ​ចេញ​ពី​ថៃ​ ឆ្លង​កាត់​ប្រទេស​ឡាវ​ចូល​មកកម្ពុជា​ដោយ​ខុស​ច្បាប់​

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ក្រុមហ៊ុន​ផលិត​គ្រឿង​អគ្គិសនី​ម៉ាក Haier ​ចុះ​ MOU ​ជាមួយ​ក្រុមហ៊ុន SAM SN GROUP របស់​អ្នកឧកញ៉ា សំ សុខនឿន ​ដំឡើង​​រោងចក្រ​បង្គំ​ម៉ាក​ Haier​​ និង​​តំបន់​ឧស្សាហកម្ម​បៃ​តង​ទំនើប​នៅ​កម្ពុជា​​ ​

សេដ្ឋកិច្ច៧ ម៉ោង មុន

នាយករដ្ឋមន្ត្រីជំរុញ​ SME ធានា​ដល់ការ​ផ្គត់​ផ្គង់​ទីផ្សារ​ក្នុង​ស្រុក

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​បេក្ខជន​នាយករដ្ឋមន្ត្រី​ទី៣​នៃ​បក្សភឿថៃ បាន​ត្រៀម​ខ្លួន​​​រួច​រាល់ ចំពេលវិបត្តិនយោបាយ​​​

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចតេជោ ថាមូលហេតុទម្លាយលោក ថាក់ ស៊ីន សម្តែងធ្វើឈឺ ដោយសារគ្រួសារគាត់ក្បត់សម្តេចមុន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

រញ្ជួយដីកម្រិតស្រាល៩ លើកអង្រួនភាគខាងជើងថៃ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឱសថបង្ការមេរោគអេដស៍ថ្មី ប្រសិទ្ធភាពខ្ពស់ដល់ ៩៥% ដាក់ឱ្យប្រើប្រាស់ជាផ្លូវការមុនគេ នៅរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​ខេត្តភាគខាងត្បូង​រងការគំរាម​បំផ្ទុះ​គ្រាប់បែក​ជាបន្តបន្ទាប់​​​ក្នុងសប្តាហ៍នេះ

Sokha Hotels

ព័ត៌មានពេញនិយម