សុខភាព
ចង់ស្រកគីឡូ ដាច់ខាតត្រូវ ដឹងរបៀបញ៉ាំទាំងនេះសិន
ចង់សម្រកគីឡូ “Hello គ្រូពេទ្យ” មានវិធីសាស្ត្រ អាចជួយបាន ដោយគ្រាន់តែអនុវត្តតាមការណែនាំទាំងនេះ។
១- កុំបោះបង់អាហារពេលព្រឹក
សម្រកគីឡូដោយផាសុកភាព ហាមដាច់ខាត កុំអត់អាហារពេលព្រឹក ព្រោះធ្វើឲ្យយើងកាន់តែឃ្លាន ញ៉ាំកាន់តែច្រើន។ ញ៉ាំគ្រាប់ធញ្ញជាតិសុទ្ធ ផ្លែឈើ និងទឹកដោះគោគ្មានជាតិខ្លាញ់ (ទឹកដោះគោសម្រកទម្ងន់) ជាជម្រើសល្អសម្រាប់អាហារព្រឹក។
២- ហាមញ៉ាំពេលយប់
មិនត្រូវញ៉ាំអាហារ ឬរបស់ពេលយប់ បន្ទាប់ពីបាយល្ងាចទេ។ តែបើចង់ញ៉ាំ គួរញ៉ាំតែក្តៅ ឬយ៉ាអួរមួយកំប៉ុងក៏បាន។ ពេលដុសធ្មេញរួច មិនគួរញុំាអីទៀតទេ ហើយអាហារសម្រន់ពេលយប់អាចធ្វើឲ្យឡើងគីឡូលឿនបំផុត។
៣- រើសភេសជ្ជៈមានកាឡូរីត្រឹមត្រូវ
ញ៉ាំភេសជ្ជៈផ្អែមៗ ស្រាក្រហម ឬស្រាក្រឡុកច្រើនពេក ក៏ធ្វើឲ្យខូចរាងដែរ។ បើយើងស្រេកខ្លាំង ទឹកធម្មតាជាជម្រើសល្អបំផុត ទឹកលាយក្រូចឆ្មារបន្តិច ទឹកដោះគោគ្មានជាតិខ្លាញ់ ឬជាតិខ្លាញ់ទាប ទឹកផ្លែឈើស្រស់ ក៏ល្អដែរ។ ពេលឃ្លាននៅចន្លោះពេលធម្មតា គួរញ៉ាំទឹកបន្លែដែលមានជីវជាតិ និងមានកាឡូរីទាប។
៤- ញ៉ាំផ្លែឈើឲ្យច្រើន
ដើម្បីសម្រកទម្ងន់តាមធម្មជាតិ មិនថាប្រុស ឬស្រីទេ ក្នុងរបបអាហារ គួរញុំាបន្លែ ផ្លែឈើឲ្យច្រើនជាងសាច់ ព្រោះអាចផ្តល់វីតាមីន ជាតិរ៉ែ សារធាតុបំប៉ន ជាតិសរសៃជំនួសកាឡូរី។
៥- ជ្រើសយកគ្រាប់ធញ្ញជាតិ
ធញ្ញជាតិចម្រាញ់ហើយ ដូចជា នំបុ័ងពណ៌ស នំខេក នំឃុកគី វាមិនមែនជាជម្រើសល្អសម្រាប់សម្រកទម្ងន់ទេ។ ញ៉ាំនំបុ័ងផលិតពីស្រូវសាលី និងនំចម្រាញ់ពីបន្លែ ព្រោះអាចផ្គត់ផ្គង់ជាតិសរសៃចាំបាច់ និងជួយឲ្យឆាប់ឆ្អែត។
៦- គ្រប់គ្រងបរិយាកាសជុំវិញខ្លួន
គួរធ្វើឲ្យផ្ទះបាយក្លាយជាកន្លែងពោរពេញដោយអាហារសុខភាព ហើយមានកម្មវិធីជប់លៀង ត្រូវចាំថា គួរញ៉ាំតែអាហារសម្រន់ដែលជួយឲ្យមានសុខភាពល្អ ឬញ៉ាំទឹកមួយកែវធំជាមុនសិន ចាំញុំាអាហារទាំងនោះតាមក្រោយ។ សម្រាប់អាហារប៊ូហ្វេ ជ្រើសរើសម្ហូបណាល្អសម្រាប់សុខភាពបានហើយ។
៧- បន្ថយរបបអាហារ
កាត់បន្ថយចំណែកអាហារពី ១០-២០% ជាវិធីអាចបញ្ចុះទម្ងន់ជោគជ័យដូចគ្នា។ ម្ហូបនៅតាមភោជនីយដ្ឋាន ឬនៅផ្ទះ ធម្មតា លើសចំណែកដែលរាងកាយយើងត្រូវការ បើអ៊ីចឹង យើងអាចគ្រប់គ្រងរបបអាហារដោយប្រើតែចានតូចៗបានហើយ។
៨- បញ្ចេញកម្លាំងឲ្យច្រើន
វិធីមានប្រសិទ្ធភាពបំផុតដើម្បីបញ្ចុះគីឡូដោយមិនចាំបាច់តមអាហារ គឺដើរឲ្យច្រើនជាងមុនប្រហែល ១០.០០០ ជំហានក្នុងមួយថ្ងៃ អាចប្រើឧបករណ៍វាស់ចម្ងាយផ្លូវរំឭក និងជំរុញទឹកចិត្តយើង។
៩- ប្រូតេអ៊ីគ្រប់គ្រាន់ក្នុងអាហារ
ញ៉ាំអាហារតិចៗ បូកជាមួយអាហារសម្រន់ រៀងរាល់ ៣-៤ ម៉ោងម្តង និងបន្ថែមប្រូតេអ៊ីន (សាច់) មានជាតិខ្លាញ់ទាប អាចជួយរក្សាកម្រិតឈាមឲ្យមានលំនឹង ធ្វើឲ្យយើងមានអារម្មណ៍ឆ្អែតបានយូរ។ យើងអាចសាកល្បងញ៉ាំយ៉ាអួរដែលមានជាតិស្ករតិច គ្រាប់ធញ្ញជាតិមួយចានតូច បឺរដំណាប់ណ្តែក (Peanut butter) ស៊ុត សណ្តែក ឬសាច់គ្មានខ្លាញ់។
១០- វិធីងាយៗផ្សេងទៀត
ដើម្បីស្រកទម្ងន់តាមធម្មជាតិ ហាមញ៉ាំអាហារមានខ្លាញ់ច្រើន ដូចជា ម៉ាយូណេស គ្រីម ឬដំឡូងបារាំងស។ ជម្រើសផ្សេងដើម្បីសម្រកទម្ងន់ មាន ដំឡូងបារាំងដុត (មិនលាយ ឬប្រលាក់គ្រឿង) ទឹកដោះគោស្រស់គ្មានខ្លាញ់។ ត្រូវចាំ ការបញ្ចុះទម្ងន់ ត្រូវធ្វើសន្សឹមៗ និងច្បាស់លាស់៕
ចុចអាន៖ចេកអាំង មិនត្រឹមឆ្ងាញ់មួយមុខ តែជួយដល់អ្នកចង់សម្រកទម្ងន់ និងបំបាត់ការទល់លាមក
ចុចអាន៖បន្លែ ៧ ប្រភេទ ល្អសម្រាប់អ្នកចង់សម្រកទម្ងន់ ទោះហូបច្រើនប៉ុណ្ណាក៏មិនធាត់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់