Connect with us

សុខភាព

២ ខែដើមឆ្នាំ កុមារឈឺរលាកផ្លូវដង្ហើមជាង ៣០ % នៃជំងឺសុរប នៅមន្ទីរពេទ្យគន្ធបុប្ផា

បានផុស

នៅ

ទន្ទឹមពេលមានការរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ បច្ចុប្បន្នគេសង្កេតឃើញ កុមារភាគច្រើន បានឈឺជំងឺផ្ដាសាយ។ ជាមួយគ្នានេះ ប្រធានមន្ទីរពេទ្យគន្ធបុប្ផា បានឱ្យដឹងថា ត្រឹមរយៈពេល២ខែដើមឆ្នាំនេះ មានកុមារ ៣០ ភាគរយ បានទៅពិនិត្យ និងព្យាបាលជំងឺផ្លូវដង្ហើម នៅមន្ទីរពេទ្យ គន្ធបុប្ផា ក្នុងចំណោមអ្នកជំងឺកុមារជាង ១ ម៉ឺន ៧ ពាន់នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកសាស្ត្រាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ២ ខែដើម ឆ្នាំ២០២២នេះ អាណាព្យាបាលបាននាំយកកុមារប្រមាណ ១៧ ៣៩០ ករណី មកពិគ្រោះ ពិនិត្យព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងនោះ មានកុមារជាង ៣០ភាគរយ (ឬជាង ៥ ០០០ នាក់) មានជំងឺជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវ។

លោកវេជ្ជបណ្ឌិត គី សង់ទី មានប្រសាសន៍បន្តថា ជំងឺរលាកផ្លូវដង្ហើមមានន័យទូលំទូលាយ មាន ផ្ដាសាយ រលាកច្រមុះ រលាកបំពង់ក រលាកទងសួត ជាដើម។ ការឈឺជំងឺផ្ដាសាយ កើតតាមរយៈការឆ្លងគ្នា ដោយសារការរស់នៅ ឬការប្រាស្រ័កទាក់ទង ឬការរស់នៅជុំគ្នា ការរស់នៅមិនស្អាត អត់អនាម័យ នាំឱ្យមានការឆ្លងគ្នា តាមវីរុស និងបាក់តេរីមួយចំនួន។

ប្រធានមន្ទីរពេទ្យគន្ធបុប្ផា រូបនេះ បានបញ្ជាក់បន្ថែមថា ជំងឺផ្ដាសាយលើកុមារ មានជាប្រចាំឆ្នាំ ច្រើននៅរដូវរំហើយ ឬមានចាប់ពីខែវិច្ឆិកា ដល់ខែកុម្ភៈ។ ចំពោះជំងឺផ្លូវដង្ហើម ២ខែដើមឆ្នាំនេះ ពុំមានករណីច្រើនលើសលុបជាងឆ្នាំមុននោះទេ។

លោកវេជ្ជបណ្ឌិត គី សង់ទី បានផ្ដាំផ្ញើ សូមប្រជាពលរដ្ឋ អាណាព្យាបាលរក្សាអនាម័យ រស់នៅស្អាត មើលថែកូនចៅឱ្យបានល្អ កុំទិញថ្នាំ ឬប្រើថ្នាំដោយខ្លួនឯង ដោយមិនមានវេជ្ជបញ្ជា ត្រូវរកពេទ្យជំនាញ មកព្យាបាលឱ្យទាន់ពេល ព្រមទាំងអនុវត្តវិធានការ ៣កុំ ៣ការពារ ឱ្យបានម៉ឹងម៉ាត់ និងនាំកូនចៅទៅចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមទីតាំងដែលអាជ្ញាធរផ្ដល់ឱ្យ ឬនៅមន្ទីរពេទ្យគន្ធបុប្ផា ផ្ទាល់។

គួរបញ្ជាក់ថា រាល់ការព្យាបាលទាំងអស់នៅមន្ទីរពេទ្យគន្ធបុប្ផាទាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប គឺមិនគិតថ្លៃសម្រាប់គ្រប់ៗគ្នា ដោយគ្មានការរើសអើង។ ទោះបី​អាណាព្យាបាល និងអ្នកជំងឺមកមន្ទីរពេទ្យគន្ធបុប្ឆា ហើយមានវិជ្ជមានកូវីដ-១៩ ក្ដី ក៏ក្រុមគ្រូពេទ្យនៅតែព្យាបាលអ្នកជំងឺ ប៉ុន្តែមុននឹងអនុញ្ញាតឱ្យពួកគាត់ចូលពិនិត្យព្យាបាល ឬសម្រាកគេងនៅពេទ្យ គឺត្រូវធ្វើតេស្តរកមេរោគ​កូវីដ-១៩ សិន៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៨ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៥៤ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៥៤ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៥៥ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម