សុខភាព
ពិតទេ! ការទទួលទានចេក ក្នុងពេលពោះទទេ អាចបង្កគ្រោះថ្នាក់ដល់សុខភាព?
មនុស្សមួយចំនួន ប្រហែលជាធ្លាប់បានឭថា ការទទួលទានផ្លែចេក ក្នុងពេលដែលពោះទទេនៅពេលព្រឹក អាចបង្កគ្រោះថ្នាក់ដល់សុខភាព ។
ចេក ចាត់ថ្នាក់ជាឱសថក្នុងការថែទាំសុខភាពបឋម វាមានលក្ខណៈសម្បត្តិព្យាបាល ដូចខាងក្រោម៖
-ផ្លែឆៅត្រូវបានគេប្រើ ដើម្បីបំបាត់រោគសញ្ញានៃបញ្ហាក្រពះ។
-ផ្លែទុំ ប្រើដើម្បីបំបាត់ការទល់លាមក។
តើការញ៉ាំចេកពេលពោះទទេ ពិតជាគ្រោះថ្នាក់មែនទេ? មិនពិតទេ ចេកមានជាតិសរសៃ និងកាបូអ៊ីដ្រាត ដែលមិនមានអង់ស៊ីមរំលាយអាហារប្រូតេអ៊ីន ដូច្នេះបើសិនញ៉ាំពេលពោះទទេ វាក៏មិនបណ្ដាលឲ្យមានផលប៉ះពាល់ អវិជ្ជមានលើក្រពះឡើយ ។
ទោះជាយ៉ាងណាក៏ដោយ ចេកទុំមានរសជាតិផ្អែម និងមានជាតិស្ករខ្ពស់ ដូច្នេះគួរទទួលទានក្នុងកម្រិតមធ្យម។ ទោះបីជាចេកមានលក្ខណៈសម្បត្តិព្យាបាលក៏ដោយ។ ប៉ុន្តែប្រសិនបើមានរោគសញ្ញានៃជំងឺរលាកក្រពះ ឬការទល់លាមកធ្ងន់ធ្ងរ គួរតែទៅជួបគ្រូពេទ្យដើម្បីធ្វើការព្យាបាលត្រឹមត្រូវ។
អាហារណាខ្លះ ដែលមិនគួរញ៉ាំពេលពោះទទេ?
ដោយសារតែក្រពះគឺជាសាច់ដុំមួយប្រភេទ ដែលជាប្រូតេអ៊ីន។ នៅពេលពោះទទេ ទឹកក្រពះមួយចំនួនត្រូវបានបញ្ចេញនៅក្នុងក្រពះ ដើម្បីរង់ចាំការរំលាយអាហារ។ ទន្ទឹមនោះ ធ្វើឲ្យក្រពះមានជាតិអាស៊ីដ ប្រសិនបើទទួលទានអាហារដែលមានជាតិអាស៊ីដ ឬផ្លែឈើដែលមានអង់ស៊ីមរំលាយអាហារដូចជា ប្រូតេអ៊ីន តែ កាហ្វេ ភេសជ្ជៈ ល្ហុង ម្នាស់ អាចធ្វើឲ្យរលាក និងបង្កជាដំបៅក្រពះបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ផ្លែឈើទាំង ៥ នេះ ជនជាតិ ជប៉ុន តែងណែនាំញ៉ាំក្នុងរដូវរងា និងស្លឹកឈើជ្រុះ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់