Connect with us

សុខភាព

ថ្នាំ Molnupiravir មិនមែនចេះតែប្រើៗទេ ប្រយ័ត្នខុសការណែនាំ

បានផុស

នៅ

កាល​ពី​ដើម​ឆ្នាំ​ថ្មី​នេះ គ្រប់​គ្នា​ច្បាស់​ជា​បាន​ឃើញ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ពី​ចំនួន​មនុស្ស​ជា​ច្រើននាក់​​នាំ​គ្នា​ទៅ​ទិញ​ថ្នាំ Molnupiravir សម្រាប់​ប្រើ​ប្រាស់ ចំ​ពេល​ករណី​វិជ្ជមាន​វីរុស​បំប្លែង​អូមីក្រុង​កំពុងកើនមាន។ ថ្នាំ Molnupiravir អាច​ទប់​ស្កាត់​ការ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ កាត់​បន្ថយ​ហានិភ័យ​ស្លាប់ និង​ការពារ​ការ​បំប្លែង​ខ្លួន​ថ្មី​របស់​វីរុស​កូវីដ-១៩ តែ​យើង​មិន​គួរ​ចេះ​តែ​ប្រើ​តាម​គ្នា មិន​បាន​ដឹង​ពី​ការ​ណែនាំ​ថា​គួរ​ប្រើ​បែប​ណា ឬ​ក្រុម​មនុស្ស​ណា​អាច​ប្រើ​បាន ឬ​អត់​នោះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ព័ត៌មាន​សំខាន់​នៃ​ការ​ចេញ​វេជ្ជបញ្ជា​ប្រើ​ថ្នាំ Molnupiravir របស់ FDA សហរដ្ឋអាមេរិក ឲ្យ​ដឹង​ថា ថ្នាំ​នេះ​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ-១៩ កម្រិត​ស្រាល​ទៅ​មធ្យម​ចំពោះ​មនុស្ស​ពេញ​វ័យ​ដែល៖

  • មាន​លទ្ធផល​វិជ្ជមាន​នៃ​វីរុសកូវីដ-១៩
  • មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​វិវត្ត​ទៅ​ជា​ករណី​ធ្ងន់ធ្ងរ រួម​ទាំង​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ឬ​ប្រឈម​នឹង​ស្លាប់
  • អ្នក​ជំងឺ​ដែល​មិន​អាច​ទទួល​បាន​ជម្រើស​នៃ​ការ​ព្យាបាល​កូវីដ-១៩ ផ្សេង​ទៀត​ដែល​អនុញ្ញាត​ប្រើ​ប្រាស់​ដោយ FDA សហរដ្ឋអាមេរិក។

ស្រប​ពេល​គ្នា​នេះ​ដែរ FDA សហរដ្ឋអាមេរិក​ក៏​បាន​ណែនាំ​បន្ថែម​ពី​ការ​ប្រើ​ប្រាស់​ថ្នាំ Molnupiravir ថា ថ្នាំ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ចំពោះ​អ្នក​ជំងឺ​ដែល​មាន​អាយុ​តិច​ជាង ១៨ ឆ្នាំ​ទេ។ Molnupiravir មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​លើស​ពី ៥ ថ្ងៃ​ជាប់ៗ​គ្នាដែរ។

FDA អាមេរិក​បន្ត​ថា Molnupiravir ក៏មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​ការពារ​មុន​ឆ្លង ឬ​ក្រោយ​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ- ១៩​ទេ។ ម៉្យាង​វិញ​ទៀត ស្ត្រី​ពពោះ ក៏​មិន​អាច​ប្រើ​ថ្នាំ​នេះ​សម្រាប់​ព្យាបាល​កូវីដ-១៩​បាន​ដែរ ព្រោះ​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ​បាន។

ទោះជាឥឡូវនេះ មានថ្នាំព្យាបាលកូវីដ-១៩ ដែលមានសមត្ថភាពក្នុងការកាត់បន្ថយករណីធ្ងន់ធ្ងរ ឬចូលសម្រាកក្នុងមន្ទីរពេទ្យ យើងគ្រប់គ្នាគួរតែចាក់វ៉ាក់សាំងកូវីដ -១៩ និងបន្តអនុវត្តវិធាការសុខាភិបាលតាមការណែនាំពីក្រសួងសុខាភិបាល៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ បានឬអត់?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម