Connect with us

សុខភាព

តាំងអោ បន្លែល្អចំពោះសុខភាព គួរញ៉ាំឲ្យបានញឹកញាប់

បានផុស

នៅ

តាំងអោជាបន្លែពណ៌បៃតងដែលងាយឆ្អិន ស្រួយ និងមានរសជាតិល្វីងតិចតួចលាយផ្អែមឡែម​ៗ ហើយថែមទាំងសម្បូរទៅដោយសារធាតុរ៉ែ និងវីតាមីនដែលផ្តល់អត្ថប្រយោជន៍​ច្រើនដល់​សុខភាព​យើង​។ តើតាំងអោ​ជួយ​សុខភាពយើងបែបណាខ្លះ?

ការញុំាតាំងអោញឹកញាប់ជួយសុខភាពយើងដូចខាងក្រោម៖

១. ជួយសម្រកទម្ងន់

តាំងអោមានផ្ទុកអាស៊ីដ chlorogenic ដែលអាច​ពន្យឺត​ការ​បញ្ចេញ​ជាតិ​គ្លុយកូស​ចូល​ក្នុង​ចរន្ត​ឈាម​បន្ទាប់ពី​​អាហារត្រូវបានបំប្លែង​។ លើសពីនេះ​ទៀតតាំងអោមានកាឡូរីទាប ដោយតាំងអោ ១០០ ក្រាមមានកាឡូរី​តែ ២២ ប៉ុណ្ណោះ។

ម្យ៉ាងទៀត តាំងអោសម្បូរទៅដោយជាតិសរសៃ និងមាន​ជាតិ​ខ្លាញ់​ទាបដែលជួយដល់ដំណើរការរំលាយអាហារ និងជួយឱ្យយើងស្រកទម្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ប្រឆាំងរ៉ាឌីកាល់សេរី

បន្ថែមពីលើអត្ថប្រយោជន៍ជួយសម្រកទម្ងន់ អាស៊ីដ chlorogenic ដែលមាននៅក្នុងតាំងអោអាចជួយ​រាងកាយយើងប្រឆាំងនឹងអុកស៊ីតកម្ម។

តាំងអោកក៏ផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម​ផ្សេង​ទៀតដូចជា flavonoids វីតាមីន និង carotenoids ។ សារធាតុប្រឆាំងអុកស៊ីតកម្ម ទាំងនេះអាច​ស្រូប​​យករ៉ាឌីកាល់សេរី និងម៉ូលេគុលបំផ្លាញសុខភាពផ្សេងទៀត ដែលពពួក​ម៉ូលេគុល​ទាំងនោះ​ធ្វើឱ្យយើង​មាន​ជំងឺ​បេះដូង មានស្នាមជ្រួញ ចាស់មុនអាយុ កើតមហារីក និងមានជំងឺផ្សេងៗទៀតជាច្រើន។

៣. ជួយសុខភាពទូទៅ

ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកប៉ូតាស្យូម ២៧០ មិល្លីក្រាមដែលច្រើនជាង​ប៉ូតាស្យូម​ដែល​មាន​ក្នុង​ចេក ១០០ ក្រាមដល់ទៅ ៣០%។

ប៉ូតាស្យូមអាចជួយយើងប្រឆាំងនឹងជំងឺលើសសម្ពាធឈាម គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល គ្រួសក្នុងតម្រងនោម ហើមពោះ ការឡើងខ្លាញ់នៅក្រោមស្បែក និងការពារការបាត់បង់កំហាប់ឆ្អឹង។

៤. កាត់បន្ថយហានិភ័យកើតមហារីកសួត

តាមការសិក្សាដែលបានបោះពុម្ពផ្សាយនៅក្នុង Asia-Pacific​ Journal of Clinical Nutrition ក្នុងឆ្នាំ ២០០៧ ដែលអង្កេតការផ្សារភ្ជាប់គ្នារវាងរបបអាហារដែលសម្បូរទៅដោយវីតាមីន A (ក្នុងទម្រង់​ជា carotene) និងហានិភ័យនៃជំងឺមហារីកសួត​ក្នុងចំណោមអ្នកចូលរួមសិក្សា​ជនជាតិតៃវ៉ាន់​បានឱ្យ​ដឹង​ថា ការញុំាបន្លែដែលផ្ទុកទៅដោយ​វីតាមីន A ខ្ពស់អាចកាត់បន្ថយហានិភ័យកើតមហារីកសួត។

ក្នុង​ការ​សិក្សានោះបានឱ្យដឹងថា តាំងអោ និងដំឡូងជ្វាសម្បូរទៅដោយវីតាមីន A (ក្នុងទម្រង់ជា carotene) ខ្ពស់។

៥. ជំនួយឆ្អឹង និងធ្មេញ

ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកកាល់ស្យូម ១១៧ មិល្លីក្រាមដែលស្មើនឹង ១២% នៃតម្លៃកាល់ស្យូម​សរុបប្រចាំថ្ងៃដែលបានណែនាំសម្រាប់មនុស្ស​ពេញវ័យ។

កាល់ស្យូមជួយឱ្យឆ្អឹង និងធ្មេញ​យើង​រឹង​មាំ និងមានសុខភាពល្អ។ លើស​ពីនេះទៅទៀត កាល់ស្យូមក៏ជួយឱ្យយើងមានកម្លាំង និងជួយឱ្យ​សាច់ដុំ​កន្រ្តាក់ និងមានចលនាល្អ។

៦. ជួយបង្កើនគ្រាប់ឈាមក្រហម

ក្នុងតាំងអោ ១០០ ក្រាមមានផ្ទុកជាតិដែក ២,២៩ មិល្លីក្រាមដែលស្មើនឹង ១៣% នៃបរិមាណ​ជាតិដែកសរុបប្រចាំថ្ងៃ​ដែលត្រូវបានណែនាំសម្រាប់​មនុស្សពេញវ័យ។

ជាតិដែកជួយបំប្លែងជាតិស្ករក្នុងឈាមទៅជាថាមពល ផលិតកោសិកាឈាមក្រហម ដឹកនាំ​អុកស៊ីសែន​ចែកចាយពេញរាងកាយ ផលិតអង់ស៊ីម​​​ដែលជួយដល់ការផលិតកោសិកាថ្មី អាស៊ីដ​អាមីណូ និងអ័រម៉ូន។ ម្យ៉ាងទៀត ជាតិដែកក៏ជួយយើងកាត់បន្ថយភាពនឿយហត់ និង​អស់​កម្លាំង​​ដែរ​៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ពិតទេ! ការទទួលទានចេក ក្នុងពេលពោះទទេ អាចបង្កគ្រោះថ្នាក់ដល់សុខភាព?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម