Connect with us

សុខភាព

ជឿអត់ ស៊ុតពិតជាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាព?

បានផុស

នៅ

ស៊ុតមិនត្រឹមតែជាអាហារដែលមានរសជាតិឆ្ងាញ់ តែប៉ុណ្ណោះទេ​ តែ​ក៏ជាប្រភពអាហារដែលសម្បូរ ទៅដោយសារធាតុចិញ្ចឹម វីតាមីន និងប្រូតេអ៊ីនច្រើន ដែលជាតម្រូវការចាំបាច់សម្រាប់ការលូតលាស់រាងកាយ។ សារធាតុចិញ្ចឹមដ៏សម្បូរបែប ដែលបានលាក់ខ្លួនក្នុងនោះ ភាគច្រើនមាន ដូចជា វីតាមីនD និងB12 ក៏ដូចជាសារធាតុរ៉ែ អ៊ីយ៉ូតជាដើម។ លើសពីនោះទៅ​ទៀត​ ​ស៊ុតក៏មានផ្ទុកមកជាមួយនូវ ​អាស៊ីត​អាមីណូ​សំខាន់ៗ​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១.ស៊ុតអាចជួយដល់សុខភាពបេះដូង

គេហទំព័ត៌សុខភាព ប៊ីប៊ីស៊ី បានចុះផ្សាយថា ការធ្វើពិសោធន៍របស់ប្រជាជនចិនប្រមាណជាកន្លះ​លាននាក់ បានបង្ហាញថា ការញ៉ាំស៊ុត១ថ្ងៃ ១គ្រាប់ អាចកាត់បន្ថយហានិភ័យកើតជំងឺ ដាច់សរសៃឈាមខួក្បាល និងជំងឺ​បេះដូង ជាពិសេស ស៊ុតមាន់ តែម្ដង ព្រោះថា នៅក្នុងស៊ុតមាន់ទាំងមូលមានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ពីរ គឺ សារធាតុ កូលីន​(choline) និង បេតាអ៊ិន (betaine) ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងដំណើរសម្រួលដល់បេះដូង និងខួរក្បាល។

២.ជួយទ្រទ្រង់សុខភាពភ្នែក

ស៊ុតក៏មានតួនាទីយ៉ាងសំខាន់ជំនួយដល់ សុខភាពភ្នែក។ ផ្នែកលឿងនៅក្នុងស៊ុត​មានផ្ទុកទៅដោយ សារធាតុ ការូទីន (carotene)ជាច្រើន ជាពិសេសសារធាតុ lutein និង zeaxanthin ដែលមានសារៈសំខាន់ក្នុងការការពារពីជំងឺភ្នែកឡើងបាយ។ មិនត្រឹមតែប៉ុណ្ណោះ ស៊ុត​ក៏​ជា​ប្រភព​នៃ​វីតាមីន A ថែមទៀតផង។ ដូច្នេះ ស៊ុតនៅតែក្លាយជាអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមច្រើន គ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយរបស់យើង​ប្រចាំថ្ងៃ។

៣. ជួយសម្រកគីឡូ

ថ្វីត្បិតតែស៊ុតមានផ្ទុកទៅដោយសារធាតុចិញ្ចឹម និង ប្រូតេអ៊ិនខ្ពស់មែន ប៉ុន្ដែក៏បានរួមណែក​ជួយ​ឲ្យ​យើង​ស្រកគីឡូផងដែរ។ តួយ៉ាងនៅពេលមានអារម្មណ៍ឃ្លាន យើងក៏អាចញ៉ាំស៊ុត ១ ទៅ ២គ្រាប់​ជា​អាហារសម្រន់ ដោយអាចជួយ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ច្រើន​លើស​កម្រិត ជាពិសេស​ជួយ​កាត់​បន្ថយ​បរិមាណ​​កាឡូរី។ ដូច្នេះសម្រាប់អ្នក​ចង់​សម្រក​គីឡូ គួរកុំ​រំលង​ស៊ុតឲ្យសោះ ៕

អត្ថបទផ្ដល់ដោយ៖ Hello Krupet

ចុចអាន៖ចង់ស្រកគីឡូ ដាច់ខាតត្រូវ ដឹងរបៀបញ៉ាំទាំងនេះសិន

ចុចអាន៖ដឹងអត់ ហេតុអ្វីញ៉ាំមីញឹក ធ្វើឲ្យស្អិតក្រពះ-ពោះវៀន វិវត្តជាមហារីក?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២៣ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២១ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម