សុខភាព
គន្លឹះទាំងដប់ ដើម្បីសុខភាពល្អ និងអាយុវែង!
នៅលើពិភពលោកយើងនេះ មិនថាខ្ញុំ ឬអ្នក តែងតែប្រាថ្នាចង់បានសុខភាពល្អ និងមានអាយុយឺនយូរក្នុងការរស់នៅ។ ប៉ុន្តែសួថា តើគួរធ្វើដូចម្ដេច ដើម្បីទទួលបានសុខភាពល្អ និងមានអាយុវែង? ដូច្នេះថ្ងៃនេះ យើងខ្ញុំសូមលើកយកគន្លឹះមួយចំនួន មកបង្ហាញជូន៖
១) ពិសាអាហារ ដែលមានសុខភាពល្អដូចជា
– អាហារដែលសម្បូរដោយជាតិសរសៃ ឲ្យញឹកញាប់
– សាច់ត្រីឲ្យបានច្រើនដងក្នុងមួយអាទិត្យ និងបន្ថយសាច់ក្រហម គ្រឿងសមុទ្រ
– បន្លែ ផ្លែឈើឲ្យបានច្រើន (ប្រមាណ ៣ទៅ៤ខាំក្នុងមួយថ្ងៃ)
– ពិសាផ្លែឈើស្រស់ជំនួសបង្អែម
– ពិសាទឹកឲ្យបានច្រើន ជៀសវាងភេសជ្ជៈកំប៉ុងផ្អែមៗ
– អ្នកមិនគួរពិសាអាហារណា ដែលសម្បូរជាតិខ្លាញ់ និងអាហារដែលប្រៃពេក

២) គ្រប់គ្រងទម្ងន់
ទម្ងន់ក៏ជាបញ្ហាមួយសម្រាប់សុខភាពយើងដែរ ប្រសិនបើអ្នកលើសខ្លាំង។ ដើម្បីចង់ដឹងថា ទម្ងន់អ្នកស្ថិតក្នុងសុខភាពល្អ ឬមិនល្អសូមគណនាតាមរូបមន្តខាងក្រោម
– គណនាសន្ទស្សន៍នៃទម្ងន់អ្នក = ទម្ងន់អ្នក(Kg) / កម្ពស់*កម្ពស់(m2)
• ទម្ងន់មិនគ្រប់ឬតិចជាង ១៨,៥ គីឡូក្រាមក្នុងមួយម៉ែត្រការ៉េ
• ទម្ងន់ល្អសម្រាប់សុខភាពនៅចន្លោះ ១៨,៥ ទៅ ២៣,៩ គីឡូក្រាមក្នុងមួយម៉ែតការ៉េ
• លើសទម្ងន់ ២៤ ទៅ ២៦,៩គីឡូក្រាមក្នុងមួយម៉ែត្រការ៉េ
• លើសទម្ងន់ខ្លាំង ២៧ គីឡូក្រាមក្នុងមួយម៉ែត្រការ៉េឡើងទៅ

៣) ការសម្រាន្ត
លោកអ្នកត្រូវសម្រាន្តឲ្យបានយ៉ាងតិចណាស់ ៧ ទៅ ៨ម៉ោងក្នុងមួយយប់

៤) កាត់បន្ថយអារម្មណ៍តប់ប្រមល់ ព្យាយាមបន្ធូរអារម្មណ៍ និងកុំគិតច្រើន

៥) ព្យាយាមរក្សាសម្ពាធឈាមរបស់អ្នក
សម្ពាធឈាមដែលល្អ គឺត្រូវទាបជាង ១៤០/៩០mm Hg ។ បើលោកអ្នកលើសសម្ពាធឈាម អ្នកត្រូវកែប្រែទម្លាប់រស់នៅប្រចាំថ្ងៃ ពិសាថ្នាំឲ្យបានទៀងទាត់ និងត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញ។
៦) ព្យាយាមរក្សាមធ្យមភាគកម្រិតជាតិស្ករ
អ្នកត្រូវតែព្យាយាមរក្សាមធ្យមភាគរក្សាកម្រិតជាតិស្ករ ក្នុងឈាមពេល ៣ខែ (HbA1c < 5.7%) បើអ្នកគ្មានជំងឺទឹកនោមផ្អែម។ បើអ្នកមានជំងឺទឹកនោមផ្អែម និងកំពុងទទួលការព្យាបាល ត្រូវស្តាប់តាមការណែនាំរបស់គ្រូពេទ្យជំនាញ។

៧) ឈប់ពិសាបារី
ការជក់បារី ជាកត្តាគ្រោះថ្នាក់មួយនៃជំងឺបេះដូង និងសរសៃឈាម ដូចជាជំងឺដាច់សរសៃឈាមខួរក្បាល និងស្លាប់សាច់ដុំបេះដូង។ ដូច្នេះ អ្នកគួរឈប់ជក់បារី។

៨) មិនពិសាគ្រឿងស្រវឹង ឬកាត់បន្ថយដោយពិសាក្នុងកម្រិតល្មម
កម្រិតដែលអាចពិសាបានក្នុងមួយថ្ងៃគឺ
– សម្រាប់បុរស អាចពិសាស្រាបៀ ៥០០ មល(mL) ឬស្រា ២០០ មល(mL)ក្នុងមួយថ្ងៃ
– សម្រាប់ស្ត្រី អាចពិសាស្រាបៀ ២០០ មល(mL) ឬស្រា ១០០ មល(mL)ក្នុងមួយថ្ងៃ

៩) ការហាត់ប្រាណ
អ្នកត្រូវធ្វើលំហាត់ប្រាណដូចជា ដើរ រត់តិចៗ រាំតាមចង្វាក់ភ្លេង ឬតាមវិធីផ្សេងៗ ឲ្យបាន ៣០ ទៅ៦០នាទី ក្នុងមួយថ្ងៃ និងឲ្យបានយ៉ាងហោចណាស់ ៥ថ្ងៃក្នុងមួយអាទិត្យ។

១០) ត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់
ត្រួតពិនិត្យសុខភាពឲ្យបានទៀងទាត់ ជាគន្លឹះសំខាន់ក្នុងចំណោមវិធីសាស្ត្រខាងលើ ដើម្បីទទួលបានសុខភាពល្អ និងអាយុវែង។ ដូច្នេះ អ្នកត្រូវពិនិត្យសុខភាពឲ្យបានទៀងទាត់ ជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្រឹក្សាយោបល់ និងវិធីសាស្ត្រល្អៗជាងនេះ នៅមន្ទីរពេទ្យកាល់ម៉ែត៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ អ្វីទៅជាផលប៉ះពាល់នៃដុំស្បូនដល់ស្ត្រីមានផ្ទៃពោះ និងគភ៌

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ