Connect with us

សុខភាព

គន្លឹះ​ទាំង​ដប់ ដើម្បី​សុខភាព​ល្អ និង​អាយុ​វែង​!

បានផុស

នៅ

​នៅ​លើ​ពិភពលោក​យើង​នេះ ​មិន​ថា​ខ្ញុំ ឬ​អ្នក តែងតែ​ប្រាថ្នា​ចង់បាន​សុខភាព​ល្អ និង​មាន​អាយុ​យឺនយូរ​ក្នុង​ការ​រស់នៅ​។ ប៉ុន្តែ​សួ​ថា តើ​គួរ​ធ្វើ​ដូច​ម្ដេច ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​មាន​អាយុ​វែង​? ដូច្នេះ​ថ្ងៃនេះ យើងខ្ញុំ​សូម​លើក​យក​គន្លឹះ​មួយ​ចំនួន មក​បង្ហាញ​ជូន​៖

១) ពិសា​អាហារ​ ដែល​មាន​សុខ​ភាព​ល្អ​ដូចជា​

– អាហារ​ដែល​សម្បូរ​ដោយ​ជាតិ​សរសៃ ឲ្យ​ញឹកញាប់​

– សាច់​ត្រី​ឲ្យ​បាន​ច្រើនដង​ក្នុង​មួយ​អាទិត្យ និង​បន្ថយ​សាច់​ក្រហម គ្រឿង​សមុទ្រ​

– បន្លែ ផ្លែឈើ​ឲ្យ​បាន​ច្រើន (​ប្រមាណ ៣​ទៅ​៤​ខាំ​ក្នុង​មួយថ្ងៃ​)

– ពិសា​ផ្លែឈើ​ស្រស់​ជំនួស​បង្អែម​

– ពិសា​ទឹក​ឲ្យ​បាន​ច្រើន ជៀសវាង​ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​

– អ្នក​មិន​គួរ​ពិសា​អាហារ​ណា​ ដែល​សម្បូរ​ជាតិ​ខ្លាញ់ និង​អាហារ​ដែល​ប្រៃ​ពេក​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២) គ្រប់គ្រង​ទម្ងន់

​ទម្ងន់​ក៏​ជា​បញ្ហា​មួយ​សម្រាប់​សុខភាព​យើង​ដែរ ប្រសិនបើ​អ្នក​លើស​ខ្លាំង​។ ដើម្បី​ចង់​ដឹង​ថា ​ទម្ងន់​អ្នក​ស្ថិត​ក្នុង​សុខភាព​ល្អ ឬ​មិនល្អ​សូម​គណនា​តាម​រូបមន្ត​ខាងក្រោម​

– គណនា​សន្ទស្សន៍​នៃ​ទម្ងន់​អ្នក = ទម្ងន់​អ្នក​(Kg) / កម្ពស់​*​កម្ពស់​(m2)

• ទម្ងន់​មិន​គ្រប់​ឬ​តិច​ជាង ១៨,៥ គីឡូក្រាម​ក្នុង​មួយ​ម៉ែត្រការ៉េ​

• ទម្ងន់​ល្អ​សម្រាប់​សុខភាព​នៅ​ចន្លោះ ១៨,៥ ទៅ ២៣,៩ គីឡូក្រាម​ក្នុង​មួយ​ម៉ែត​ការ៉េ​

• លើស​ទម្ងន់ ២៤ ទៅ ២៦,៩​គីឡូក្រាម​ក្នុង​មួយ​ម៉ែត្រការ៉េ​

• លើស​ទម្ងន់​ខ្លាំង ២៧ គីឡូក្រាម​ក្នុង​មួយ​ម៉ែត្រការ៉េ​ឡើង​ទៅ​

៣) ការ​សម្រាន្ត

លោកអ្នក​ត្រូវ​សម្រាន្ត​ឲ្យ​បាន​យ៉ាង​តិច​ណាស់ ៧ ទៅ ៨​ម៉ោង​ក្នុង​មួយ​យប់​

៤) កាត់បន្ថយ​អារម្មណ៍​តប់ប្រមល់ ព្យាយាម​បន្ធូរ​អារម្មណ៍ និង​កុំ​គិត​ច្រើន​

៥) ព្យាយាម​រក្សា​សម្ពាធ​ឈាម​របស់​អ្នក

​សម្ពាធ​ឈាម​ដែល​ល្អ​ គឺ​ត្រូវ​ទាប​ជាង ១៤០/៩០mm Hg ។ បើ​លោកអ្នក​លើស​សម្ពាធ​ឈាម អ្នក​ត្រូវ​កែប្រែ​ទម្លាប់​រស់នៅ​ប្រចាំថ្ងៃ ពិសា​ថ្នាំ​ឲ្យ​បាន​ទៀងទាត់ និង​ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​។​

៦) ព្យាយាម​រក្សា​មធ្យមភាគ​កម្រិត​ជាតិ​ស្ករ

​អ្នក​ត្រូវតែ​ព្យាយាម​រក្សា​មធ្យមភាគ​រក្សា​កម្រិត​ជាតិ​ស្ករ ក្នុង​ឈាម​ពេល ៣​ខែ (HbA1c < 5.7%) បើ​អ្នក​គ្មាន​ជំងឺ​ទឹកនោមផ្អែម​។ បើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម និង​កំពុង​ទទួល​ការ​ព្យាបាល ត្រូវ​ស្តាប់​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​។​

៧) ឈប់​ពិសា​បារី

​ការ​ជក់បារី ជា​កត្តា​គ្រោះថ្នាក់​មួយ​នៃ​ជំងឺ​បេះដូង និង​សរសៃឈាម ដូចជា​ជំងឺ​ដាច់​សរសៃឈាម​ខួរ​ក្បាល និង​ស្លាប់​សាច់ដុំ​បេះដូង​។ ដូច្នេះ អ្នក​គួរ​ឈប់​ជក់បារី​។​

៨) មិន​ពិសា​គ្រឿង​ស្រវឹង ឬ​កាត់បន្ថយ​ដោយ​ពិសា​ក្នុង​កម្រិត​ល្មម

​កម្រិត​ដែល​អាច​ពិ​សា​បាន​ក្នុង​មួយថ្ងៃ​គឺ​

– សម្រាប់​បុរស អាច​ពិសា​ស្រា​បៀ ៥០០ មល​(mL) ឬ​ស្រា ២០០ មល​(mL)​ក្នុង​មួយថ្ងៃ​

– សម្រាប់​ស្ត្រី អាច​ពិសា​ស្រា​បៀ ២០០ មល​(mL) ឬ​ស្រា ១០០ មល​(mL)​ក្នុង​មួយថ្ងៃ​

៩) ការហាត់​ប្រាណ

​អ្នក​ត្រូវ​ធ្វើ​លំ​ហាត់ប្រាណ​ដូចជា ដើរ រត់​តិចៗ រាំ​តាម​ចង្វាក់ភ្លេង ឬ​តាម​វិធី​ផ្សេងៗ ឲ្យ​បាន ៣០ ទៅ​៦០​នាទី ក្នុង​មួយថ្ងៃ និង​ឲ្យ​បាន​យ៉ាងហោចណាស់ ៥​ថ្ងៃ​ក្នុង​មួយ​អាទិត្យ​។​

១០) ត្រួតពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់

​ត្រួតពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ជា​គន្លឹះ​សំខាន់​ក្នុង​ចំណោម​វិធីសាស្ត្រ​ខាងលើ ដើម្បី​ទទួល​បាន​សុខភាព​ល្អ និង​អាយុ​វែង​។ ដូច្នេះ អ្នក​ត្រូវ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់ ជាមួយ​គ្រូពេទ្យ​ជំនាញ ដើម្បី​ទទួល​បាន​ការ​ព្រឹក្សា​យោបល់ និង​វិធីសាស្ត្រ​ល្អៗ​ជាង​នេះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​អ្វី​ទៅជា​ផល​ប៉ះពាល់​នៃ​ដុំ​ស្បូន​ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង​គភ៌

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម