សុខភាព
អាហារ ៥ ប្រភេទ ដុកទ័រហាមផ្ដាច់ កុំហូបពេលពោះទទេឲ្យសោះ
យើងញ៉ាំអាហារ ឬសម្រន់ពេលឃ្លាន ប៉ុន្តែមានអាហារមួយចំនួន ដែលមិនគួរទទួលទានមុនគេបង្អស់ នៅពេលពោះទទេ ព្រោះអាចមានផលប៉ះពាល់ដល់រាងកាយដោយមិនដឹងខ្លួន។
ក្នុងនោះមានដូចជា៖
១ ផ្លែក្រូច មានវីតាមីន C ខ្ពស់

អ្នកដែលទទួលទានវីតាមីនញឹកញាប់ ប្រហែលជាធ្លាប់ឮថា ថ្នាំគ្រាប់វីតាមីន C គួរត្រូវផឹកក្រោយអាហារ។ វាជាហេតុផលដូចគ្នាសម្រាប់ផ្លែឈើដូចជា ក្រូច ក្រូចឆ្មា ម្នាស់ ផ្លែល្ហុង និងប្រភេទសំបូរដោយវីតាមីន C ផ្សេងទៀត រួមទាំង persimmons រសជាតិជូរ អាចធ្វើឲ្យរលាកក្រពះ។ ជាពិសេសចំពោះអ្នកជំងឺដែលមានជំងឺក្រពះ និងពោះវៀន/ប្រព័ន្ធរំលាយអាហារ។
២ អាហារហឹរ
ការញ៉ាំអាហារហឹរដំបូង ពេលពោះទទេ អាចរំខានដល់ប្រព័ន្ធរំលាយអាហារ។ បំផ្លាញទឹករំអិលដែលគ្របក្រពះ និងអាចនាំឲ្យមានការឈឺពោះ ឬរាករូសជាដើម។

៣ ទឹកដោះគោជូរ
ទឹកដោះគោយ៉ាអួមាន probiotics ដែលជាបាក់តេរីល្អ ជួយរក្សាពោះវៀនឲ្យមានសុខភាពល្អ។ ប៉ុន្តែប្រសិនបើអ្នកញ៉ាំពេលពោះទទេ អាស៊ីត Hydrochloric ដែលក្រពះលាក់កំបាំង អាចបង្កគ្រោះថ្នាក់ដល់បាក់តេរី។ ដូច្នេះ យកល្អគួរតែញ៉ាំទឹកដោះគោជូរក្រោយអាហាររួច។
៤ អាហារដែលមានម្សៅ និងស្ករច្រើន
សម្រាប់អាហារពេលព្រឹក អាហារដំបូងនៃថ្ងៃបន្ទាប់ពីភ្ញាក់ពីគេង បន្ទាប់ពីជាច្រើនម៉ោងនៅលើពោះទទេ ការទទួលទានអាហារដែលមានជាតិម្សៅ និងជាតិស្ករខ្ពស់ ដូចជាធញ្ញជាតិ នំប៉័ងពណ៌ស ផ្សេងៗ អាចធ្វើឲ្យរាងកាយមានភាពធន់នឹងអាំងស៊ុយលីន ក្នុងរយៈពេលវែង វាអាចបង្កើនហានិភ័យជំងឺទឹកនោមផ្អែម រួមទាំងជំងឺតម្រងនោម។
៥ តែ កាហ្វេ ភេសជ្ជៈ

នៅពេលពោះទទេ រាងកាយបញ្ចេញអាស៊ីដ hydrochloric ដែលធ្វើឲ្យក្រពះមានជាតិអាស៊ីដ ហើយជាតិកាហ្វេអ៊ីននៅក្នុងតែ កាហ្វេ និងភេសជ្ជៈជំរុញឲ្យមានការបញ្ចេញអាស៊ីដកាន់តែច្រើន។ ជាពិសេសប្រសិនបើមិនមានអាហារនៅក្នុងក្រពះ អាស៊ីដនេះបំផ្លាញជញ្ជាំងក្រពះ បណ្ដាលឲ្យដំបៅក្រពះ និងនាំឲ្យមានការចាល់ជាតិអាស៊ីត ដើម្បីការពារជាតិអាស៊ីតក្រពះ គួរតែរកអាហារពេលព្រឹក។ ជាការប្រសើរក្នុងការទទួលទានអាហារសម្រន់ អមដោយកាហ្វេមួយពែងក៏បាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ដឹងអត់ ហេតុអ្វីញ៉ាំមីញឹក ធ្វើឲ្យស្អិតក្រពះ-ពោះវៀន វិវត្តជាមហារីក

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?