សុខភាព
សព្វថ្ងៃ អ្នកឆ្លង អូមីក្រុង អាចដោយសារមូលហេតុទាំងនេះ
បច្ចុប្បន្ន គ្នាយើងទៅណាមកណាក៏ត្រូវពាក់ម៉ាស និងមានអាល់កុលជាប់ខ្លួនជានិច្ច ព្រោះករណីវិជ្ជមានអូមីក្រុងមានលេខបីខ្ទង់រាល់ថ្ងៃ សម្រាប់កម្ពុជាយើង។ មកដល់ថ្ងៃនេះហើយ អ្នកឆ្លងជំងឺកូវីដ ១៩ ឬវីរុសអូមីក្រុងភាគច្រើន អាចបណ្ដាលមកពីការមិនប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល និងមូលហេតុមួយចំនួនទៀត។
១. មិនពាក់ម៉ាស
ប្រសិនបើយើងមិនពាក់ម៉ាសការពារក្នុងបរិយាកាសដែលមានហានិភ័យខ្ពស់ (ឧទាហរណ៍ ទីកន្លែងហប់ៗ និងមានមនុស្សច្រើន ពិសេសអ្នកមិនទាន់ចាក់វ៉ាក់សាំង ឬមិនពាក់ម៉ាស) នោះយើងកំពុងទុកខ្លួនឯងស្ថិតក្នុងភាពគ្រោះថ្នាក់ក្នុងការឆ្លងវីរុសអូមីក្រុង។ ហេតុនេះហើយ ទើបក្រសួងសុខាភិបាលបន្តណែនាំឲ្យយើងគ្រប់គ្នាបន្តការពាក់ម៉ាសពេលចេញទៅក្រៅ ទោះជាយើងចាក់វ៉ាក់សាំងរួចគ្រប់ចំនួនក៏ដោយ។
២. មិនចាក់វ៉ាក់សាំង

ត្បិតតែការចាក់វ៉ាក់សាំងបានគ្រប់ដូស មិនធានាថាយើងមិនអាចឆ្លងវីរុសអូមីក្រុងបានក៏ពិតមែន តែក៏អាចកាត់បន្ថយផលវិបាកដែលអាចកើតមានពេលយើងឆ្លងវីរុសដូចជា ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ សម្រាកមន្ទីរពេទ្យ និងហានិភ័យប្រឈមនឹងការស្លាប់ជាដើម។
៣. មិនចាក់វ៉ាក់សាំងដូសជំរុញ
ការចាក់វ៉ាក់សាំងដូសជំរុញតាមការណែនាំពីក្រសួងសុខាភិបាល ឬអង្គការសុខភាពពិភពលោក ពិតជាសំខាន់សម្រាប់យើងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ ឬវីរុសអូមីក្រុង ឬវីរុសបំប្លែងដទៃទៀត។ ដូចនេះហើយ ទោះយើងចាក់វ៉ាក់សាំងបានគ្រប់ពីរដូសក៏ដោយ ក៏មិនត្រូវចោលវ៉ាក់សាំងដូសជំរុញ ដើម្បីការពារសុខភាពដែរ។
៤. មិនថែទាំសុខភាព

កុំថាឡើយ វីរុសកាចដូច កូរ៉ូណា ឬវីរុសអូមីក្រុង សូម្បីតែវីរុសតូចតាចក៏អាចធ្វើឲ្យឈឺបានដែរ បើយើងថែទាំសុខភាពឲ្យបានល្អ។ នៅក្នុងពេលដែលមានវីរុសងាយឆ្លងដូចកូរ៉ូណានេះ គ្នាយើងគប្បីថែទាំសុខភាពទូទៅឲ្យបានល្អដោយការញ៉ាំឲ្យបានគ្រប់គ្រាន់ សម្រាកគ្រប់គ្រាន់ ហាត់ប្រាណ និងរក្សាទម្ងន់ឲ្យបានទៅតាមស្តង់ដារ ដើម្បីសុខភាពខ្លួនយើង៕
ចុចអាន៖គ្រូពេទ្យព្រមានជាថ្មី! អ្នកឆ្លងកូវីដពីមុន អាចអូសបន្លាយជិតមួយឆ្នាំ ប្រសិនបើប្រហែសខ្លួន
ចុចអាន៖ស្ត្រីពពោះអាចប្រើថ្នាំ Molnupiravir ព្យាបាលកូវីដ បានឬអត់?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ