សុខភាព
WHO ព្រមានខ្លាំងៗថា វីរុសកូនកាត់ “ដែលតាក្រុង” ចាប់ផ្តើមរីករាលដាលហើយ (មានវីដេអូ)
ស្របពេលដែលពិភពលោកកំពុងផ្តោតខ្លាំងលើវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយហាក់ភ្លេចជំងឺកូវីដ១៩នោះ, ពេលនេះ អង្គការសុខភាពពិភពលោក (WHO) បានចេញការព្រមានថា វីរុសបំប្លែងខ្លួន “ដែលតាក្រុង” ដែលជាកូនកាត់រវាង ដែលតា និង អូមីក្រុង កំពុងចាប់ផ្តើមរីករាលដាលពាសពេញអឺរ៉ុបហើយ។
WHO បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយកាលពីថ្ងៃពុធទី០៩ខែមីនាថា មេរោគនេះត្រូវបានគេរកឃើញថា កំពុងរីករាលដាលនៅក្នុងប្រទេសបារាំង ហូឡង់ និងដាណឺម៉ាក។
ពួកគេក៏បានរកឃើញចំនួន ២ករណី នៅក្នុងសហរដ្ឋអាមេរិកផងដែរ ហើយគ្រោងនឹងបោះពុម្ពរបាយការណ៍ស្តីពីការរកឃើញរបស់ពួកគេនាពេលខាងមុខ។
របាយការណ៍នេះក៏កើតឡើងផងដែរ ចំពេលដែលពិភពលោកឈានដល់ឆ្នាំទី២ នៃជំងឺរាតត្បាត ដោយនៅថ្ងៃសុក្រទី១១ខែមីនានេះ គឺជាថ្ងៃគម្រប់ខួបពីរឆ្នាំដែលអង្គការសុខភាពពិភពលោកប្រកាសថា កូវីដ១៩ជាជំងឺរាតត្បាតទូទាំងពិភពលោក។
WHO បានចេញការព្រមានខ្លាំងៗថា វីរុសបំប្លែងខ្លួនកូនកាត់ “ដែលតាក្រុង” អាចក្លាយជាបញ្ហាចម្បងទាំងនៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
យ៉ាងណាក្តី ករណីសរុបនៃវីរុសកូនកាត់ “ដែលតាក្រុង” នៅតែមានកម្រិតទាបនៅឡើយ សូម្បីតែក្នុងប្រទេសដែលការរីករាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ត្រូវបានរកឃើញក៏ដោយ។
នៅសហរដ្ឋអាមេរិក វីរុសបំប្លែងខ្លួន អូមីក្រុង កំពុងវាយលុកខ្លាំង ដោយមេរោគទម្រង់ដើមរបស់ខ្លួនគឺ BA.1 បានរួមចំណែកប្រមាណ៨៨ភាគរយនៃករណីកូវីដទាំងអស់ ហើយវីរុសបំបាំងកាយ BA.2 មានចំនួន១២ភាគរយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ WHO មិនទាន់ទទួលស្គាល់ Deltacron ជាវីរុសបំប្លែងខ្លួនថ្មីទេ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់